Part18:ខ្ញុំស្រឡាញ់នាង

225 19 4
                                    

«ខ្ញុំមិនអោយទៅ!»
«ប្រុសផ្ដាច់ការ!!»
«នាងចង់ហៅខ្ញុំយ៉ាងមិចក៏បានខ្ញុំមិនខ្វល់ទេតែខ្ញុំបញ្ជាឲ្យនាងឡើងគ្រែវិញឥឡូវនេះ!»
«អត់!នាយគិតថានាយជាអី?នាយកាន់តែធ្វើខ្លួនគ្មានហេតុផលខ្លាំងហើយអាមនុសស្សឆ្កួត អំណាច!»
«ខ្ញុំធ្វើគ្រប់យ៉ាងគឺមានហេតុផលរបស់ខ្ញុំជានិច្ច»
«ហេតុផលឆ្កួតឡប់ស្អីរបស់នាយទៅ?»
«ខ្ញុំធ្លាប់ប្រាប់នាងច្រើនដងហើយថាហេតុផលរបស់ខ្ញុំគឺវាគ្រោះថ្នាក់ណាស់....នាងប្រាកដក្នុងចិត្តហើយមែនទេដែលចង់ដឹង?»
«អឺ...មែនហើយចង់ដឹង...ហើយបើនិយាយចេញមកវាគ្រាន់តែជាហេតុផលឆ្កួតឡប់នោះនាយកុំសង្ឃឹមថានឹងហាមខ្ញុំបានព្រោះខ្ញុំវាធុញទ្រាន់ខ្លាំងណាស់...នាយនិយាយមកហេតុផល នាយជាស្អីប្រាប់មក!!»ខ្ញុំតម្លើងសម្លេងលាន់ពេញបន្ទប់ដាក់Sunooដោយក្ដីមិនពេញចិត្តយ៉ាងខ្លាំងដែលគេកំពុងធ្វើឲ្យឱកាសដែលខ្ញុំអាចបាននៅក្បែរEunwooត្រូវរលាយកន្លងហួសហើយ។
«គឺ...ពេលខ្លះវាមកពី...ខ្ញុំស្រឡាញ់នាង»ខ្ញុំងក់ក្បាល2 3ដងជាមួយនឹងចម្លើយម៉ឺងម៉ាត់ប្រាកដ ប្រជារបស់Sunooដោយមិនទាន់បានស្ដាប់ត្រឹមត្រូវព្រោះរវល់គិតរកចម្លើយណាដែលឆ្លើយទៅវិញឲ្យគេចុកចាប់។
«អឺហ៊ឺ!គ្រាន់តែនាយស្រឡាញ់ខ្ញុំសោះ នាយក៏....ហះ?នាយថាមិច?»Sunooមិនគេចពីខ្សែរភ្នែកខ្ញុំឡើយទោះបីជាទឹកមុខគេមើលទៅប្រាកដប្រជាជាងធម្មតាបន្តិចតែខណៈដែលខ្ញុំដូចជាមានអារម្មណ៍ថាខ្លួនឯងនេះកំពុងបែកអារម្មណជាមួយនឹងពាក្យសារភាពស្នេហ៍របស់បិសាចឈាមត្រជាក់គ្នានេះហើយ។

ខណៈដែលSunooមើលមុខខ្ញុំបរិកាសក្នុងបន្ទប់អ្នកជម្ងឺ ក្នុងពេលនេះគឺស្ងាត់ជ្រាបរហូតដល់លឺតែសម្លេងដង្ហើមពួកយើង។ស្លាប់ហើយ!ការ ដែលអាប៉ិនេះសារភាពស្នេហ៍វាធ្វើឲ្យខ្ញុំស្រុតខ្លួនទៅអង្គុយលើគ្រែដូចដើមដោយបេះដូងខ្ញុំកំពុងយំវាដូចជាសុបិន្តអាក្រក់យ៉ាងអញ្ចឹង!!
«នៅពេលដែលយើងសេពគប់គ្នា...»
«អេ...ឈប់សិន!អ្នកណាចង់សេពគប់ជាមួយលោក?»
«នាងនោះអីស្រីឡប់!»Sunooញាក់ចិញ្ចើម ដាក់ខ្ញុំ។
«កុំមកនិយាយអីផ្ដេសផ្ដាសណា!ខ្ញុំមិនបាន   ស្រឡាញ់នាយទេមិនដែលប្រាប់ថាស្រឡាញ់នាយទេ...អឺពេលនោះក៏ប្រាប់ហើយថាផ្ញើរ  សំបុត្រច្រឡំទូរ នាយកុំមកនិយាយអីផ្ដេសផ្ដាសឲ្យក្លាយជារឿងអត់ប្រយោជន៍អីណា!!»
«ដឹងហើយ!!សំបុត្រអស់នោះខ្ញុំឈប់ចាប់អារម្មណ៍តាំងពីយូរហើយ តែការដែលខ្ញុំប្រាប់ថាយើងសេពគប់គ្នាព្រោះ...»Sunooគំហកពេលលឺដល់សំបុត្រនោះ។
«ព្រោះអីទៅ?»
«ព្រោះទោះយ៉ាងណានាងក៏ត្រូវតែស្រឡាញ់ខ្ញុំស្រាប់ហើយដូច្នេះពេលនេះយើងក្លាយជាសង្សារគ្នាហើយស្រីល្ងើ»Sunooឆ្លើយទាំងមុខ សែនក្រាស់ធ្វើឲ្យខ្ញុំវិលមុខតែម្ដងហេតុអីក៏ជឿជាក់ខ្លាំងយ៉ាងនេះ?
«តែពេលនេះខ្ញុំមិនបានស្រឡាញ់នាយទេដូច្នេះកុំប្រើពាក្យយើង»
«រឿងច្រើនដល់ហើយ!...ធ្វើយ៉ាងម៉េចទើបនាង ព្រមឲ្យខ្ញុំប្រើពាក្យថាយើងជាសង្សារនឹងគ្នា?» Sunooធ្វើមុខធុញឡើយ។
«រឿងនោះ...ហ៊ើយនាយឆ្កួតទេហី?ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានស្រឡាញ់ នាយនៅមកសួរថាធ្វើយ៉ាងម៉េចនាយនេះមាំងពិតមែន!»
«នេះនាងហ៊ានថាខ្ញុំមាំងផងហេស?ចង់ងាប់រឺយ៉ាងម៉េចនេះ?»
«...»ខ្ញុំចង់តែបោកក្បាលឲ្យងាប់ទេនៀក។
«តើខ្ញុំត្រូវធ្វើដូចម្ដេចទើបនាងស្រឡាញ់ខ្ញុំ?»
«អំបាញ់មិញនាយសួរថាធ្វើយ៉ាងមិចទើបខ្ញុំព្រមស្រឡាញ់មែនទេ?»
«គឺមែនហើយ!បើនាងហ៊ានតែសួរបកមកវិញទៀតខ្ញុំនឹងយកឈើរុកត្រចៀកនាងហើយរុកឲ្យធ្លុះតែម្ដង!!»ព្រះជួយ!ព្រឹត្តិកម្មឃោឃៅជាមួយនឹងពាក្យគម្រាមកំណាចរបស់Sunooនេះធ្វើឲ្យខ្ញុំចង់យកគេទៅបណ្ដែតចោលក្នុងសមុទ្រខ្លាំងណាស់។
«នាយក៏ប្រហែលធ្វើមិនបានទេSunoo...» ព្រោះចរឹកនាយកែមិនឡើងនោះអី...ខ្ញុំនិយាយប្រយោគនេះក្នុងចិត្ត មិនចង់ត្រូវថូផ្កាបែកក្បាល។
«គ្រូទាញល្បីៗនៅទាញខ្ញុំខុសចុះទម្រាំនាងជាអ្នកណាអីក៏ហ៊ានអះអាងថាខ្ញុំធ្វើមិនបាន»
«ព្រោះខ្ញុំជាម្ចាស់នៃក្ដីស្រឡាញ់ដែលនាយកំពុងតាមស្រឡាញ់នោះអីទើបខ្ញុំប្រាប់នាយយ៉ាងជឿជាក់ថាមិនអាចទៅរួច!!»មើលហេតុផលដែលខ្ញុំប្រាប់ចេញទៅដូចជាធ្វើឲ្យគេភ្លឹកទៅ5វិនាទីមុននឹងតបមកខ្ញុំវិញដោយសម្ដី ដែលប្រេះពីពោះវៀនធំ។
«មិនដែលគិតពីមុនសោះថាមនុស្សស្រីដូចជានាងលេងឫកដល់ថ្នាក់នេះ»
«ហ៊ើយអាមនុស្សឆ្កួតអើយ!បើខ្ញុំគ្មានស្អីល្អនាយ មកស្រឡាញ់រកឆ្កួតឡប់ស្អីហះ?»
«មិនដឹង...គ្រាន់តែដឹងថាស្រឡាញ់ហើយមិនថាយ៉ាងម៉េចខ្ញុំនឹងធ្វើឲ្យនាងស្រឡាញ់ខ្ញុំឲ្យបាន»Sunooឆ្លើយដោយមុខក្រាសមុននឹងឈ្ងោកមុខមកជិតខ្ញុំ។
«ច...ចង់ឲ្យខ្ញុំស្រឡាញ់វាមិនងាយទេ»មកលេងស្អីឆ្កួតបែបនេះខ្ញុំស្ទើតែនិយាយមិនចង់ចេញទៅហើយ។
«ចាំតែមើលទៅDaelyna Faryda»សរុបទៅ មិនត្រឹមតែធ្វើឲ្យគេមិនយល់ទេតែពាក្យរបស់ខ្ញុំធ្វើឲ្យអណ្ដាតភ្លើងក្នុងភ្នែកគេឆេះឡើងស្មានមិនដល់ទៅវិញ។

My Bad boy Kim sunoo Where stories live. Discover now