Part19:រឿងក្ដី

186 18 4
                                    

«មួយរយៈនេះបើថាគ្មានកន្លែងនៅ ទៅស្នាក់នៅផ្ទះមីងសិនក៏បានដែរណាផ្ទះមីងមានបន្ទប់ទំនេរច្រើនណាស់»
«ហ៊ើយ...!មិនបានជាដាច់ខាតម៉ាក់!»
«កូនមិនឃើញទេហេសដេលី?ដែលកូន...»
«ខ្ញុំឈ្មោះSunooបាទ»
«ចាសក្មួយ...ទោះជារឿងក្នុងគ្រួសារSunooមែនតែកាលដែលម៉ាក់ជួយគេគឺជារឿងមនុស្សធម៌ជាពិសេសនោះគឺថាSunooត្រូវលំបាកព្រោះមកស្រឡាញ់ក្មេងចិត្តអាក្រក់ដូចជាកូន ចង់ឲ្យម៉ាក់មិនបារម្ភពីគេយ៉ាងមិចនឹងបានទៅ?»ម៉ាក់រ៉េបមកជេរខ្ញុំហើយក៏ទៅញញឹមដាក់អាម្សៀនោះយ៉ាងផ្អែមតែម្ដង។Sunooដៀងភ្នែកមើលខ្ញុំមុននឹងញញឹមយ៉ាងមានជ័យជំនះនៅពីក្រោយខ្នងម៉ាក់របស់ខ្ញុំ។
«ការពិតខ្ញុំក៏មិនចង់ធ្វើឲ្យគ្រួសារអ្នកមីងត្រូវក្ដៅក្រហាយដែរបាទតែ...អ្នកមីងពិតជាស្រ្តីដែលមានទឹកចិត្តខ្ពស់ពិតមែនបាទ»ខ្ញុំគ្រាន់លឺក៏បានតែធ្វើមាត់ហបៗ ខណៈដែលម៉ាក់នេះបញ្ចេញអាការៈពេញចិត្តអាបិសាចនេះដូចស្អីអញ្ចឹង!។អាកក!!ខ្ញុំមិនព្រមជាដាច់ខាតគ្រាន់តែឃើញអាតានេះនៅសាលារៀនខ្ញុំធុញស្ទើជ្រែកដីទៅហើយបើត្រូវជួបគេរាល់ថ្ងៃគ្រប់ពេលទៀតខ្ញុំច្បាស់ជាក្អួតឈាមស្លាប់មិនខានទេ។
«ម៉ាក់ខ្ញុំមិនព្រមទេណា!ខ្ញុំមិនព្រមឲ្យគេទៅនៅផ្ទះយើងជាដាច់ខាត!»ម៉ាក់ស្រាប់តែងាកមកខ្ញុំដោយក្រសែរភ្នែករិះគន់មុននឹងបញ្ចេញទឹកភ្នែកឡើងមក។
«ហើយចង់ឲ្យម៉ាក់ចោលក្មេងតូចភ្នែកតូចៗទៅគេងនឹងចិញ្ចើមថ្នល់អញ្ចឹងហេសដេលី?ម៉ាក់ធ្វើអត់បានទេណា....មិនអីទេណាSunooចាំមីងទៅគេងនៅក្រៅផ្ទះកំដរក្មួយណា...ព្រោះមីងខ្លួនឯងក៏ធ្វើចិត្តនៅរួមផ្ទះជាមួយនឹងកូនស្រីចិត្តអាក្រក់មិនបានដូចគ្នា»
«ម៉ាក់!!»
«សូមទោសណាដែលកូនស្រីមីងចិត្តអាក្រក់ ចិត្តខ្មៅដល់ថ្នាក់នេះ»
«ក៏បានៗម៉ាក់ចង់ធ្វើអីក៏ធ្វើទៅជារឿងរបស់ម៉ាក់ចង់ទៅរើសក្មេងពីធុងសម្រាមមកចិញ្ចឹមទៀតក៏ធ្វើទៅតាមចិត្តម៉ាក់»
«នាងពិតជាចិត្តល្អដូចម៉ាក់នាងពិតមែនដេលីខ្ញុំសម្រេចចិត្តស្រឡាញ់នាងមិនខុសពិតមែន»អាបិសាចនោះឈរញញឹមមកខ្ញុំយ៉ាងឌឺដងខ្ញុំសឹងតែហក់ទៅធាក់នោះទេបើមិនយល់ថាម៉ាក់ឈរត្រង់នេះដែរ។ខ្ជិលខ្វល់នាំតែក្ដៅចិត្តលើសនឹងទាន់ខ្ញុំក៏បែរខ្លួនទៅម្ខាងទៀតធ្វើជាគេង។
«ម៉ោះSunooពួកយើងទៅមើលបន្ទប់ក្មួយទៅថានៅកើតរឺអត់»
«បន្ទប់តូចយ៉ាងណាក៏ខ្ញុំអាចនៅកើតដែរអ្នកមីងកុំបារម្ភអី»
អូហូ...ជាក្មេងពូកែសម្របខ្លួនទៀតនៀកគួរឲ្យស្រលាញ់ណាស់»និយាយពីថាជ្រេញអាប៉ិមុខពីរនឹងសែនខ្លាំងបានម៉ាក់នាំទៅបាត់អញ្ចឹងល្អហើយ!។
[Skip]
ក្រោយពេលម៉ាក់នាំនាយបិសាចទៅមើលទ្រនំថ្មីខ្ញុំក៏បានដកដង្ហើមស្រួលបន្តិចហើយពេលនេះក៏ជាឱកាសល្អដែលខ្ញុំអាចលបទៅជួបEunwooបានហើយទោះថាវាមើលទៅរៀងមិនសូវសមបន្តិចព្រោះថាខ្ញុំជាមនុស្សស្រីតែខ្ញុំមិនបានទៅខ្វល់ទេបើមានអ្នកណាចោទប្រកាន់អីខ្ញុំក៏នឹងបានចាប់Eunwooបានការតាមច្បាប់តែម្ដងស្រួល។
តុកៗៗ
«ចូលមក»សម្លេងផ្អែមពិរោះរបស់ម្ចាស់ស្នេហ៍ខ្ញុំបានបន្លឺឡើងធ្វើឲ្យខ្ញុំបើកទ្វារចូលទៅក៏ឃើញEunwooកំពុងគេងលើគ្រែងាកខ្សែរភ្នែកចេញពីទូរទស្សន៍មកសម្លឹងខ្ញុំជំនួសវិញហើយក៏ញញឹមតិចៗមកខ្ញុំ...អៀនណាស់លោកអើយ!។
«តើខ្ញុំមករំខានដែរទេ?»
«មិនរំខានទេឆាប់ចូលមក»
«ចាស»ខ្ញុំដើរចូលទៅព្រមជាមួយស្នាមញញឹមរីកស្គុះស្គាយពេញមុខខ្ញុំ»
«ខ្ញុំនេះកំពុងតែគិតថានាងនឹងមកលេងGameជាមួយខ្ញុំរឺក៏អត់ទេ»ហាស...?!នេះគេចាំខ្ញុំហេស?ព្រោះអើយកាន់តែរំភើបទៀតហើយ។
«មក!ខ្ញុំប្រាកដជាមកហើយ»ខ្ញុំនិយាយឡើងទើបEunwooបក់ដៃហៅខ្ញុំទៅចូលទៅជិតគេ...ព្រះអើយក្ដីសុខអ្វីម្ល៉េះទេ!។
«Gameនៅក្នុងពេទ្យវាគ្មានអីសប្បាយទេតែយ៉ាងណាក៏វាគ្រាន់បើជាងគ្មានអីលេងដែរ»
«អឺមិនអីទេ»ទោះជាលេងបូតសណ្ដែកខ្ញុំក៏លេងដែរឲ្យតែបានលេងជាមួយEunwoo!!គិតការស្រលាញ់ធ្វើឲ្យមនុស្សយើងឆ្កួតពិតមែនតែថាមើលទៅEunwooដូចជាមិនឃើញសប្បាយអរដូចខ្ញុំសោះព្រោះតាំងពីលេងមកខ្ញុំចាញ់គេរហូតទើបធ្វើឲ្យគេមានអារម្មណ៍ធុញហើយបំផុតកន្លងទៅមិនបានយូរប៉ុន្មានEunwooក៏ឈប់លេងព្រោះតែធុញទ្រាន់ហើយបើបែបៗនេះខ្ញុំសន្សំពិន្ទុឲ្យគេចាប់អារម្មណ៍យ៉ាងមិចទៅ?មិនយូរសភាពក្នុងបន្ទប់ក៏ប្រែទៅជាស្ងាត់ជ្រាបគ្មានសម្លេងស្ថានការណ៍យើងទាំងពីរក៏ដូចជាលែងអំណោយផលមួយសន្ទុះក្រោយមកEunwooក៏ដកដង្ហើមធំរួចមើលមកខ្ញុំដោយទឹកមុខតាងតឹង។
«ខ្ញុំព្រមចាញ់ក្ដីនោះហើយ»
«ហាស?មិចក៏ទៅជាអញ្ចឹងEunwoo?»
«គឺខ្ញុំមិនចង់ឲ្យអ៊ំមានរឿងថែមទៀតទេត្រឹមតែហាងមួយនោះក៏មានបញ្ហាច្រើនហើយ»ទឹកមុខរបស់Eunwooបង្ហាញភាពក្រៀមក្រំចេញមកធ្វើឲ្យខ្ញុំអាណិតនឹងបារម្ភពីគេជាខ្លាំង។
«ចុះបើពួកវាមកធ្វើបាបនាយទៀតនោះEunwoo?»
«ក៏ល្អហើយ...ពួកវានឹងមិនទៅធ្វើបាបដល់អ៊ំខ្ញុំនោះអី»
«បើមានអីឲ្យខ្ញុំជួយបានប្រាប់ខ្ញុំមកចុះណាខ្ញុំរីករាយនឹងជួយពេញទំហឹង»ខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាទេពធីតាចិត្តល្អម្នាក់អញ្ចឹង។
«អរគុណ...តែខ្ញុំប្រហែលមិនរំខាននាងទេ»
«អ្នកណាថារំខាននោះ?ប្រាប់ហើយថាខ្ញុំរីករាយ!»
«នាងតែងតែចិត្តល្អបែបនេះជាមួយគេគ្រប់គ្នាហ៎Daely?»
«អ្នកណាថា?អត់ទេៗ!!ខ្ញុំជួយព្រោះវាជារឿងរបស់នាយទៅវិញទេ!»ខ្ញុំប្រយ័ត្នរេដៃឡើងគ្រវីទៅមក។
«អ៊ែក!»អ...អ៊ែក?សម្ដេចធ្វើជាក្អួតឲ្យច្បាស់ក្រលែត!!ប៉ុន្តែមិនមែនចេញពីមាត់ខ្ញុំទេ...រិទ្ធតែមិនមែនចេញពីមាត់Eunwooដូចគ្នាអញ្ចឹងជាអ្នកណា???

My Bad boy Kim sunoo Where stories live. Discover now