Part4:ខ្លាំងដូចចិត្តមែន!!

202 19 1
                                    

បន្ទាប់ពីមកអុកឡុកគម្រាមខ្ញុំអស់ចិត្តហើយSunooនឹងបក្សពួកក៏ត្រលប់ទៅវិញ។ហេតុអីក៏ខ្ញុំដាក់សំបុត្រខុសទូរអញ្ចឹង?មិនគួរសោះ!។
«មើលទៅSunooដូចជាស្រឡាញ់ឯងមែនទែនហើយណាដេលី»នាងហ្វីនិយាយឡើងធ្វើអោយខ្ញុំម៉ួម៉ៅដើរចូលទៅអង្គុយកន្លែងមួយរំពេច។
«ហើយចុះវាយ៉ាងម៉េច?»
«មានយ៉ាងមិច...នេះSunoo Kimsofaនៃក្រុមE strong
មកស្រឡាញ់ឯងណាវ៉ើយ!!!»
«អឺ...ហើយវាយ៉ាងមិច?»
«ខ្ញុំជឿហើយណាដេលីណាថាឯងជាមនុស្សភ្នែកខ្វាក់មាន
សម្រាប់តែអាប៉ិEunwooនោះពិតមែន...ភ្លើមិនដឹងសោះហេសថាការដែលSunooមកស្រឡាញ់នេះវាល្អទ្វេរដង»
«ល្អទ្វេរដងស្អីឯងទៅ?អាក្រក់ទ្វេរដងមិនថា!»
«គឺចាំស្ដាប់ណា!ទី1ឯងបានសង្សារសង្ហាហើយទី2បានមិត្ត
សង្សារសង្ហានោះអី»មុខប្រុសពិតមែន។
«បកចេកលឿនទៅហើយកុំភ្លេចញ៉ុកមាត់ឯងផង»ខ្ញុំធ្វើមុខ
ខ្ពើមបន្តិចហើយក៏នាំគ្នាចាប់ផ្ដើមធ្វើបង្អែម។អស់កន្លងទៅ
ជាយូរម៉ោងគេហកម្មរបស់ពួកយើងក៏ចប់។ពេលនេះបង្អែម
ដល់ឈ្ងុញឆ្ងាញ់របស់ខ្ញុំគឺនៅសល់មួយចានខ្ញុំរៀបចានជូត
យ៉ាងស្អាតសម្រាប់ទុកយកទៅដាក់នៅក្នុងlockerរបស់
Eunwoo។
«អូហូ!!...ឈ្ងុញណាស់ខ្ញុំនឹងយកវាទៅអោយEunwoo»
«ឯងយកទៅពិតមែន??»
«អឺពិតហើយ...Eunwooច្បាស់ជាភ្ញាក់ផ្អើលមិនខានទេ
ដែលមកពីលេងបាល់ហត់បើកទូរlockerភ្លាមក៏ឃើញបង្អែមភ្លែតនោះអី»
«តែខ្ញុំគិតថាEunwooគេមិនរំភើបចិត្តស្អីនោះទេសម្លាញ់
គេអាចនឹងស្លុតចិត្តច្រើនជាងបើសិនជាបើកទូរមកឃើញ
បង្អែមមានក្លិនឆ្ងៀមផ្សែង បែបនេះណា»
«មែនហើយៗទូររបស់គេអាចមានស្បែកជើងដូច្នេះខ្ញុំនឹង
ទៅខ្ចប់សិន»
«នែ...ដែលខ្ញុំនិយាយគឺចង់អោយឯងល្អឈប់គិតអីឡប់ៗ
បែបនេះមិនមែនអោយរកផ្លូវកែរទេ»
«ប៉ុន្តែខ្ញុំពិតជាចង់អោយEunwooពិតមែនណា»
«បើអញ្ចឹងក៏តាមចិត្ត...តែកុំមកបន្ទោសពេលក្រោយអោយ
សោះថាមិត្តមិនដាស់តឿន!!»
«ចា៎...ដឹងហើយ»
«ចុះឯងមានភ្លេចអីទេ?»
«អត់មានផងព្រោះរបស់របរក៏ប្រមូលទុករហើយនៅសល់តែបង្អែមដែលត្រូវខ្ចប់យកទៅអោយEunwooតែ
ប៉ុណ្ណោះ»
«មិនមែនទេយើងចង់មានន័យថាឯងទុកបង្អែមអោយ
EunwooចុះSunooវិញ?»មែនហើយ!ខ្ញុំភ្លេចអោយ
ឈឹងទៅបើសិនជាគ្មានបង្អែមអោយSunooទេខ្ញុំអាចនឹង
ត្រូវជួបអ្វីខ្លះទៅ?តិចគេសម្លាប់ខ្ញុំទៅ!។
«អឺ...Jufyសុំទោសខ្ញុំសុំណា»ខ្ញុំក្រលេកឃើញចាន
នាងហ្វីដែលកំពុងញ៊ាំរួចក៏ប្រញាប់ឆក់មកតែម្ដង។
«ហាស?មិនបានទេអានេះខ្ញុំញ៊ាំហើយណាដេលី!»
«គ្មានហាសស្អីទេ...ខ្ញុំមិនខ្វល់ទេចាំតិចខ្ញុំទៅយកអាសល់
ពីក្រុមផ្សេងមកសិន។
«នែ៎...ឆ្កួតទេហេសចេកប្រភេទខុសគ្នាណា»ជូហ្វីស្រែក
«ខ្ញុំមិនខ្វល់ទេ...ខ្ញុំមកវិញលូវហើយក្រែងពួកនោះញ៊ាំអស់
ទៅខ្ញុំស៊យមិនខាន»
«អញ្ជើញ»ហ្វីនិយាយទាំងមុខងាប់ដាក់ខ្ញុំ។នាងនេះមិត្តមិន
កាន់ជើងទៅកាន់ជើងប្រុសទៅកើត។បន្ទាប់ពីយកបង្អែម
ពីក្រុមផ្សេងមកលាយចូលគ្នារួចវាក៏ទទួលបានបង្អែមមួយ
ចានដែរខ្ញុំក៏ជូតមាត់ចានបន្តិចអោយស្អាត។
«តោះទៅៗ។»មកដល់ទូរLockerទី3រាប់ពីខាងស្តាំ។ម្ដងនេះខ្ញុំប្រាកដណាស់មិនខុសទៀតទេ។
«សូមអោយEunwooនៅពេលដែលបានញ៊ាំបង្អែមមួយ
ចាននេះសូមអោយលង់ស្រឡាញ់ខ្ញុំខ្លាំងៗ»
«លឿនតិចទៅដេលី»
«ចាំតិចមើល...ខ្ញុំកំពុងសុំវត្ថុសាកសិទ្ធិឲជួយខ្ញុំណាជួយស្នេហារបស់ខ្ញុំវាមិនទាន់រួច»
«ហើយឯងសុំជាមួយទូរLockerនេះហេស??»
«អ្នកណាថា?ខ្ញុំកំពុងសុំជាមួយបង្អែមទៅវិញទេ»
«ឯងឆ្កួតដល់ថ្នាក់នេះហេសដេលី?»
«ឯងមិនលើកទឹកចិត្តយើងហើយនៅមកនិយាយបែបនេះ
ទៀតហេស?វាសមជាមិត្តទេហាសជូហ្វី!»
«គឺ...នែ៎Eunwooមកហើយបិទទ្វារទូរអោយលឿនទៅ»
ប៉័ង!! ខ្ញុំបិទទ្វារមួយទំហឹងព្រោះស្លន់ស្លោរពេកហើយលទ្ធផលនោះគឺ...ទ្វារទូរLockerបានបាក់ហើយ!!ខ្ញុំធ្វើអោយទ្វារទូរlockerបាក់រណេងរណោងតែម្ដង។
«ស្លាប់ហើយដេលីមិចក៏ឯងធ្វើប្រហេសយ៉ាងនឹង?»
«ខ្ញុំមិនបានតាំងចិត្តទេជូហ្វីធ្វើយ៉ាងមិចទៅ?»
«ខ្ញុំមិចនឹងដឹងទៅបើវាភ្លាមៗចឹងនៀក...ឯងដោះសារជាមួយEunwooខ្លួនឯងទៅណា»មែនហើយខ្ញុំនឹងដោះស្រាយជាមួយគេតែសុំពួនសិនល្អជាង។
«ហ៊ើយ...Eunwooឯងទៅមានរឿងជាមួយអ្នកណាទើបបានជាទ្វាទូររLockerឯងបាក់បែបនេះ?»មិត្តម្នាក់របស់Eunwooបាននិយាយឡើង។
«យើងមិនដែលបង្កររឿងរឺជម្លោះជាមួយអ្នកណាទេ»
«មានបង្អែមចេកខ្ទិះនៅក្នុងនឹងទៀតហាសហា»មិត្តម្នាក់ទៀតរបស់Eunwooក៏បាននាំគ្នាសើចអត់តែEunwooម្នាក់ប៉ុណ្ណោះគឺមុខស្មើរ។អាមនុស្សមិនដែលឃើញពីតម្លៃរបស់ញ៊ាំក៏សើចឡើងមកសម្លេងខ្លាំងធ្វើអោយខ្ញុំដែលពួននៅកៀននោះម៉ួម៉ៅដល់ជេរក្នុងចិត្តតែម្ដង។
«ឯណា?»Eunwooឈ្ងោកមើលម្ដងបន្ទាប់មកក៏លើកវា
ចេញមកបើអោយខ្ញុំទាញណាខ្ញុំទាញមុខគេមិនចេញទេថា
គេចូលចិត្តរឺមិនចូលចិត្តវា។
«ខ្ញុំគិតថាគេមិនចូលចិត្តបង្អែមចេកខ្ទិះរបស់ឯងមិនខានទេ»
«ចាំមើលតិចសិនមើលហ្វី»ខ្ញុំក៏បន្តរសំលឹងមើល។
«ដេលីគេលើកវាមកជិតហើយ»ខ្ញុំក៏រំភើបដែរនៅពេលដែលEunwooគេហែកថង់ចេញ...អូហូ...គេធ្វើអោយបេះដូងខ្ញុំរលាយតែម្ដងដោយការយកបង្អែមដែលខ្ញុំធ្វើអស់ពីចិត្តបោះវាចោលចូលធុងសម្រាមក្បែរនោះយ៉ាងព្រងើយ។
«ឃើញនឹងភ្នែករឺនៅដេលីមិត្តសម្លាញ់អើយ»ជូហ្វីយកដៃទះស្មារខ្ញុំក្នុងន័យលួងចិត្តខ្ញុំ។
«Eunwooអាចនឹងមិនចូលចិត្តចេកខ្ទិះក៏ថាបានណា...មិនអីចាំលើកក្រោយខ្ញុំធ្វើអាផ្សេងអោយគេក៏បាន»
«ឯងឆ្កួតមែនទែនហើយហេស?ចុះបើលើកក្រោយគេបោះវាចូលធុងសម្រាមបែបនេះទៀតនោះ??»
«ព្យាយាមរហូតតរបានសម្រេចណាឯងដូច្នេះវាគង់តែមានថ្ងៃមួយដែលបានសម្រេច»
«ឯងនេះឆ្កួតនឹងEunwooខ្លាំងមែនទែនហើយ»ខ្ញុងក់ក្បាលទទួលពាក្យវាជេរ។
«ចាំមើលនៅពេលដែលឯងមានស្នេហាម្ដងទៅហ្វីឯងនឹង
ដឹងថាស្នេហាគឺធ្វើអោយយើងឆ្កួត»
«បានហើយៗ...ចុះអានេះគិតយ៉ាងមេច?»ហ្វីលើកចានបង្អែមដែលត្រូវយកអោយSunooមកសួរខ្ញុំ។
«មិនដឹងទេ...ខួរក្បាលមានតែរឿងEunwooទេ»ហ្វីដក
ដង្ហើមបែបធុញខ្ញុំ។សុខៗគ្នាEunwooនឹងEunwooគឺ
ដើរមកឈរនៅពីមុខយើង2នាក់តែម្ដង។
«នែ...នៅថ្នាក់នាងគេធ្វើបង្អែមចេកខ្ទិះត្រូវទេ?»មិត្ត
Eunwooម្នាក់បានសួរពួកយើងដើយក្រសែរភ្នែកមើលងាយជាខ្លាំងតែម្ដង។
«មែនហើយ!»ជូហ្វីឆ្លើយទាំងកំហឹងហើយអាម្សៀតនោះ
ក៏ដើរទៅទាញដៃEunwooមកឈរទល់មុខខ្ញុំទៀត។
«សង្ស័យស្រីមិនគ្រប់ទឹកម្នាក់នេះហើយEunwooដែរយក
បង្អែមដាក់នៅក្នុងទូរLockerរបស់ឯង»Eunwooបានមើលមុខខ្ញុំហើយខ្ញុំអោនមុខចុះតែម្ដងតែត្រចៀកក៏ផ្ទៀង
ចាំស្ដាប់អ្វីចេញពីមាត់គេ។
«មិនដឹងទេ...គ្រាន់តែខ្ញុំមិនចូលចិត្តទទួលរបស់ពីមនុស្សប្លែកមុខឡើយ»Eunwooធ្វើមុខស្មើរហើយដើរចេញទៅបាត់ទៅ។
«មាត់បែបនេះសមតែទះតាស...មនុស្សខំមានចិត្តអោយហើយបែរជាធ្វើបែបនែះ»ហ្វីចាប់ផ្ដើមខឹងសម្បារឡើង។
«បានហើយណាហ្វី»ខ្ញុំនិយាយដោយសម្លេងហត់នឹង
ព្យាយាមលួងខ្លួនឯង។
«នែ៎...ដេលីនេះម្រាមប៉ុន្មាន?»
«2...សួរភ្លើរចឹងទៅ»
«អឺ....សុំទោសណាខ្ញុំគិតថាឯងខ្វាក់តាស»
«លេងសើចអោយស្គាល់ពេលវាលាផងទៅ»
«សុំទោស...ចុះអានៅដៃខ្ញុំនៀកគិតយ៉ាង?»
«មិនដឹងទេស»ខ្ញុំដកដង្ហើមធំហើយសម្លឹងទៅបង្អែមចេកខ្ទិះ
ដែលជារបស់Sunoo។
«អញ្ចឹងយើងយកទៅដាក់ទូរLockerដែរទៅតិចទៀតSunooប្រហែលចេញមកហើយព្រោះថ្នាក់ទី12ចេញក្រោយយើង10នាទី»និយាយគ្នារួចពួកក៏ដើរទៅទូរLocker Sunooហើយដាក់បង្អែមចូលរួច
ក៏នាំគ្នាទៅថ្នាក់វិញ។កន្លងផុតទៅអស់ពេល2ម៉ោងវាក៏ដល់
ម៉ោងចេញលេងទី2គឺថ្នាក់ទី10ដល់ទី12ចេញលេងម៉ោងស្មើរគ្នាវិញ។តែអ្វីដែលមិនគួរអោយជឿនោះគឺគ្រាន់តែ
កណ្ដឹងរោទ៍ភ្លាមក្រុមE strongមកឈរមុខថ្នាក់ពេញតែ
ម្ដងតែដូចជាបាត់ម្នាក់។
«មករកនាងដេលីយ៖ាទៀតហើយ»សិស្សស្រីម្នាក់និយាយឡើងបែបភាពច្រណែនឈ្នានីសនឹងឯង។
«មិនដឹងជាតិមុនឯងសាងកម្មអីមកទេណាដេលី»ជូហ្វីទះ
ស្មារខ្ញុំហើយក៏រុញខ្ញុំទៅរកពួកគេ«ទៅៗទទួលកម្មដែលឯងតាំងចិត្តបង្ករវាឡើងចុះ»ខ្ញុំគិតមិនចេញទេថាហេតុអ្វីបានខ្ញុំសេពគប់ជាមួយវានាងមិត្តចង្រៃ!!!។។
«ស្រីមិនគ្រប់ទឹកនាងធ្វើស្អីដាក់មិត្តខ្ញុំ?»ខ្ញុំព្រិចភ្នែកតិចៗភ័យនឹងការសួរខ្លាំងៗរបស់ជេយ៍ហីយ៉ាគួរអោយខ្លាច
ណាស់។
«ធ្វើស្អី?...ខ្ញុំមិនដឹងអីទេ»គ្រាន់តែខ្ញុំនិយាយចប់ជេយ៍ក៏បន្ថែមទឹកមុខកាចថែមមកទៀត។
«ព្រោះតែបង្អែមរបស់នាងហ្នឹងហើយ ទើបធ្វើអោយ
Sunooឈឺពោះចូលបន្ទប់ទឹកស្ទើរសន្លប់!»
«ដល់ថ្នាក់ឈឺពោះផងហេស?»
«មិនឈឺគឺចម្លែកបំផុតហើយបើជាខ្ញុំណាក៏ឈឺដូចគ្នានឹងព្រោះបានញ៊ាំរបស់សល់គួរអោយខ្ពើម»Jungwon
និយាយបណ្ដើរធ្វើមុខខ្ពើមបណ្ដើរធ្វើដូចខ្ញុំយករបស់ខូច
អោយSunooញ៊ាំអញ្ចឹង។
«ខ្ញុំមិនជឿសោះថាSunooគេញ៊ាំពិតមែន»Jayកាន់តែធ្វើ
មុខគួរអោយខ្លាចថែមឡើង។ហើយSunghoonដែលនៅក្បែរនោះគេប្រើភ្នែកដ៏គួរអោយខ្លាចសម្លក់ខ្ញុំ។
«នាងតាំងចិត្តធ្វើបាបSunooហេស?»Sunghoonស្រាប់តែកន្រ្តក់អាវខ្ញុំចូលជិតទើបមុខសង្ហារៗរបស់គេឃ្លាតពីខ្ញុំប្រហែលតិចទេ។អាប៉ិSunghoonនេះពិតជាសង្ហារពិតមែនសក្តិសមនឹងគេដាក់ងារថា ទេវបុត្រប្រចាំក្រុមណាស់តែហេតុអ្វីការប្រព្រឹត្តរបស់គេវាសាហាចថ្នាក់នេះ?
«លែងខ្ញុំណា...លែង»
«Sunghoonកុំលេងខ្លាំងពេក»Heeseungបានជួយឃាត់តែនាយម្នាក់នេះមិនបានស្ដាប់ឡើយ។
«នែ៎...លែងមិត្តខ្ញុំណា»ជូហ្វីរកចូលជួយដែលតែត្រូវJay
សម្លក់ទើបនាងត្រូវឈប់។
«លែងខ្ញុំណា...បើមិនលែងទេកំឡុង10វិនាទីខ្ញុំនឹងCall
ទៅប្ដឹងគ្រូវិន័យ!»
«ល្មមគ្រូវិន័យមកដល់នាងត្រូវខ្ញុំចិញ្រ្ចាំងាប់មិនខានប្រាប់អោយដឹងណា»
«Sunghoonកុំអញ្ចឹងអីមនុស្សស្រីណាវ៉ើយ...ឯងគិត
ចញ្ច្រាំនាងដូចពួកអាសំរាមដែលដើរទើសទែងផ្លូវយើងមិនបានទេប្រគល់នាងអោយយើងវិញសម្លាញ់យើងនឹងចាប់បឺតមាត់នាង4-10អោយរាងម្ដង!»ដំបូងខ្ញុំរាងអរនឹងពាក្យដែលJakeគេនិយាយតែពេលដែលJakeនិយាយចប់ភ្លាមខ្ញុំចាប់ដៃSunghoonឡើងណែនពេលឃើញJakeប្រើ
អណ្ដាតលិតមាត់ព្រឺសម្បុរណាស់។ហើយពេលនោះហើយដែលSunghoonប្រលែងខ្ញុំអោយមានសេរីភាពវិញ។
«នាងឆ្កួតមកចាប់ដៃខ្ញុំធ្វើអី?លើកក្រោយបើហ៊ានចាប់ដៃ
ខ្ញុំដោយគ្មានការអនុញ្ញាតទៀត នាងស្លាប់មិនខាន!»អឺហ៊ឺ
ធ្វើដូចខ្ញុំចង់ចាប់ណាស់ចឹងលោកជឿជាក់លើខ្លួនឯងខ្ពស់
ពេកហើយនៀក។
«ថ្ងៃក្រោយបើនាងមិនពេញចិត្តធ្វើអីអោយSunooញ៊ាំ
មិនបាច់ធ្វើទេនាងគួរតែឆ្លើយថា ទេ មួយមាត់ទៅចប់ហើយ»Sunghoonនិយាយជាមួយខ្ញុំប្រើទឹកមុខគួរអោយខ្លាចដាក់ខ្ញុំ។
«ឯងក៏ដឹងនិស្ស័យSunooច្បស់ដែរ ដូច្នេះយើងថាឯងគួរ
តែធ្វើចិត្តត្រជាក់ៗហើយប្រាប់នាងម្នាក់នេះអោយរៀនធ្វើអ្វីឆ្ងាញ់ៗទៅល្អជាង»Rikiក៏ជួយនិយាយអោយខ្ញុំតែខ្ញុំគ្មានអារម្មណ៍រំភើបនោះទេ!។
«លែងត្រជាក់ហើយវ៉ើយ!!...នាងទៅសុំទោសSunooមិត្ត
ខ្ញុំឥឡូវនេះភ្លាម!បើមិនអញ្ចឹងទេខ្ញុំចាប់នាងបោះទម្លក់ពី
អ គារសាលានេះមិនខានទេ!!»Jayស្រាប់តែជំទាលឡើងជាមួយមុខគួរអោយខ្លាចតែម្ដង។
«មិនបាច់គម្រាមខ្ញុំបែបនេះក៏ខ្ញុំព្រមទៅដែរ...និយាយស្រួលៗមិនបានទេហេសលោក?»
«ឈិស...នាងក៏ដូចគ្នាចេះប្រដៅមិត្តផងបើលោកក្រោយមិត្តខ្ញុំមានរឿងអីនោះនាងត្រូវម្នាក់ទៀតមិនខានទេ!»Jay
ងាកទៅសម្លត់Jufyឡើងនាងចំហរមាត់ធ្លុង។
«នាយឆ្កួតទេហេស?អ្នកណាធ្វើអ្នកនឹងទទួលទៅមកទម្លាក់
អោយខ្ញុំអ្នកមិមដឹងអីយ៉ាងមិច?!»នាងមិត្តអប្រិយ!!!
«គឺទោសដែលនាងមិនចេះប្រដៅណែនាំមិត្តនោះអីនាងមោក!»
«អា...អាមាត់ឆ្មា!បើកភ្នែកអោយច្បាស់មើលថាខ្ញុំមោកត្រង់ណា?»Jayក្រលេកភ្នែកទៅញញឹមបែបមើលងាយ។
«នាងកុំអោយខ្ញុំនិយាយអីល្អជាង»នាងហ្វីមើលទៅដូចជាកាន់តែម៉ួម៉ៅយ៉ាងខ្លាំងទៅនឹងរឹកពាររំខានប្រសាទរបស់Jay។មើលទៅក្រុមនេះមិនមែនមានតែSunooទេដែលមាត់គ្មានគម្រប់ព្រៃផ្សៃតែមួយក្រុមតែម្ដងហើយ។
«ហ៊ើយអាJay Sunooវាដើរមកនេះហើយវ៉ើយ»
Jungwonចង្អុលទៅSunooដែលកំពុងដើរតម្រង់ទិស
មកទីនេះ។
«ហាសហាៗៗ ពួកឯងមើលមុខវាចុះដូចគេចងយកទៅបាញ់ចឹង គួរអោយអស់សំណើងណាស់»Heeseung ស្រាប់ផ្ទុះសំណើចឡើង។
«យើងថាពួកឯងមកទីនេះគឺមកពិតមែន!»Sunooសម្លក់
ពួកគេបន្តិចមុននឹងដើរចូលមកជិតខ្ញុំ។
«...»
«ពួកឆ្កួតអស់នេះវាមានធ្វើស្អីនាងទេ?»Sunooចាប់ខ្ញុំពិនិត្យមើលហើយក៏សួរឡើង។
«ហ...ហះ?...»ខ្ញុំរាងភាំងដែរពេលអញ្ចឹង
«ខ្ញុំសួរថាពួកអស់នេះមានធ្វើស្អីនាងទេ?»Sunooស្រាប់តែស្រែកដាក់ខ្ញុំតែម្ដងអាការៈធុញទ្រាន់របស់គេក៏បញ្ចេញឡើងមក។នេះគេមិនត្រឹមតែអរគុណមិត្តគេដែលប្រុងនាំខ្ញុំ
ទៅសុំទោសគេទេតែគេបែរជាមកការពារខ្ញុំទៀតមុខគេ
ដូចជាស្លេកស្លាំងដល់ហើយ។
«Sunooឯងកុំភ្លេចណាថាជាមនុស្សស្រីនៅក្រុមយើងគឺ
ត្រូវតែមិនទទួលបានការការពារទេបើអញ្ចឹងទៅស៊ូស្អីជាមួយពិភពរបស់ពួកយើងបានទៅ?»Rikiនិយាយ។
«អាច្បាប់ទម្លប់ឆ្កួតៗនោះយើងមិនខ្វល់ទេសស្រីរបស់យើង
យើងចេះការពារហើយ»Sunooស្រាប់តែលើកដៃមកកៀកស្មារខ្ញុំមុននឹងយកដៃម្ខាងទៀតមកញីក្បាលខ្ញុំទៅមក។
«...»
«ម្យ៉ាងទៀតពួកឯងមិនបាច់រវល់ទេ...មនុស្សរបស់ខ្ញុំៗចាត់
ការខ្លួនបានអរគុណដែលឈឺឆ្អាល»ក្រុមរបស់ពួកគេធ្វើ
មុខចង់ក្អួតផងជ្រេញផងមុននឹងនាំគ្នាដើរចេញទៅខណៈដែលខ្ញុំនេះកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការលើកដៃខ្នាតយក្សនេះចេញពីស្មារតូចច្រលឹងរបស់ខ្ញុំតែនៅតែមិនបាន។ពេលនេះក្នុងថ្នាក់គឺមានតែខ្ញុំ3នាក់Sunoo&Jufyប៉ុណ្ណោះតែមិត្តរបស់ខ្ញុំនោះមិនបាច់រាប់ក៏បានចាត់ទុកថាអរូបទៅចុះ។
«បង្អែមចេកខ្ទិះនាងឆ្ងាញ់ណាស់...តែខ្ញុំគិតថាអាចានដែល
នាងយកអោយអាម្នាក់នោះប្រហែលជាឆ្ងាញ់ជាង»កម្លាំង
ច្របាច់ស្មាររបស់ខ្ញុំក៏ធ្ងន់ឡើងខ្ញុំក៏ងើយមុខមើលទៅគេដែលពេលនេះខ្ញុំមិនបាមពេញចិត្តនឹងពាក្យដែលគេសរសើរទេ។
«ខ្ញុំឈឺណា!!»ខ្ញុំព្យាយាមរើរតែមិនSunooកាន់តែបន្ថែម
កម្លាំងថែមទៀត។
«ខ្ញុំគង់តែលែងទេ»
«លែងខ្ញុំទៅSunoo»
«នាងដឹងទេ?ខ្ញុំចូលចិត្តរបស់ខ្លាំងហើយនាងនៀកពិតជាខ្លាំងត្រូវចិត្តខ្ញុំណាស់ ដេលីណា ហ្វារីដា»
————————————————————————
To be continue...🙏🏻❤️
23.10.2020

Jungwon:Sunooញ៊ាំរបស់សល់គួរអោយខ្ពើមណាស់។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jungwon:Sunooញ៊ាំរបស់សល់គួរអោយខ្ពើមណាស់។

Sunghoon:តែចាប់ដៃខ្ញុំគ្មានការអនុញ្ញាតទៀតយ័ត្នងាប់។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Sunghoon:តែចាប់ដៃខ្ញុំគ្មានការអនុញ្ញាតទៀតយ័ត្នងាប់។

My Bad boy Kim sunoo Where stories live. Discover now