Part13:ស្នាមថើបដំបូងរបស់ខ្ញុំ!!

194 23 0
                                    

«ក្រែងវាប្រាប់ថាមានធុរៈត្រូវធ្វើច្រើនហីម៉េះក៏ឆាប់មកម្ល៉េះហា?»Jakeនិយាយរួចក៏ធ្វើជាដើរចុះទៅស្វាគមន៍ ឯJayក៏ងាកមើលជាយអាវរបស់ខ្លួនដែលត្រូវដៃតូចៗរបស់ខ្ញុំតោងជាប់។
«អ...អឺ...គឺខ្ញុំដឹងហើយថាSunooមិនមែនជាអ្នកធ្វើហើយថ្ងៃនេះខ្ញុំក៏ត្រៀមនឹងសូមទោសគេដែរ»ខ្ញុំនិយាយ។
«អូហូ~ម៉េចក៏មិនចាំខែក្រោយចាំដឹងទៅ...អា Sunooវាគ្មានថ្ងៃអភ័យឲ្យស្រីល្ងីល្ងើដូចជានាងទេចាំទុកក្នុងខួរដល់អន់របស់នាងផងទៅ!!»អាប៉ិនេះមិនត្រឹមតែនិយាយទេ នៅយកចង្អុលដៃមកចង្អុលក្បាលខ្ញុំថែមទៀត...ទោះបីជាខ្ញុំខឹងតែក៏ត្រូវធ្វើចិត្តឲត្រជាក់សិនព្រោះយ៉ាងណាខ្ញុំក៏ជាអ្នកខុស។
«អភ័យទោសរឺអត់ក៏ខ្ញុំនៅតែទៅសូមទោស គេដែល តែខ្ញុំមិនចង់ឲ្យពួកនាយទៅឈឺឆ្អាលជាមួយទេ»ពួកគេចាប់ផ្ដើមសម្លឹងមុខខ្ញុំម្ដងជាពីរដងតែមើលទៅមានតែលោកប្រុសJayម្នាក់ទេដែលមានបញ្ជារ។
«គិតចង់យកមាយារស្ដ្រីមកបោកមិត្តខ្ញុំទៀតមិនបានទេកុំយល់សប្តិអីខ្ញុំនឹងទៅជាមួយដើម្បីឲ្យប្រាកដចិត្តថាអាSunooមិនវង្វេងនឹងពាក្យដង្កូវរបស់នាង!!»
«ឯងចង់ទៅក៏ទៅៗអាប៉ិJayនេះទុកឲ្យយើង ចាត់ការបានហើយ»សុខៗវត្តមានជូហ្វីមិត្តស្លាប់រស់របស់ខ្ញុំក៏បង្ហាញខ្លួនព្រមទាំងលូកដៃចូលហោប៉ៅJayទៀតរួចក៏ធ្វើមុខមិនលឺ។
«ចង់ត្រូវណាស់ហេស?»Jayព្យាយាមទាញអាវខ្លួនឯងចេញពីជូហ្វីតែជូហ្វីក៏ទាញជាប់មិន លែងដូចគ្នាចំណែកJakeនឹងJungwon ប្រហែលជាកំពុងភ្នាល់គ្នាថាJayអាចមករារាំងខ្ញុំបានរឺអត់ច្រើនជាងខ្វល់ពីរឿងខ្ញុំជាមួយSunoo!ឯខ្ញុំឃើញឱកាសល្អក៏រត់ចុះទៅក្រោមយ៉ាងលឿនហើយមិនបានគិតសោះថារត់បានតែ4 ជាន់ខ្ញុំក៏ត្រូវប្រឈមមុខជាមួយនឹងSunoo លឿនដល់ថ្នាក់នេះ!!!
«Sun...Sunooo»ដោយសារខ្ញុំឈរនៅកាំលើ បំផុតហើយSunooនៅកាំក្រោមបំផុតទើបខ្ញុំមើលមិនច្បាស់ថាទឹកមុខគេយ៉ាងមិចមុនពេលគេបង្វិលខ្លួនបែរក្រោយចុះទៅក្រោមវិញ។
«ឈប់...ឈប់...Sunoooឈប់សិន!!»ខ្ញុំប្រញាប់រត់ចុះទៅចាប់ជាយអាវគេទំរាំបាន មិនឲ្យគេគេចបានមិនមែនជារឿងស្រួលទេព្រោះអាប៉ិនេះជើងក៏វែងឈានមួយជំហានៗខ្ញុំនេះរត់ស្ទើតែមិនទាន់...ពេលដែលចាប់គេជាប់ខ្ញុំក៏បានលឺសម្លេងគេដកដង្ហើមយ៉ាងវែងដូចជានឿយណាយណាស់ចឹងខ្ញុំដឹងហើយថាគេប្រាកដជាធុញនឹងខ្ញុំជាមិនខានប៉ុន្តែ...ខ្ញុំចង់ឲ្យគេជេរស្ដីខ្ញុំច្រើនជាងស្ងាត់បែបនេះព្រោះខ្ញុំមិនទម្លាប់នឹង ឫកពារបែបនេះរបស់គេឡើយ។
«ខ្ញុំសូមទោស...ខ្ញុំពិតជាស្រីអាក្រក់ណាស់ដែលសុខៗចោទប្រកាន់លោកព្រមទាំងទះលោកទៀតតែទោះជាយ៉ាងណាក៏ដោយខ្ញុំចង់ឲ្យនាយទទួលពាក្យសូមទោសពីខ្ញុំ»ខ្ញុំប្រមូលក្ដីក្លាហាននិយាយយ៉ាងម៉ឺងមាត់ចេញមក។
«មិនអីទេ...ខ្ញុំខ្លួនឯងក៏មិនចង់ប្រកាន់ដែលព្រោះខ្ញុំវាអាក្រក់ពិតមែនសូម្បីតែខ្ញុំឆ្លុះកញ្ចក់មើលមុខខ្លួនឯង នៅនឹកស្មានថាខ្លួនឯងប្រហែលជាអ្នកធ្វើរឿងទាំងអស់នេះហើយមើលទៅ»លឺគេនិយាយបែបនេះខ្ញុំកាន់តែធ្វើខ្លួនមិនត្រូវទៀតខ្ញុំលួចយកដៃជូតញើសបន្តិចរួចក៏និយាយប្រឈមមុខនឹងគេបន្តទៀត។
«មិនមែនបែបនឹងទេហើយវាក៏មិនដល់ថ្នាក់នឹងដែរ»អ្វីដែលខ្ញុំនិយាយនេះមើលទៅវាមិនប្រសើរសោះតែគេបែរជាពេបមាត់ថែមទៀត។
«វាក៏បានន័យថាក្នុងក្រសែរភ្នែកនាងខ្ញុំក៏នៅតែជាមនុស្សប្រភេទនឹងឯង»
«ហើយចុះកន្លងមកនាយធ្វើល្អដាក់ខ្ញុំណាស់រឺយ៉ាងមិច?»Sunooគេក៏ធ្វើមុខមិនពេញចិត្តជាខ្លាំង ទើបធ្វើឲ្យខ្ញុំកាន់តែរុញរាឡើងលួងយ៉ាងមិចក៏មិនត្រូវចិត្ត។
«បើនាងចង់មកបន្ថែមថាខ្ញុំវាអាក្រក់នោះ ខ្ញុំថាឈប់ទៅ»និយាយចប់គេក៏ដើរចុះទៅក្រោមធ្វើព្រងើយទើបខ្ញុំត្រូវរត់ទៅស្កាត់គេម្ដងទៀតរហូតខ្ញុំមានអារម្មណ៍ថាប្រសិនជានៅតែលួងអាប៉ិនេះមិនសម្រេចខ្ញុំច្បាស់ជាបែកក្អួតព្រោះរត់ដេញតាមគេហើយ ណាមួយខ្ញុំក៏មិនព្រមឲ្យរឿងនេះចប់បែបនេះដែលដោយមិនទទួលផលសម្រេចនោះ!!។
«ស្អីទៀតហើយ??»
«ខ្ញុំមិនបានមកបន្ថែមស្អីនាយទេថ្ងៃនេះខ្ញុំដាក់ចិត្តមកសូមទោសនាយពិតមែនតែបើនាយគិតថាពាក្យសូមទោសដែលចេញពីចិត្តខ្ញុំវាមិនគ្រប់ គ្រាន់នាយចង់ទះខ្ញុំវិញក៏បានដែល!ចាត់ការទៅ បើអាចធ្វើឲ្យនាយបាត់ខឹង»ខ្ញុំលើកដៃគេឡើងមកមើលទំហំធ្វើឲ្យខ្ញុំលេបទឹកមាត់ក្អឹបតែម្ដងមិនដឹងថាខ្ញុំយកស្អីមកគិតទេនេះ។
«ច្បាស់?»
«តាមពិតទៅដៃនាយធំណាស់ធំជាងខ្ញុំដល់ទៅ 3ដងផងនាយប្រហែលត្រូវបន្ថយកម្លាំងបន្តិចពេលដៃនាយមកទង្គិចនឹងថ្ពាល់ខ្ញុំណាតែមិនអី ទេថ្ងៃនេះខ្ញុំព្រមចាញ់ប្រៀបនាយចុះ»
«សរុបមកខ្លាំងប៉ុណ្ណាក៏បានដែរមែនទេ?» Sunooសួរខ្ញុំក៏ងក់ក្បាលនឹកខ្លាចនឹងដៃធំរបស់គេដូចគ្នាតែធ្វើយ៉ាងមិចទៅបើខ្ញុំជាអ្នកសំណូម ពរខ្លួនឯងដូច្នេះខ្ញុំត្រូវតែទទួល។
«ខ្ញុំធ្លាប់ដាល់សិស្សច្បងមួយដៃទេបាក់ថ្គាមអស់4ណា»Sunooនិយាយព្រមទាំងមើល កណ្ដាប់ដៃខ្លួនឯងទៀតវាកាន់តែធ្វើឲខ្ញុំញញើតលើសដើម។
«មិនបាច់ឃោសនាទេណាប្រញាប់ធ្វើទៅ»
«បើមិនបែកមាត់រឺមួយបាក់ធ្មេញនាងប្រាកដចិត្តណាថានឹងមិនទៅដើរប្រាប់ថាខ្ញុំធ្វើបាបមនុស្ស ស្រី»
«អឺ!!»ខ្ញុំបិទភ្នែកជិតឈឹងរង់ចាំការដាក់ទោស យ៉ាងធ្ងន់ពីសំណាក់សង្សារបង្ខំចិត្តដោយបេះដូងញ័ររន្ធត់ដែលមើលទៅដូចជាអាគាត់នេះសម្រេច ចិត្តហើយថានឹងប្រើវិធីនោះតែអារម្មណ៍បន្ទាប់វាកាន់តែរន្ធត់ជាងនោះទៀតគឺពេលបាតដៃធំគេមកចាប់កញ្ចឹងកខ្ញុំជាប់ព្រមទាំង យកបបូរមាត់មកផ្ដិតនឹងបបូរមាត់ខ្ញុំដែលខ្ញុំមិន  ធ្លាប់គិតថានឹងឲ្យវាកើតឡើងក្នុងជីវិតជាមួយនឹងមនុស្សប្រុសដែលខ្លួនមិនស្រឡាញ់ឡើយ!។

ស្នាមថើបដំបូងរបស់ខ្ញុំ!!
បិសាចSunoo Kimsufaលួចស្នាមថើបដំបូងរបស់ខ្ញុំ!!!។។
———————————————————
To be continue...🙏🏻❤️
15.11.2021

ប្លង់ស្នាមថើបដំបូងរបស់អូនជាការដាក់ទោស😜

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ប្លង់ស្នាមថើបដំបូងរបស់អូនជាការដាក់ទោស😜

Edit:04.09.2022

My Bad boy Kim sunoo Where stories live. Discover now