Part7:ដណ្ដើមគូរដណ្ដឹងគេ

179 17 4
                                    

«អួយយ...ឈឺៗ»ខ្ញុំនឹងជូហ្វីត្រូវគេអូសឡើងមកជាន់លើរបស់សាលារៀនពេលមកដល់ពួកនោះក៏រុញយើងខ្ទប់នឹងជញ្ជាំងតែម្ដងមិនដឹងវាគុំស្អីវា។
«កុំមកធ្វើរំអួយនាងមុខក្រាស់»
«នែ!!»ហ្វីស្រែកគំហកឡើង។
«មិនមែននាងទេណាយើងថាអោយនាងមុខក្រាស់ម្នាក់នេះទេ»អាម៉ូយ៉ូក៏ចង្អុលមកខ្ញុំ។
«ខ្ញុំ?ខ្ញុំទៅធ្វើស្អីនាង?»
«គឺនាងគិតចង់ដណ្ដើមគូរដណ្ដឹងមិត្តខ្ញុំនោះអីនាងថោកទាប»ខ្ញុំត្រូវស្រីនោះចង្អុលមុខផងជេរផងចោទថាខ្ញុំដណ្ដើមគូរដណ្ដឹងមិត្តគេទាំងដែលខ្ញុំមិនដឹងរឿងផង។
«នាងចង់និយាយពីអ្នកណា??»ខ្ញុំចាប់ផ្ដើមច្របូកច្របល់ហើយជាSunooរឺEunwooទៅ?
«នៅមកធ្វើពើទៀតហេសនាងមុខក្រាស់!!»

ផាច់!!
ព្រោះខ្ញុំវាមិនប្រាកដថាSunooរឺEunwooទើបសួរអោយច្បាស់តែចម្លើយបានមលវិញគឺនាង នោះទះខ្ញុំមួយទំហឹងដៃតែម្ដងដល់ថ្នាក់ខ្ញុំចេញឈាមតាមមាត់មកទៀត។
«ឯង!!»ជូហ្វីប្រុងហក់ទៅសងសឹកជំនួសខ្ញុំតែខ្ញុំក៏ចាប់ដៃគេជាប់បើអោយហ្វីវ៉ៃពួកនោះក៏បានដែរតែខ្ញុំមិនចង់អោយមានរឿងធំ។
«ហ្វីកុំ»
«ពួកវាទះឯងណាដេលី»
«ដឹងហើយតែពួកនោះប្រហែលជាអាចនឹងយល់ច្រលំ»ខ្ញុំនិយាយព្រមទាំងយកដៃអង្អែលថ្ពាល់ខ្លួនឯងទៅវិញទៅមកមុននឹងបែរមកសួរពួកគេ។
«សូមទោសណា៎ខ្ញុំមិនដែលគិតចង់ដណ្ដើមគូរ ដណ្ដឹងអ្នកណាទេពួកឯងយល់ច្រលំហើយ»
«ចុះការដែលឯងទៅស្និតស្នាជាមួយSunooគូរដណ្ដឹងយើងនោះឯងអធិប្បាយទៅមើល»សុខៗ សិស្សស្រីJinnie dalibel(ជីននី ដាលីប៊ែល) ដែលជាសិស្សច្បងនៅថ្នាក់ទី12B2បានដើរ ចូលមកជិតខ្ញុំជាមួយទឹកមុខរៀបស្មើរបែបគួរអោយអាណិតកំសត់តិចៗ តែមើលទៅវាដូចជា
សម្ដែងច្រើនជាង។អេ...ឈប់សិនតាមពិតអាប៉ិ Sunooនោះសោះដែលជាគូរដណ្ដឹងរបស់ជីននី វាក៏ធ្វើឲខ្ញុំសប្បាយចិត្តដែរវាចាត់ទុកជាដំណឹងល្អមួយសម្រាប់ខ្ញុំតែម្ដង!!។
«ក៏វាជារឿងយល់ច្រលំ...ខ្ញុំមិនចង់រញ៉េរញ៉ៃជាមួយគេទេហើយខ្ញុំហ៊ានស្បថថាខ្ញុំនិងមិន រញ៉េរញ៉ៃជាមួយគេទៀតទេតែថា...»
«...»គ្រប់គ្នាស្ងាត់សម្លឹងមកខ្ញុំគ្រប់គ្នាខ្ញុំក៏អង្អែលថ្ពាល់ហើយនិយាយបន្តទៀត។
«ពួកនាងពិសេសគឺនាងត្រូវទៅហាមSunooកុំឲ្យគេមកពាក់ពន្ធរឺរញ៉េរញ៉ៃនឹងខ្ញុំដែរ»ខ្ញុំចង្អុលទៅជីននីហើយ នាងនោះក៏ខាំមាត់ហាក់ដូចជាឈឺចាប់នឹងសម្ដីរបស់ខ្ញុំវាចាក់ធ្លាយពោះចឹង។
«សម្ដីបានណាស់ណ៎...នាងគិតថានាងជាស្អី?ប្រហែលជានាងគិតថាកាលដែរSunooគេមកយកចិត្តទុកដាក់ឯងទើបបានចិត្តគិតថា Sunooគេលើកឯងស្មើនឹងជីននីយើងហើយមើលទៅ»
«ខ្ញុំមិនបានគិតទេ!ខ្ញុំប្រាប់ហើយថាខ្ញុំមិនត្រូវការSunooមកពាក់ព័ន្ធជាមួយខ្ញុំទេព្ រោះខ្ញុំក៏មានអ្នកដែលខ្ញុំស្រឡាញ់រួចទៅហើយ»
«មានហើយ?រួចចុះឯងមករញ៉េរញ៉ៃនឹងគូរដណ្ដឹងជីននីធ្វើស្អីទៀតទៅនាងមុខក្រាស់?»
«ពួកនាងអីក៏សាំម៉េស?ប្រាប់ហើយតាស និយាយដដែលៗចឹង???»ខ្ញុំចាប់ផ្ដើមម៉ួម៉ៅឡើងហើយមនុស្សស្អីក៏សាំម៉េះប្រាប់ថាមិនចង់រញ៉េរញ៉ៃហើយ។ដូចនិយាយគោមិចមិនដឹងទេស នៀក ។
«សម្ដីបានណាស់តាស តតែត្រូវទះប្រដៅថែម ទើបបាន»អាម៉ូយ៉ូស្រាប់តែចូលមកជិតខ្ញុំយារដៃប្រុងទះខ្ញុំមួយដៃទៀត។
«សាកមើលទៅ!!»ជូហ្វីសម្លក់មុខនឹងលើកដៃចម្អុលមុខនាងអាម៉ូយ៉ូនោះការពារខ្ញុំទៀតតែវាចំលែកចិត្តត្រង់ថាពួកស្រីៗទាំងនោះឈប់ឆ្ងក់មិនហ៊ានជាមួយនឹងជូហ្វីឡើយ ហើយមុនពេល ដែលរឿងរាលដាលជាងនេះខ្ញុំក៏ធូរទ្រូង
ព្រោះមាននរណាម្នាក់កំពុងបើកទ្វារដំបូលសាលាហើយ។
«ផ្ញើរ...ផ្ញើរទុកសិនចុះ»អាម៉ូយ៉ូទម្លាក់ដៃចុះហើយដើរថយក្រោយទៅជិតគ្នីគ្នារត់ចុះទៅ។

My Bad boy Kim sunoo Where stories live. Discover now