Part3:ស្អប់ជំពប់លើពិតមែន

233 24 2
                                    

«ហា....ហាស?»ខ្ញុំនឹងជូហ្វីរៀងស្រឡាឱងកាំងនៅអ្វីដែលខ្លួនបានលឺ។
«ពួកនាងត្រចៀកថ្លក់មែនទេ??»ទឹកមុខកាចរបស់គេក៏ចាប់ផ្ដើមកើតមានទៀតហើយ។ដៃរបស់គេចាប់ផ្ដើមលើកឡើងហើយក៏ដោះលេវចេញម្ដងមួយគ្រាប់ម្ដងគ្រាប់អស់បាន2បង្ហាញទ្រូងសរខ្ចីអោយខ្ញុំនឹងជូហ្វីឃើញពេញភ្នែកតែម្ដងតែម្ដង។
«អឺ...គឺ....ខ្ញុំគិតថាមិនកើតទេSunoo»
«នាងកុំរឿងច្រើនបានទេវាធុញ!»ភ្នែកគេសម្លក់គួរអោយខ្លាចណាស់បើអ្នកជាខ្ញុំពេលនេះប្រាកដជាចង់ងាប់អោយបាត់ទេ។
«Sunoo Kimsufa!!!!»សំឡេងរបស់បុរសម្នាក់ធ្វើអោយពួកយើងទាំង3ត្រូវងាកតាម។នោះគឺជាគ្រូវិន័យកាចជាងគេប្រចាំសាលាតាសSunooត្រូវមិនខានទេសារ
នេះ។
«លោកគ្រូជំរាបសួរ»Sunooអោនគោរពលោកគ្រូតែភ្នែកគេគឺមើលក៏ដឹងថាគួរអោយខ្លាចប៉ុណ្ណា។
«ឯងចង់ធ្វើអី?មិចក៏ហ៊ានដោះអាវនៅកន្លែងបែបនេះ?»
«គឺខ្ញុំគ្រាន់តែចង់ជួយនាងព្រោះសម្លៀកបំពាក់នាងប្រលាក់!»
«ហើយវាយ៉ាងមិច?ខ្ញុំមិនខ្វល់ហេតុផលរបស់ឯងជាអ្វីទេ
ឥឡូវតាមខ្ញុំទៅបន្ទប់សណ្ដាប់ធ្នាប់»និយាយចប់លោកគ្រូក៏ចេញទៅក្រៅបាត់ទៅ។
«ខ្ញុំមិនបានជូននាងទៅផ្ទះទេខ្ញុំទៅជួបលោកគ្រូសិនហើយ»
«ចា៎...មិនអីទេbye»អរគុណហើយដែលលោកគ្រូវិន័យមកចាប់យកខ្លួនគេទៅបន្ទប់សណ្ដាប់ធ្នាប់ស្រម៉ៃមិនចេញទេចុះបើគេជូនខ្ញុំទៅផ្ទះដោយសភាពបែបនេះច្បាស់ណាស់មុខមាត់ខ្ញុំផ្អើលមិនខានទេមនុស្សប្រុសសង្ហារៗដើរដោះអាវ។
[ព្រឹកបន្ទាប់]
នៅថ្ងៃនេះថ្នាក់ខ្ញុំទៅបង្អែមចេកខ្ទិះព្រោះជាម៉ោងគេហវិទ្យា។សិស្សទាំងអស់គឺតម្រូវធ្វើជាគូរនឹងយកចេកមករៀងខ្លួនខ្ញុំនឹងជូហ្វីបានគូរជាមួយគ្នា។ម៉ោងចូលរៀនគឺមិនទាន់ដល់ទេតែខ្ញុំនឹងហ្វីគឺចាប់ផ្ដើមរៀបចំឥវ៉ាន់មុន។
«តាមពិតទៅឯងគួរតែអោយSunooជូនទៅដែលណាកាលពីម្សិលមិញនេះ»
«គំនិតរោគចិត្តបំផុតហើយណានាងជូហ្វីមនុស្សប្រុសដើរដោះអាវជូនទៅផ្ទះនេះ»
«អូហូ សុទ្ធតែរោគចិត្តចុះកាលដែលឯងប្រឹងអង្គុយពិនិត្យខោក្នុងរបស់Eunwooកាលពី3ខែមុននោះគេហៅអីវិញទៅ?»
«នែ៎...កុំយកEunwooខ្ញុំមកពាក់ព័ន្ធអោយសោះណាខុសlevelគ្នាដាច់តែម្ដង!»និយាយបានត្រឹមនឹងអគារសាលាខ្ញុំស្រាប់តែផ្អើលឡើងតែម្ដងមិនដឹងជាខ្មោចលងរឺស្អីទេ។
«មកហើយនោះដេលីម្ចាស់កម្មពារឯងនឹកដើមដង្ហើមដល់ភ្លាមណ៎»សម្លេងចាចចេញពីថ្នាក់ខ្ញុំលាន់ពេញតែម្ដងនៅពេលដែលសមាជិកក្រុមE strongកំពុងដើរមកក្នុងនោះមាន :
-Jake Simmurafa(ជេគស៍ ស៊ីមម៉ូរ៉ាហ្វា)
-Jay Parkkristean(ជេយ៍ ផាកគ្រីសស្ទាន)
-Sunghoon Parkdearis(សុងហ៊ុន ផាកដៀលរីស)
-Jungwon Yangdanaseal(ជុងវ៉ុន យ៉ាងដាណាសៀរ)
-Heeseung Leekrista(ហេសុង អ៉ីគ្រីសស្តា)
-Riki nhisimurafala(រីគី នីស៊ីម៉ូរ៉ាហ្វាឡា)
-Sunoo Kimsufa(ស៊ុននូ គីមសូហ្វា)
គឺមកទាំងក្រុមតែម្ដងមកតម្រៀបគ្នាមុខថ្នាក់ខ្ញុំអោយពេញ។
«ជូហ្វីជួយខ្ញុំផងណាអរគុណ!»ខ្ញុំក៏ប្រញាប់អោនចូលទៅក្នុងតុយ៉ាងលឿន។
«មានការអ្វីនៅទីនេះដែរទៅបងៗE strong?»សម្លេងសិស្សស្រីម្នាក់ក៏ដើរទៅសួរពួកគេ។និយាយទៅក្រុមពួកគេគឺល្បីខ្លាំងដែលព្រោះក្រុមពួកគេគឺជាប្រុសសង្ហារដល់ទៅ7នាក់ព្រមទាំងជាអ្នកមានកូនអភិជនទៀតកាលពី3ខែខ្ញុំក៏លឺគេនិយាយដែរថាក្រុមនេះគឺធ្វើអោយសិស្សគ្រប់កំរិតញាប់ញ័រណាស់តែខ្ញុំមិនដឹងសោះថាពួកគេធ្វើអោយស្រីៗគ្រប់គ្នាឈ្លក់វង្វេងដល់កម្រិតនេះ។តែថា
ពួកគេកាចសាហាវនិស្ស័យយ៉ាប់ណាស់ខ្ញុំក៏ស្អប់មនុស្សនិស្ស័យបែបនេះខ្លាំងណាស់ហើយក៏មិនដែលគិតថាចង់យកជីវិតដល់ស្រស់បំព្រងរបស់ខ្ញុំទៅរវល់ដែរតែថាឥឡូវនេះស្អប់ជំពប់លើពិតមែន!!!!!!។។
«ខ្ញុំមិនមានការអីទេ...ហេសុងក៏គ្មាន...ជុងវ៉ុនក៏គ្មាន...ជេគស៍ក៏គ្មានសុងហ៊ុនក៏ដូចជាគ្មានដែល...បើជេយ៍រឹតតែគ្មាន»រីគីអ្នកកម្លោះមុខក្មេងប្រចាំក្រុមកម្លោះសក់ពណ៌
ផ្កាឈូកនិយាយឡើង។
«តែ...ស៊ុននូគឺមាន»ម្នាក់ឈ្មោះជេគស៍កម្លោះPlayboy
ប្រចាំក្រុមក៏ដើរកៀកករSunooចេញមកព្រមទាំងនិយាយ។ខ្ញុំចប់មិនខាន!។។
«នាងមានឃើញដេលីយ៉ាទេ??»Sunooសួរឡើងដោយទឹកមុខកាចតាមទម្លាប់ស្រាប់ហើយ។
«អឺ...គឺខ្ញុំមិនដឹងទេអំបាញ់មិញឃើញនៅជាមួយជូហ្វីជួយបកចេកតាសបងSunooសាកទៅសួរគេទៅ»និយាយ
មិនទាន់ចប់ផងSunooក៏បាញ់ភ្នែកមកជូហ្វីភ្លាមតែគេនៅឈរឯមាត់ទ្វារមិនដើរមកទេ។
«ដេលីនៅឯណា?»ខ្ញុំប្រញាប់ធ្វើដៃសញ្ញាទៅនាងហ្វីយ៉ាងលឿន។
«មិននៅទីនេះទេSunoo»
«ចុះគូទអ្នកណានឹងនៅក្រោមតុ??»ខ្ញុំលឺភ្លាមក៏ងាកទៅក្រោយឃើញគូទខ្លួនឯងលេចចេញក្រៅតុសយពិតមែន។ខ្ញុំក៏ត្រូវបង្ខំចិត្តខាំមាត់អើតក្បាលងើបចេញមក។
«គឺខ្ញុំចង់មានន័យថាដេលីនៅត្រង់នេះមិនបានឈរនៅទីនេះទេ»និយាយចប់ភ្លាមនាងហ្វីក៏ទាញខ្ញុំហើយរុញទៅជិតមុខSunooតែម្ដង។នាងមិត្តអប្រិយយករួចខ្លួនតែឯងមែន!។
«លោកមា...មានការអី?»ខ្ញុំសួរគេហើយក៏ចាប់ផ្ដើមចាប់អារម្មណ៍ថាថ្ងៃនេះគេដូចជាធ្វើខ្លួនពិសេសជាមួយនឹងស្បែកសរៗលាយលំនឹងភ្នែកកញ្ច្រោងពណ៌ត្នោតដិតរបស់គេផងចុះមិចក៏គេពាក់ក្រវិលនឹងខ្សែរករធ្វើមើលតែអ្នកលេងទៀតចឹងបើធម្មតាគេសង្ហារស្រាប់ហើយ។Sunooមើលមុខខ្ញុំបន្តិចបែបអៀនតិចៗហើយគេស្រាប់តែលើកដៃមកខោកក្បាលខ្ញុំលឺផូសតែម្ដង🥲។
«កុំមើលខ្ញុំអញ្ចឹងអីខ្ញុំអៀនណាស់ដឹងទេ?»Sunooនិយាយដោយផ្ទៃមុខចាប់ផ្ដើមក្រហមតិច។
«ហាស?ថាមិច?លោកអៀន?????»ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដឹងទេ!?
«ត្រូវហើយសង្សារមើលមុខបែបនេះគឺវាអៀនដែរនឹង»
«បានហើយៗ...សម្រាប់ថាលោកគ្មានការស្អីទេហ៎បានមករកខ្ញុំ?»
«មានតើស....គឺខ្ញុំនឹកនាងនឹងណាបានជាមករក»ព្រះជា
ម្ចាស់!អ្នកណាក៏បានដែរយកសំលីញាត់ត្រចៀកខ្ញុំតិចទៅខ្ញុំមិនចង់លឺទេ។
«ម្នាក់នេះហេសដែលផ្ញើរសំបុត្រស្នេហ៍អោយឯង?»សុងហ៊ុនស្រាប់តែសួរឡើង។ហើយSunooក៏ងក់ក្បាលជា
ចម្លើយវិញ។
«គិតថាស្អាតជាងនេះហើយខ្ពស់ជាងនេះធំជាងនេះហើយតាស»ជេគស៍Playboyអ្នកដែលខ្វល់មិនសូវខ្វល់ពីស្រី
ធម្មតាប៉ុន្មានបាននិយាយឡើង។មើលងាយខ្ញុំកណ្ដាលមុខតែម្ដងនៀក។Sunooយកដៃរុញមុខជេគស៍ហើយក៏និយាយតបទៅវិញ។
«ឯងចង់ថាដេលីយ៉ាអត់ស្អាតផងហេស?មិចក៏ហ៊ានម្លេះ?តិចបានយើងវាយបាក់ធ្មេញ»ខ្ញុំនឹងអ្នកផ្សេងក៏រៀងស្រឡាំងកាំងដែរសុខៗSunooមកការពារបែបនេះ។នាយជេគស៍នឹងអ្នកផ្សេងទៀតក៏ស្ងាត់ហើយថយក្រោយទុកខ្ញុំនៅតែ2នាក់។
«សម្រេចថាលោកអស់ធុរៈនឹងខ្ញុំហើយមែនទេ?»
«នៅទៀត...ថ្ងៃនេះថ្នាក់នាងធ្វើបង្អែមមែនទេ?»
«មែនហើយ»
«ទុកអោយខ្ញុំមួយចានផងខ្ញុំចង់ភ្លក់ស្នាដៃនាង»
«ថាមិច?»
«បើនាងហ៊ានសួរម្ដងទៀតខ្ញុំធាក់នាងមិនខាន!»ឃោឃៅពិតមែន។
————————————————————————
To be continue...🙏🏻❤️
See you tomorrow🥺❤️
20,10,2021(1:04am)

🙏🏻❤️See you tomorrow🥺❤️20,10,2021(1:04am)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Sunoo:កុំសួរដែរៗពេលប្រយ័ត្នធាក់បាក់ចង្កេះ🙄

My Bad boy Kim sunoo Where stories live. Discover now