Part24:ខ្ញុំមិនចង់ធ្វើត្រឹមជាមិត្តរបស់នាងទេ

193 21 3
                                    

ក្រសែរភ្នែក Sunooថ្ងៃនេះគាបសង្កត់ខ្ញុំមហាសាលហើយ មុតស្រួចចាក់អារម្មណ៍ខ្ញុំឲ្យភ័យរន្ធត់ឡើងមក។
«គឺ...» ខ្ញុំចង់អធិប្បាយឲ្យគេស្ដាប់ ប៉ុន្តែមានឯណាដែលគេចេះស្ដាប់ហេតុផលម្ដងទៅ? គេ ញុកសំបុត្រកុនចូលដៃខ្ញុំហើយឈរយ៉ាងស្ងៀមស្ងាត់។
«សុខៗ ស្រីម្នាក់នេះក៏ល្បីឡើងមក...មនុស្សប្រុសឆ្កួតណាទៅដែលខ្វាក់ភ្នែកមកបបួលនាងទៅមើលកុនទៅ?» សម្ដីដ៏គួរឲ្យស្រលាញ់នេះគឺគ្មានរបូតចេញពីមាត់អ្នកណាក្រៅពី Jayនោះទេ។
« Eunwoo កីឡារបាល់ទាត់ប្រចាំសាលាចាស៎» ចម្លើយស៊កទៅវិញរបស់ Jufy ធ្វើឲ្យ Jay លើកចិញ្ចើមឡើងធ្វើមុខបែរមិនចង់ជឿចេញមក។
« Eunwooនឹងហេសអ្នកបបួល?មិនគួរឲ្យជឿ»
«មិនគួរឲ្យជឿ ឥលូវវាក៏ត្រូវតែជឿដែរ»ខណៈ ដែលពីរនាក់នេះឈរប្រកែកគ្នា Sunoo ក៏ដើរចេញទៅ។
«Sunoo» ខ្ញុំរត់ទៅតាមក្រោយគេ ចង់ហៅតតែដាច់ខ្យល់ទៀតក៏គេមិនងាកមកដែរ ទើបខ្ញុំត្រូវបង្ខំចិត្តចាប់ទាញអាវគេជាប់ ជាលទ្ធផលគេក៏ឈប់ដោយហាមមិនបាន។
« Eunwoo គេថាសំបុត្រនេះគឺ Free ហើយគេអត់មានមិត្តទៅមើលជាមួយទើបនឹកឃើញមកបបួលខ្ញុំ តែប៉ុណ្ណោះទេអត់មានអីលើស នឹងទេ»
«...»
«ខ្ញុំមិនបានយល់ព្រមថាទៅនោះទេ ហេតុអីនាយចាំបាច់ខឹងនឹងខ្ញុំដែរ?»
«មិនបានខឹង»
«តែនៅសុខៗ នាយដើរចេញមក បើមិនខឹងនាយដើរចេញមកធ្វើអី?»
«រឿងរបស់ខ្ញុំ»
«តែខ្ញុំបារម្ភពីនាយណា!!» ខ្ញុំសង្ឃឹមថាពាក្យមួយឃ្លានេះនឹងជួយឲ្យគេមានអារម្មណ៍និយាយរកខ្ញុំវិញខ្លះ...តែមើលទៅខ្ញុំស្មានខុសទាំងស្រុងហើយ។
«បារម្ភ?បើគ្រាន់តែជាខ្យល់ដែលចេញពីមាត់ នាងទេ មិនបាច់និយាយល្អជាង» គេនិយាយទាំងមិនចាប់អារម្មណ៍នឹងមើលក្រសែរភ្នែករបស់ខ្ញុំដែលចាប់ផ្ដើមក្រហមព្រោះតែសម្ដីរបស់គេ រឺក៏គេមិនដែលខ្វល់ស្រាប់ទៅហើយ។
«ចេញឲ្យឆ្ងាយទៅ!!» Sunooគំហកចេញមក មុននឹងដើរចេញទៅទុកឲ្យខ្ញុំនៅអង្គុយយំម្នាក់ឯង ខ្ញុំក៏ចេះខឹងដូចគ្នា Sunoo!!
«អាមនុស្សឆ្កួត អាមនុស្សឡប់ អាមនុស្សឆ្កួតតែអំណាច ហេតុអីក៏ម្ដងជាម្ដងឆ្កួតបែបនេះ ខ្ញុំមើលចិត្តនាយមិនយល់នោះទេ!!» សម្លេងស្រែកជេ របស់ខ្ញុំធ្វើឲ្យ Sunooឈប់ដំណើររបស់គេ។
«អ្នកណាប្រើឲ្យនាងទទួលសំបុត្រឆ្កួតនោះធ្វើអី? តែវាមិនចម្លែកនោះទេព្រោះអីអ្នកដែលបបួលនោះគឺជា Eunwooនោះអី ជាមនុស្សប្រុសក្នុងឧត្តមគតិរបស់នាង អញ្ចឹងហើយនាងច្បាស់ជាចង់ទៅស្លាប់ហើយ»
«មែនហើយ!!គេទាំងសង្ហារ ទាំងជាType របស់ខ្ញុំ ទាំងល្បីក្នុងសាលាតើអ្នកណាដែល   ល្ងង់មិនទៅនោះ?»
«...»
«តែគេមិនមែនជាមនុស្សដែលខ្ញុំស្រលាញ់ទេ មនុស្សឆ្កួត!!» ខ្ញុំងើបរត់ចេញទាំងយំ ខ្ញុំដឹងថា Sunoo គេនៅឈរស្ងៀមធ្មឹងដូចសាកសពដដែល។ កាលពីយប់មិញខ្ញុំគិតថាយើង យល់ចិត្តគ្នាហើយតើស តើនេះវាជាស្អីទៅ??

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

My Bad boy Kim sunoo Where stories live. Discover now