Part9:នាងធ្លាប់គិតថាSunooស្រលាញ់នាងដែរទេ?

171 16 3
                                    

«ថ្ងៃណាមួយ...លោកនឹងមានអារម្មណ៍ថាការឈឺចាប់ក្នុងការដែលអ្នកផ្សេងយកយើងធ្វើជារបស់លេងសើច»ខ្ញុំគៀសដៃSunooដែលកំពុងជូតទឹកភ្នែកឲខ្ញុំចេញ។Sunooខាំធ្មេញក្រតមុន នឹងយកដៃទាំង2របស់គេមកច្របាច់ស្មារខ្ញុំជាប់។
«ហើយចុះអ្នកណាដែលធ្វើអាក្រក់មុនហះ!!?»
«អាក្រក់?ខ្ញុំគ្រាន់តែផ្ញើរសំបុត្រខុសមនុស្សវាជាកំហុសអចេតនាមិនបានធ្វើអ្វីផ្សេងក្រៅពីនេះឡើយ!នាយមើលអ្វីដែលនាយធ្វើទៅវិញទៅ Sunooវាអាក្រក់!!ហើយក៏អាក្រក់បំផុត!!!»ខ្ញុំស្រុតខ្លួនចុះរួចក៏យំហ៊ូ...មិនគិតពីមុនមកសោះថាជីវិតរបស់ខ្ញុំត្រូវមកជួបនឹងមនុស្សអាត្មានិយម!ឆ្កួតអំណាច!យល់តែចិត្តខ្លួនឯងបែបនេះ!។
«...»
«ហ៊ឹកៗ...ខ្ញុំពិតជាមិនយល់មែនហេតុអ្វីត្រូវមកបំផ្លាញជីវិតខ្ញុំដោយរឿងប៉ុណ្ណឹងគ្មានហេតុផល សោះ!»Sunooទាញដៃខ្ញុំឲក្រោកឡើងឡើងមកប្រទាក់ភ្នែកនឹងគេ។
«គិតច្បាស់ហើយរឺថាខ្ញុំគ្មានហេតុផល!»
«ត្រូវហើយ!គឺលោកជាមនុស្សគ្មានហេតុផល»
«ទោះជាយើងស្គាល់គ្នាមិនបានយូរ នាងក៏ដឹងច្បាស់ដែរតើស ថាខ្ញុំមិនមែនជាមនុស្សគ្មាន ហេតុផល»
«អញ្ចឹងនាយប្រាប់ខ្ញុំមកថានាយមានហេតុផលអី?ហេតុអីនាយត្រូវធ្វើបាបខ្ញុំដល់ថ្នាក់នេះ!?»ខ្ញុំគំហកដាក់មុខSunooដោយកំហឹងព្រោះកាន់តែនិយាយខ្ញុំកាន់តែមិនយល់ពីគេហើយកាន់តែមិនយល់ថែមទៀត ពេលដែលច្រមុះស្រួចៗ
របស់គេមកថើបត្រង់ថ្ងាសខ្ញុំជាចម្លើយ។
«បើមិនចង់ត្រូវឃុំឃាំងរហូតទៅកុំចង់ដឹងអី...»និយាយចប់Sunooក៏ដើរចូលទៅក្នុងវិញទុកឲខ្ញុំនៅឈរសម្រក់ទឹកភ្នែកយ៉ាងងឿងឆ្ងល់ជាមួយនឹងសម្ដីរបស់គេបើប្រាប់ខ្ញុំៗនឹងត្រូវគេឃុំឃាំងទុក?ហើយវាមានន័យថាម៉េចទៅ?

«Sunooផឹកល្មមៗបានហើយវ៉ើយ!!»ខណៈដែលខ្ញុំបើកទ្វារខារ៉ាអូខេចូលទៅក៏ឃើញ Sunghoonកំពុងដណ្ដើមកែវស្រាពីដៃSunoo រហូតធ្វើឲស្រានោះកំពប់លើខ្លួនSunooតែម្ដង។
«នេះស្រាមិនមែនទឹកទេវ៉ើយក្រែងល បានក្អួត ស្លាប់ទៅ!នាងមោកនេះមកក៏ល្អហើយមកជួយហាមបន្តិចទៅមើល!»
«ឲ្យខ្ញុំហាម?ខ្ញុំប្រហែលហាមមិនបានទេ»ខ្ញុំគ្រវីក្បាលហើយក៏អង្គុយធម្មតាៗមិនធ្វើអ្វីសូម្បីម្យ៉ាង។
«កម្ជិលពិតមែន!ខ្ញុំប្រាប់ឲ្យជួយហាមនោះអី!»
«អត់!អាគាត់នេះទើបតែប្រាប់ខ្ញុំទេថាគេធ្វើអ្វីគ្រប់យ៉ាងគឺសុទ្ធតែមានហេតុផលដូច្នេះគេដឹងច្បាស់ហើយថាការដែលខ្លួនឯងផឹកស្រាដូចទឹក វាព្រោះអី»ខ្ញុំគិតថាទោះជាប្រឹងនិយាយបញ្ឈឺយ៉ាងមិចទៅក៏វាមិនបានធ្វើឲ្យអាគាត់នោះមាន
អារម្មណ៍អីប៉ុន្មានដែលព្រោះគាត់មានបេះដូងថ្មនោះអី។តែថាកាលដែលSunooលើកកែវស្រាដាច់ៗបែបនេះវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែកៗដូចជាខ្ញុំជាដើមហេតុឲគេផឹកមិនព្រមឈប់បែប នេះ...ឆ្កួតវាម៉េចនឹងអាចទៅរួចទៅខ្ញុំមិនបាន
មានក្ដីសំខាន់អ្វីសម្រាប់អាគាត់នោះផង ពាក្យសម្ដីខ្ញុំក៏ដូចគ្នាដូច្នេះវាមិនពាក់ព័ន្ធនឹងខ្ញុំសូម្បីតែបន្តិចឡើយ។
«វាស្អីឯងហះអាSunoo?ធ្វើដូចជាមនុស្សបាត់បង់ស្នេហាទៅកើត»Sunghoon
«ឯងកុំចេះតែនិយាយ ស ស្អាត មាន ឆ្លាត  មាន ព្រមគ្រប់យ៉ាងបែបនេះ ដូចជាអាSunooគ្មានផ្លូវខូចចិត្តរឿងស្នហាទេវ៉ើយយើងគ្រាន់តែប្រាប់!!»Heeseung
«អាចនឹងមានតែពួកឯងមិនដឹងក៏ថាបាន»Ni-Ki
«បើពិតដូចឯងនិយាយវាក៏គួរឲសង្វេគដែល» Jake
«គួរឲ្យសង្វេគយ៉ាងមិចទៅ?»Jungwon
«មិនឲ្យសង្វេគយ៉ាងម៉េចទៅ បើមនុស្សដូចជាវាអាចរើសមនុស្សស្រីដែលព្រមនៅក្បែរវាបានទាំងលោកតែអ្នកដែលវាជ្រើសយកវាបែរជាជ្រើសយកអ្នកដែលមិនបានស្រឡាញ់វាហើយបើស្រីម្នាក់នោះមិនបានល្អដូចការគិតនោះវាកាន់តែគួរឲ្យសង្វេគថែមទៀត»សម្លេងរបស់Jay
ធ្វើឲ្យខ្ញុំក្រលេកទៅរកគេដោយស្វ័យប្រវត្តិ។
«ដែលប្រាប់ថាមិនល្អនាយប្រហែលមិនបានថាឲ្យខ្ញុំទេមែនទេ??»Jayមើលមកខ្ញុំបន្ទាប់មកក៏ញញឹមចំអកខ្ញុំ។
«ហើយនាងធ្លាប់គិតថាSunooស្រឡាញ់នាងដែររឺទេ?»
«មិនដែលមាននៅក្នុងខួរក្បាលខ្ញុំទេ»ខ្ញុំតបភ្លាមពេលដែលJayនិយាយចប់។
«អឺ...ខ្ញុំជឿ ព្រោះអីខួរក្បាលនាងវាស្ពឹក»ហះ?Jayកំពុងជេខ្ញុំ!!គ្រាន់តែខ្ញុំមិនដឹងថាមិត្តភក្ដិគេ ស្រឡាញ់ខ្ញុំ...អេ???
«អកកកក»
«...»គ្មានពេលដែលខ្ញុំនឹងគិតតទៅទៀតបានឡើយពេលយើងទាំងតុត្រូវងាកទៅមើលមេ បញ្ហាដែលសុខៗក្អួតចេញមកមិនតែប៉ុណ្ណោះមើលទៅគេដូចជាស្រវឹងខ្លាំងរហូតគ្រាខ្លួនមិនរួចព្រោះគេស្ទើតែដួលទៅលើកំអួតរបស់ខ្លួនឯងទៅហើយតែសំណាងHeeseungនៅក្បែរនោះចាប់គេបានទាន់កុំអីខ្ញុំមានការងារធ្វើទៀតមិនខាន។
«ប្រហែលត្រូវហៅអ្នកផ្ទះវាឲមកទទួលហើយ» Ni-Kiនិយាយចប់ជួយលើកSunooផ្អែកលើកៅអី។
«នាងចាំមើលវារហូតទាល់តែអ្នកផ្ទះវាមកទទួល លឺទេ?ពួកខ្ញុំត្រូវទៅមុនហើយព្រោះមានធុរៈនៅផ្ទះអាJake»
«អៅ...ចុះខ្ញុំ?»Jayមើលមកខ្ញុំដោយក្រសែរភ្នែកមានបញ្ហា
«ក៏ប្រាប់ទៅអ្នកបើកឡានរបស់Sunooទៅថានាងនឹងចុះនៅត្រង់ណាហេតុអីក៏ល្ងង់យ៉ាង នេះ?»ដៀលខ្ញុំទៀតហើយ!ចាំមើលបើSunoo ផុតពីក្រសែរភ្នែកពួកនាយពេលណាខ្ញុំនឹងចាត់ការអាគាត់នេះឲ្យសមនឹងសម្ដីថ្លោសរបស់ពួកនាយមិនខានចាំមើល!។
«ពួកយើងទៅហើយមើលថែរគេឲ្យល្អផង» Jungwonក៏ផ្ដែផ្ដាំមុននឹងចេញទៅ។ពេលនេះខ្ញុំមើលពួលក្រុមE strongដើរចេញពីហាងម្ដង ម្នាក់ៗដោយការច្រណែននេះខ្ញុំក៏ចង់ទៅផ្ទះដូចគ្នាហេតុអីមិនយល់ចិត្តខ្ញុំសោះចឹង?

My Bad boy Kim sunoo Where stories live. Discover now