Part21:បើធ្វើហើយគេត្រលប់មកវិញខ្ញុំព្រម

103 14 8
                                    

«ស្អែកនេះនាយចេញពីពេទ្យហើយមែនទេ Eunwoo?»ក្រោយពី Sunooមិនបង្កររឿង រញ៉េរញ៉ៃក្នុងជីវិតខ្ញុំពីម្សិលមិញ ទើបធ្វើឲ្យពេលនេះជាពេលវេលាមានក្ដីសុខបំផុតរបស់ខ្ញុំដែល បាននៅជិតEunwooស្ទើតែពេញមួយថ្ងៃ ។ស្អែកនេះគេចេញពីពេទ្យបានហើយនៅឡើយតែខ្ញុំដែលចេញមិនទាន់បាន។
«ពេលចេញទៅវិញខ្ញុំនឹងលេងបាល់ទាត់ឲ្យបាត់ ចង់តែម្ដងចាំមើលចុះ» Eunwoo ងក់ក្បាលហើយនិយាយ។គួរឲ្យតូចចិត្តដែរព្រោះខ្យល់ដង្ហើមគេទាំងចេញទាំងចូលសុទ្ធតែបាល់ទាំងអស់គ្មានឃើញមនុស្សស្រីដ៏ស្មោះស្ម័គ្រនឹងគេម្នាក់នេះសោះ!។
«បើនាយចេញទៅហើយ ខ្ញុំប្រហែលជាអផ្សុក ស្លាប់ហើយ»ខ្ញុំធ្វើជាព្រិចភ្នែកពេបមាត់បន្តិច នេះបើមើលមិនដឹងទំហំបេះដូងមួយនេះទៀតមិនដឹងនិយាយយ៉ាងមិចទេ!!
«គ្រាន់តែ2ថ្ងៃប៉ុណ្ណោះ ខានស្អែកនាងក៏ត្រូវទៅសាលារៀនបានធម្មតាដូចគ្នានឹង» ខ្ញុំដក ដង្ហើមធុញចេញមក...សរុបមកគេនៅតែមិនដឹងសោះទេរឺថាខ្ញុំកំពុងប្រាប់គេថាបាត់គេមិនបានចំមែនហើយ។
«នាយចូលចិត្តSojuមែនទេ?»
«អឹម មែនហើយ»
«មែនហើយនាយធ្លាប់ប្រាប់ថានាយមិនចូលចិត្តរបស់ផ្អែមនោះទេ»
«គ្រាន់តែឃើញខ្ញុំក៏ឆ្អែតមុនទៅហើយ»
«នាយចូលចិត្តទៅលេងខេត្តណាខ្លះ?»
«ជាធម្មតាខ្ញុំតែងទៅលេង Incheonព្រោះវា នៅជិត ប៉ុន្តែខ្ញុំចូលចិត្តទៅUlsan នៅពេលឈប់សម្រាកយូរព្រោះទីនោះស្អាតខ្លាំងណាស់...និយាយអញ្ចឹងនាងសួរខ្ញុំធ្វើអី?»
Eunwooសួរទាំងងាកមកខ្ញុំទាំងក្រសែរភ្នែកមុត
«គ្មានអីទេ តោះពួកយើងទៅបន្ទប់វិញ»

[Skip]
«ហាសហា មនុស្សគឺខុសគ្នាបែបនេះហើយឲ្យដូចគ្នាយ៉ាងមិចទៅនាងឡប់»Jufy មកសួរសុខ ទុក្ខបន្ទាប់ពីបាត់ឈឹង ទើបខ្ញុំមានរឿងជាច្រើនត្រូវរៀបរាប់ប្រាប់គេ ពិសេសគឺរឿងSunooនឹង Eunwoo ប៉ុន្តែជាលទ្ធផលវាបែរជាមកសើចឲ្យខ្ញុំទៅវិញ។
«ដឹងហើយថាវាមិនដូចតែមិនគិតថានឹងផ្ទុយថ្នាក់ នេះទេ!!»ខ្ញុំនិយាយទាំងនឹកទៅដល់Eunwoo ដែលចំណូលចិត្តគេគឺផ្ទុយនឹងខ្ញុំគ្រប់យ៉ាងតែម្ដង។
«ជួយមិនបានទេ ចង់ឈប់ស្រលាញ់ក៏គ្មានអ្នកណាថាអីឯងដូចគ្នា»
«ប៉ុន្តែខ្ញុំស្រលាញ់Eunwooខ្លាំងណាស់គេប្រៀបដូចមនុស្សក្នុងសុបិន្តខ្ញុំអញ្ចឹង»
«ឯងគួរតែបើកភ្នែកមើលអ្វីផ្សេងខ្លះហើយណា ហើយក៏គួរតែទទួលស្គាល់ការពិតខ្លះហើយ» ពាក្យសម្ដីរបស់Jufy ធ្វើឲ្យខ្ញុំគិតថាវាប្រហែលជាដល់ពេលដែលខ្ញុំត្រូវទទួលស្គាល់ការពិតហើយថាពាក្យសម្ដីរបស់Sunooគឺត្រឹមត្រូវគ្រប់យ៉ាង ពិសេសនៅពេលគេនិយាយថាខ្ញុំមិនដឹងថាក្ដីស្រលាញ់ជាអ្វីសម្រាប់ខ្ញុំ។
«ប៉ុន្មានថ្ងៃនេះឯងបាត់ទៅណា?ទុកយើងឲ្យនៅអផ្សុកកណ្ដោចកណ្ដែងម្នាក់ឯងស្ទើឆ្កួតហើយ!»
«គឺ...នៅសាលារៀននឹងណា យើងមិនមែនទំនេរដេកពេទ្យដូចឯងឯណា យើងត្រូវរៀន»
«ឯងនិយាយធ្វើដូចយើងនេះចង់ដេកខ្លាំងណាស់អញ្ចឹង...តែឈប់សិនឯងនិយាយថាឯង ទៅសាលារៀនទាំងដែលពីមុនឯងស្អប់សាលា សឹងស្លាប់ទៅហើយ ឯងមិនទៅទេបើគ្មានយើងនោះ...នែ៎មានរឿងអ្វីល្អនៅសាលារឺអត់នឹង?»
«ឆ្កួត!!»នាងមិត្តឡប់នេះធ្វើរឹកពារអៀនៗចេញមកទៀត។
«មុខឯងក្រហមទៀតផងនៀក!!»
«បានហើយៗ ឯងនៅតែក្នុងបន្ទប់គួរតែចេញលំហែរខួរខ្លះហើយកុំឲ្យកើតឡឺកឺទាន់» មិនចាំខ្ញុំព្រមរឺអត់ទេ Jufyស្ទុះអូសដៃខ្ញុំចុះមកដើរលេងខាងក្រោមជិះកន្លែងគេលក់អាហារប្រចាំក្នុងពេទ្យ។

My Bad boy Kim sunoo Where stories live. Discover now