Part14:ខ្ញុំតឿននាយហើយណា!!

207 17 0
                                    

ផ្លាក់!!
ខ្ញុំប្រើកម្លាំងខ្ញុំទាំងប៉ុន្មានច្រានគេចេញទាំងកំហឹង។
«អាមនុស្សឆ្កួត!ខ្ញុំប្រាប់ឲ្យលោកទះខ្ញុំលោកមកថើបខ្ញុំធ្វើអីហាស?»
«ខ្ញុំទះហើយតាស...តែខ្ញុំទះដោយមាត់...តាម ពិតនាងគួរតែអរគុណខ្ញុំទើបត្រូវសំណាងប៉ុន្មានទៅដែលខ្ញុំមិនទះនាងដោយដៃឲ្យឈាមតាមមាត់នោះ?»មើលចុះអាប៉ិនេះមិនភ្ញាក់ខ្លួនពិតមែនមនុស្សស្អីនឹងអាក្រក់បំផុតហើយ!!។
«នាយអាក្រក់ណាស់»
«ទោះជាអាក្រក់ជាងនេះក៏ខ្ញុំធ្វើបានដែលប្រសិនបើខ្ញុំមិនទាន់ចង់លែងនាងទៅ...ជា ពិសេសដោះលែងឲនាងទៅមានក្ដីសុខជាមួយអាមុខញីរបស់នាងនោះ»
«មនុស្សឆ្កួត!នាយមកចងកម្មចងពារស្អីជាមួយខ្ញុំណាស់ណាទៅ?ខ្ញុំមិនយល់ពីហេតុផលរបស់នាងសោះឡើយមិចមកធ្វើរឿងឆ្កួតបែបនេះមកលើខ្ញុំជាពិសេសនាយលួចថើបខ្ញុំធ្វើអី?ហ៊ឹក...ហ៊ឹក....ពួកយើងមិនបានស្រឡាញ់គ្នាផង នឹងនាយធ្វើដាក់ខ្ញុំធ្វើអី?»Sunooស្រាប់តែលើក ដៃជូតទឹកភ្នែកឲ្យខ្ញុំដែលកំពុងហូរតែខ្ញុំក៏គេច មិនចង់ឲ្យគេចូលមកជិតសួម្បីបន្តិច ទើបខ្ញុំប្រញាប់គេចទៅSunooធ្វើមុខស្ងាត់បន្តិចរួចក៏និយាយលឺ។
«ព្រោះវាសប្បាយ»
«...»ពាក្យសម្ដីដែលបន្សល់ទុកអំបាញ់មិញនេះគេនិយាយចប់ហើយក៏ឡើងទៅខាងលើដោយ មួម៉ៅចំណែកខ្ញុំបានត្រឹមតែស្លឈាមម្នាក់ឯង ព្រោះហេតុផលឆ្កួតឡប់របស់គេ!។

[Skip]
នាងជូហ្វីពេលនេះកំពុងបើកភ្នែកធំៗប៉ុនពងក្ងានខណៈដែលខ្ញុំបាននិយយារឿងកើតឡើងព្រឹកមិញឲ្យគេស្ដាប់។
«ហាស?ហើយគេក៏ថើបឯងចឹងហេសដេលី?!»
«អឺ»
«ថើបបែបមាត់នឹងមាត់មែនទេ?»
«ចង់ឲ្យអធិប្បាយទេថាគេថើបខ្ញុំបែបណា???» ខ្ញុំពិតជាសម្រេចចិត្តខុសពិតមែនដែលយករឿង នេះមកប្រាប់វានោះវាគួរតែអង្គុយលួងខ្ញុំល្អច្រើនជាងមកជំរឿនសួរថាគេថើបខ្ញុំបែបណាដែល!។
«ខ្ញុំអាយុ17ឆ្នាំហើយណាដេលីហេតុអីខ្ញុំមិនអាចដឹងការថើបវាយ៉ាងមិចតែដែលបញ្ជាក់នោះ...ខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណឹងឯង»
«ឆ្ងល់ស្អីគេ?»ជូហ្វីក៏ដែលចូលមកជិតខ្ញុំហើយខ្សឹបតិចៗដូចខ្លាចមានអ្នកស្ដាប់លឺអញ្ចឹង!។
«គឺ....មានតែមនុស្សស្រឡាញ់គ្នាប៉ុណ្ណឹងដែលគេថើបគ្នា»
«គឺខ្ញុំប្រាប់ហើយតាសថាអាប៉ិនោះចង់ឃើញខ្ញុំចង់ងាប់ចង់រស់វាធ្វើឲ្យគេសប្បាយ!មិនបានទាក់ ទងអីនឹងស្នេហាឡើយហើយម្យ៉ាងទៀតនោះ...»
«...»
«វាគ្មានផ្លូវដាច់ខាត!»
«បើហ៊ានថើបគ្នាថ្នាក់នេះហើយមិនថាជីវិតពិតរឺរឿងនិទានរឿងភាគរឿងប្រលោមលោកទេទីបញ្ចប់...វាក៏ចប់ព្រោះពាក្យស្រឡាញ់ទាំងអស់នឹង»ជូហ្វីលើកដៃអង្អែលចង្ការហើយការដែល ហ្វីវាវិភាគវែកញែករវាងខ្ញុំនឹងSunooថាមាន ឱកាសក្លាយជាគូរស្នេហ៍ច្រើនជាង0%ធ្វើឲ្យខ្ញុំនេះស្ទើឆ្កួតហើយ!។
«អាប៉ិនោះមិនមែនជាTypeដែលខ្ញុំចង់បានរឺត្រូវការឡើយ»
«ស្នេហាគ្មានអ្នកណាអាចកំណត់តាមចិត្តទេយើងត្រូវការនោះទេសូម្បីតែខ្ញុំក៏មិនអាចកំណត់ បានដែរ»
«ជូហ្វីគ្រូថ្មីហៅឯងឲ្យទៅជួបនៅofficeគាត់» មិត្តរួមថ្នាក់ស្រែកមកពីខាងមុខថ្នាក់រៀនខណៈ ដែលខ្ញុំកំពុងតែសួររឿងស្នេហាជាមួយជូហ្វីមិនទាន់អស់ផង។ខ្ញុំដកដង្ហើមវែងៗដោយអារម្មណ៍ធុញទ្រាន់ហើយក៏ដើរទៅបន្ទប់ទឹកយ៉ាងអាល័យស្នាមថើបដំបូងរបស់ខ្ញុំដែលគ្មានថ្ងៃបានមកវិញ។

My Bad boy Kim sunoo Where stories live. Discover now