Part15:ខ្ញុំសន្យាមិនអោយនាងឈឺទទេនោះទេ

200 15 0
                                    

[បន្ទប់លេខ790 មន្ទីពេទ្យClaris Care]
ខ្ញុំព្រិចភ្នែកភ្លឹសៗមើលពិដានពណ៌សរព្យាយាមរកនឹកថាខ្ញុំនៅទីណាព្រោះការចងចាំចុងក្រោយដែលខ្ញុំចាំបានគឺ...ខ្ញុំនៅក្នុងរង្វង់ដៃដល់កក់ក្ដៅរបស់Sunoo...។
«ដឹងខ្លួនហើយហ៎»ខ្ញុំក៏ក្រលេកភ្នែកទៅរកម្ចាស់សម្លេងខណៈដែលបានលឺគេនិយាយនោះគឺអាប៉ិ Sunooនោះឯង។
«ទីនេះមន្ទីពេទ្យមែនទេ?»
«អឹម...គឺនាងសន្លប់ទើបខ្ញុំនាំនាងមកទីនេះ...ញ៉ាំទឹកបន្តិចទេ?»Sunooប្រាប់បន្ទាប់មកគេក៏ចាប់ទឹកមកជិតខ្ញុំ។
«ទេ...ខ្ញុំចង់ទៅផ្ទះ»
«មិនបានទេ...ព្រោះពេទ្យប្រាប់ថាសម្រាកក្នុងមន្ទីរពេទ្យ5ថ្ងៃទៀតយ៉ាងតិច»
«ហាសថាមិច?....អួយយយយ»នេះហើយផល ដែលកើតចេញពីព្យាយាមក្រោកឡើងធ្វើឲខ្ញុំឈឺចាប់ទាំងខ្លួនរហូតដល់ថ្នាក់Sunooត្រូវប្រញាប់ដាក់កែវទឹកចុះស្ទុះចូលមកសង្កត់ខ្ញុំចុះទៅគ្រែឲសម្រាកដូចដើម។
«គ្រាំពេញទាំងខ្លួន នៅធ្វើពូកែក្រោកឡើងមកទៀត»Sunooគំហកឡើង។
«គឺខ្ញុំចង់ត្រលប់ទៅផ្ទះ»
«ក្រោកចូលបន្ទប់ទឹកខ្លួនឯងឲ្យរួចសិនទៅចាំសំណូមពរ»ខ្ញុំព្យាយាមធ្វើមុខត្រជាក់ដាក់ Sunooដែលកំពុងធ្វើមុខឌឺដាក់ខ្ញុំ...ខ្ញុំពិតជាចង់ទាត់អាប៉ិនេះឲ្យខ្ទាតទៅភពផ្សេងពិតមែនព្រោះការដែលខ្ញុំក្លាយទៅជាបែបនេះគឺមកពីគេតែម្នាក់គត់ហើយនៅហ៊ានមកសំឡុតគំហកខ្ញុំទៀត!!។
«ខ្ញុំឲ្យអ្នកបើកឡានទៅប្រាប់អ្នកផ្ទះនាងរួច ហើយ...តែគ្មានអ្នកនៅផ្ទះសោះក្រៅពីអ្នកបម្រើតែកុំបារម្ភខ្ញុំឲ្យលេខទូរស័ព្ទទាក់ទងហើយចឹង នាងមិនបាច់បារម្ភថាគ្មានអ្នកណាដឹងថានាងនៅឯណាទេ»Sunooគេដើរមកនិយាយយ៉ាង   ស្រទន់ដាក់ខ្ញុំ។
«...»
«ខ្ញុំសន្យាមិនអោយនាងឈឺទទេនោះទេព្រោះខ្ញុំនឹងចាត់ការរឿងនេះខ្លួនឯង»Sunooប្រាប់ខ្ញុំហើយខ្ញុំក៏ជឿជាក់ច្បាស់ជាដូចអីដែលគេនិយាយមែន។ខ្ញុំដកដង្ហើមធំមុនសម្រេចចិត្តចេញមក។
«មិនបាច់ធ្វើអីទេត្រឹមទៅឲ្យផុតពីជីវិតខ្ញុំគ្រប់ គ្រាន់ហើយ»ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាគ្មានបញ្ញាឯណាទីស៊ូនឹងគេបានទេដូច្នេះវាល្អហើយបើសិនយើង2នាក់នៅឆ្ងាយគ្នាធ្វើមិនស្គាល់គ្នាដូចពីមុន។
«ខ្ញុំប្រាកដជាទៅប្រាកដជាលែងនាង...ប៉ុន្តែមិនមែនពេលនេះទេ»មើលចុះគេឆ្លើយជាមួយខ្ញុំដូចចាប់អារម្មណ៍តែខ្លួនឯងច្រើនជាង គេតបយ៉ាងព្រងើយ។និយាយចប់Sunooស្រាប់តែដើរធ្វើមុខធ្មឹងមកទាញភួយឃ្លុំខ្ញុំដល់កររបស់ខ្ញុំ។
«...»
«សម្រាកទៅចាំ2ម៉ោងទៀតខ្ញុំនឹងត្រលប់មកវិញ នៅជាមួយនាង»
«ហាស?»ដេញមិនទៅហើយមុខក្រាស់ត្រលប់មកវិញទៀតខ្ញុំទើបតែដឹងថាមនុស្សមុខក្រាស់ដូចថ្មក៏មានថ្ងៃនេះដែរខ្ញុំជឿហើយ។
«មិនបាច់ទេ...ខ្ញុំនៅម្នាក់ឯងបាន»
«មិនបានទេទោះជានៅម្នាក់ឯងបានតែខ្ញុំក៏មិនព្រមឲ្យនាងនៅតែម្នាក់ឯងដែរ»
«ហើយវាស្អីនាយទៅដែលត្រូវមកអង្គុយយាមដេកយាមខ្ញុំបែបនេះហាសមនុស្សឆ្កួត?!»
«ខ្ញុំខ្លួនឯងក៏មិនយល់ដូចជាថាហេតុអីបាននាងចូលចិត្តធ្វើខ្លួនដូចកូនក្មេងសួរច្រើនរហូតបែប នេះ?គួរឲ្យធុញណាស់»Sunooតបមកវិញទាំងមួម៉ៅមុននឹងងាកក្រោយរួចដើរសម្ដៅទៅមាត់ ទ្វារហើយពេលបើកទ្វារគេក៏ងាកមកតប។
«បើចង់ឲ្យឆ្លើយវាក៏ប្រហែលព្រោះ....»
«....???»
«ព្រោះនាងជារបស់លេងដែលខ្ញុំចូលចិត្តបំផុតទេដឹង?»និយាយរួចគេក៏ដើរចេញទៅបន្យល់ទុកនូវពាក្យដែលធ្វើឲខ្ញុំឈឺចិត្តបំផុតបើគិតចង់ឆ្លើយបែបនេះលើកក្រោយមិនបាច់ក៏បាន។
«ឯងដឹងខ្លួនហើយហេសដេលី?»មិនទាន់បានប៉ុន្មានទ្វារក៏ត្រូវបើកចេញហើយអ្នកដែលដើរ ចូលមកនោះគឺនាងហ្វីតែថាវាមិនមែនមកតែឯង ទេនៅ...នោះគឺEunwooពួកគេកំពុងដើរមករកខ្ញុំ!!!ស្លាប់ហើយខ្ញុំភ្លេចឲ្យឈឹងថាពេទ្យនេះជា ពេទ្យតែមួយជាមួយEunwooដែលគិតទៅខ្ញុំមិនសំណាងអាក្រក់រហូតឡើយព្រោះអ្វីដែលកើតឡើងវាដូចព្រហ្មលិខិតបណ្ដាលនាំឲ្យខ្ញុំបាន នៅក្បែរEunwooដែរ។ពេលនេះគេក៏បានដើរ មកក្បែរគ្រែខ្ញុំហើយក៏សួរឡើងដោយសម្លេង ស្រទន់។
«នាងយ៉ាងម៉េចហើយដេលី?»
«គឺឈឺខ្លួនហ្នឹងណា ឈឺពេញតែម្ដង»ហ្វីស្រាប់តែបញ្ចូនខ្សែរភ្នែកទើសចិត្តមកខ្ញុំខណៈដែលខ្ញុំធ្វើខ្លួនញិកញក់ដាក់Eunwoo។
«ល្មមៗបានហើយដេលីនេះEunwooមិនមែនជាសាច់ញាត្តិខាងណានៃឯងទេណាធ្វើដូចប្ដឹង ហើយគេចាត់ការអ្វីបានអញ្ចឹង»ខ្ញុំក៏លួចសម្លក់ ទៅនាងហ្វីបន្តិចបន្តួចដែលមកនិយាយកាត់  ចង្វាក់របស់ខ្ញុំ...ទោះជួយមិនបានតែត្រឹមបារម្ភពីខ្ញុំកើនឡើង ខ្ញុំក៏មានក្ដីសុខផ្លូវចិត្តហើយ។
«នាងមានរឿងជាមួយជីននីពិតទេ?»
«នាយស្គាល់ពួកនោះដែលហេស?»ខ្ញុំលើក ចិញ្ចើមសួរឡើងសួរគេ។
«មិនស្គាល់ណាស់ណាទេគ្រាន់តែល្បីឈ្មោះ»
«ល្បីឈ្មោះ?ប្រាកដហើយនាងនោះសាហាវសឹងអី»
«ខ្ញុំមិនប្រកែករឿងអាក្រក់អីទេតែបើខ្ញុំថាអ្នក អាក្រក់នោះខ្ញុំថាកាលមុនមិត្តភក្ដិនាងលើសនឹង ទៅទៀត»ខ្ញុំងាកទៅជូហ្វីក្រែងវានោះនឹង      បដិសេធប៉ុន្តែពេលនេះវាគ្រាន់តែញញឹមបែបមិន ពេញចិត្តនឹងEunwooដែលយករឿងចាស់មកនិយាយ។
«នាយគ្មានអ្នកណាយកមកប្រៀបធៀបទេហេស?ទើបបានជាយកខ្ញុំប្រៀបធៀប?»ជូហ្វីសួរបែបចង់រករឿង។
«វាមិនពិតទេហ៎?មុនពេលនាងកាន់សីល៍នាង សាហាវលើសនឹងទៅទៀត»
«នេះលោក!!»
«បានហើយជូហ្វីនេះEunwooមិនបានតាំងចិត្តចង់ថាឲ្យឯងទេណាមែនទេEunwoo?»ខ្ញុំមិនដឹងថាវាយ៉ាងមិចខ្លះទេតែខ្ញុំមិនចង់ឃើញមិត្តនឹងCrushឈ្លោះគ្នាឡើយ។
«អឹម...គ្រ់នើតែនិយាយឲ្យដេលីស្ដាប់ពិតជាគ្មានចេតនាពិតមែន»Eunwooបកស្រាយចេញមកតែនាងហ្វីក៏នៅមិនពេញចិត្តដដែលទើបខ្ញុំប្រញាប់បញ្ចូនខ្សែភ្នែកអង្វរទៅវា។
«អូខេ...បើយល់ក៏ល្អតែថាកុំយករឿងចាស់មកនិយាយវាល្អជាងខ្ញុំមិនចង់នឹកដល់»បន្ទាប់ពីស្រុះស្រួលគ្នាហើយEunwooក៏ងាកមកចាប់អារម្មណ៍នឹងខ្ញុំម្ដង។
«នាងត្រូវគេងទីនេះប៉ុន្មានថ្ងៃ?»

«3-4ថ្ងៃយ៉ាងតិច»
«ចំណែកខ្ញុំ2ថ្ងៃទៀតចេញបានហើយ...អញ្ចេះចុះនាងអាចទៅអង្គុយនៅក្នុងបន្ទប់ខ្ញុំលេងក៏បាន ដែលណាតែបើថានាងងើបមិនរួចចាំខ្ញុំមកលេងបន្ទប់នាងវិញណា»អាយយរំភើបណាស់នៀក។
«លោក?ក្រែងលោកនៅបន្ទប់779ទេតាស» ប្រភពសម្លេងដែលបន្លឺមកធ្វើឲក្រសែរភ្នែកយើងគ្រប់គ្នាបាញ់ទៅរកនាង។ គិលានុបដ្ធាយិកា សាច់ចាំងកំពុងដើរចូលបន្ទប់ដោយទឹកមុខដូចនាងយក្សមិចមិនដឹងទេស។
«ត្រលប់ទៅបន្ទប់វិញទៅចា៎សលោក»ខ្ញុំស្ទើហក់ទះនាងយក្សនោះហើយតាសដែលមកដេញEunwooចេញពីខ្ញុំ!។
«ហេតុអីទេអ្នកគ្រូ?រឺនៅទីនេះហាមអ្នកជម្ងឺមិនឲ្យមករកគ្នា?»សំនួរខ្ញុំមើលទៅដូចងល្ងង់ៗក្នុងពេលនេះតែខ្ញុំវាឆ្ងល់ណាស់នេះ។
«មិនទេចា៎សប៉ុន្តែបើចង់ទៅណាមកណាត្រូវប្រាប់គ្រូពេទ្យសិន!ណាមួយអស់ពេលសួរសុខ ទុក្ខអ្នកជម្ងឺហើយចា៎បន្តិចទៀតគ្រូពេទ្យនឹងត្រូវមកពិនិត្យរាងកាយ»
«អ៎...បាទចឹងខ្ញុំទៅសិនហើយដេលីបើអផ្សុក ទៅលេងបាន»Eunwooនិយាយខ្ញុំក៏បានត្រឹមតែងក់ក្បាល។
«អញ្ចឹងខ្ញុំក៏ត្រូវទៅដែរហើយណាដេលីចំណែក រឿងជីននីដែលធ្វើអោយឯងឈឺខ្លួនបែបនេះធានាខ្ញុំនឹងរកផ្លូវសងសឹកវិញឲ្យឯងមិនខាន»ខ្ញុំឈោងចាប់ដៃជូហ្វីចូលមកឱបដើម្បីសម្ដែងនូវការអរគុណ។ខ្ញុំមើលតាមក្រោយ Eunwoo&Jufyចេញទៅ។
———————————————————
To be continue...🙏🏻❤️
26.11.2021
Edit:04.09.2022

My Bad boy Kim sunoo Where stories live. Discover now