Part5:ខ្ញុំដឹងតាំងពីដំបូង

246 21 6
                                    

«Sunooខ្ញុំឈឺខ្លាំងណាស់ណាលែងទៅ!»ខ្ញុំចាប់ផ្ដើមចង់យំហើយនេះកាន់តែរើកាន់តែឈឺ កម្លាំងយក្សមែន។
«ប្រាប់ខ្ញុំបន្តិចទៅមើល...នាងធ្វើចឹងដើម្បីអីទៅដេលី?»អោយខ្ញុំប្រាប់ហេស?បើប្រាប់ថាអាម្សៀនេះនឹងដុតខ្ញុំទាំងរស់ជាមិនខានទេ!តែបើបន្តកុហកតទៀតជីវិតខ្ញុំដូចចុះនរកចឹង។
«តាមពិតទៅណា...គឺ...ខ្ញុំអត់បានស្រឡាញ់លោកទេ»ខ្ញុំប្រឹងតបថ្នមៗតែអាតានោះបែរជាគំហកដាក់ត្រចៀកខ្ញុំទៅវិញ។
«និយាយអោយលឺមើល...ខ្ញុំស្ដាប់មិនលឺ!»គេ ស្រែកដាក់ត្រចៀកខ្ញុំដោយសម្លេងមិនពេញចិត្ត។
«លោកលែងខ្ញុំសិនទៅខ្ញុំឈឺស្មា»ហ្វីក៏ចូលមកជួយខ្ញុំដែរ តែត្រូវSunooក្រវាត់ដៃអោយដួលនឹងដីហើយមកមើលខ្ញុំ។
«ខ្ញុំប្រាប់ហើយថាខ្ញុំច្បាស់ជាលែងទេ...តែ  អំបាញ់មិញនាងនិយាយអីនិយាយអោយវាច្បាស់មើល»
«ការពិតខ្ញុំស្រឡាញ់អ្នកផ្សេង!ហើយរឿង   សំបុត្រនោះគឺខ្ញុំដាក់ខុសទូរគ្មានចេតនាទេ...ខ្ញុំសុំទោសច្បាស់នៅ?»ខ្ញុំមើលទៅក្រសែ Sunooគេដូចរន្ធត់ចិត្តណាស់តែស្រាប់តែប្ដូរទៅកាចលើសដើមហើយក៏ច្រានខ្ញុំចេញជាមួយស្នាមញញឹមត្រជាក់របស់គេ។
«ខ្ញុំដឹងតាំងពីដំបូងណា...ដេលីណានាងគិតថាខ្ញុំល្ងង់ណាស់ហេស?ខ្ញុំមិនបានល្ងើដូចជានាងទេឈ្មោះមនុស្សដែលនាងស្រឡាញ់នៅក្នុង    សំបុត្រនេះណាវាមិនមែនជាឈ្មោះខ្ញុំផង...ហ៉ឹ...»Sunooស្រាប់តែដកសំបុត្រនោះចេញមក ខ្ញុំឃើញហើយក៏ឈោងទៅយកតែមិនទាន់នោះទេSunooស្រាប់តែទាញដៃកេះមកដុតវាចោលមុខខ្ញុំតែម្ដង។
«ហ៊ឹក...ហ៊ឹក...ហេតុអីក៏លោកគ្មានបេះដូចយ៉ាង នេះ?លោកដឹងទេខ្ញុំប្រើពេល1ខែសរសេរវាឡើងមិចក៏លោកយកសំបុត្រដែលខ្ញុំសរសេរចេញពីបេះដូងទៅដុតបែបនេះ»ខ្ញុំនិយាយទាំងទឹកភ្នែកមើលសំបុត្រស្នេហ៍ក្លាយជាផេះនៅនឹងមុខ។
«អញ្ចឹងក៏ប្រើបេះដូងសរសេរថ្មីទៅ...ហើយផ្ញើរឲត្រូវមនុស្សផងបើមិនអញ្ចឹងទេ...ខ្ញុំសន្យាជាមួយនាងណាដោយកិត្តិយសបិសាច      ឃោឃៅ នៃក្រុមE strongថា...នឹងមិនដុតត្រឹមក្រដាសសំបុត្រនេះទេតែខ្ញុំនឹងដុតនាងឲស្លាប់ជាមួយសាហាយនាងផងដែរ!»ពាក្យគំរាមរបស់Sunooធ្វើអោយខ្ញុំស្ទើគាំងបេះដូងហើយរឹតតែចង់សន្លប់ពេលនឹកឃើញនូវសភាពដែលសង្សារខ្លួនយកសាំងមកដុតទាំងរស់!។ហើយ សាហាយឆ្កួតស្អីខ្ញុំមិនទាន់រៀបការជាមួយគេផង។
«...»
«ថ្ងៃនេះក្រុមខ្ញុំមានណាត់គ្នានៅស្ពានហោះម៉ោង6ល្ងាចហើយខ្ញុំក៏ចង់អោយនាងទៅទីនោះដែរ»Sunooនិយាយជាលក្ខណៈបញ្ជាខ្ញុំតែខ្ញុំគិតថាសមាជិកក្រុមគេច្បាស់ជាមិនយល់ព្រមទេ។
«តែខ្ញុំ...ខ្ញុំមិនស្គាល់ស្ពាននោះទេ»
«ដូចជាកំប្លែងពេកទេដឹងដែលថានាងមិនស្គាល់ ទីនោះ»
«ខ្ញុំពិតជាមិនស្គាល់ទីនោះពិតមែន...ដូច្នេះខ្ញុំប្រហែលមិនបានទៅទេ»Sunooមើលមុខខ្ញុំបន្តិចហើយក៏ងាកទៅជូហ្វីរួចក៏ញញឹម។
«ចឹងនាងយកស្រីនេះទៅជាមួយទៅ» Sunooចង្អុលទៅJufy។
«ហេតុអ្វីបានជាខ្ញុំទៅវិញ?»ហ្វីផ្ដើមឡូឡាឡើង
«សួរមិត្តនាងម្ដងទៀតទៅថាអំបាញ់មិញនាងឆ្លើយថាមិច»
«Sunoo...គឺ...»Sunooអង្គុយចុះមុខខ្ញុំហើយ ស្រាប់តែលើកដៃប៉ះបបូរមាត់របស់ខ្លួនរួចក៏យកមកប៉ះបបូរមាត់របស់ខ្ញុំ មុននឹងបញ្ចូនខ្សែរភ្នែកមានល្បិចដាក់ខ្ញុំ។
«ជួបគ្នាម៉ោង6ល្ងាចនេះណាBaby!»ខ្ញុំរលាស់ដៃSunooចេញប្រើខ្សែរភ្នែកអង្វរករគេទាំងដែរខ្ញុំមិនដែរធ្វើពីមុនមកក្នុងជីវិតនេះ។
«រវាងពួកយើងទាំងពីរគ្រាន់តែជាការយល់ច្រលំគ្នាប៉ុណ្ណោះឯងណាSunooនាយដោះលែងខ្ញុំទៅ»
«ចាំខ្ញុំតបស្នងរឿងបង្អែមចេកខ្ទិះរបស់នាងឲសម នឹងចិត្តពេលណាខ្ញុំដោះលែងនាងមិនខានទេ» Sunooបញ្ចេញស្នាមញញឹមគួរឲខ្លាចហើយក៏ ដើរចេញទៅ។

My Bad boy Kim sunoo Where stories live. Discover now