Part20:ពាក្យថាស្រលាញ់មានន័យយ៉ាងមិច?

136 12 0
                                    

Sunooនាំខ្ញុំមកកំពង់ទឹកមុខមន្ទីពេទ្យតែថាមិនខុសពីពេលនៅសាលារៀននោះទេពួកស្រីៗនាំគ្នាតាមមើល Sunooមិនលើកលែងសូម្បីតែអ៊ំៗចាស់ៗពួកអ្នកគ្រូពេទ្យ...ហ៊ើយភ្នែកស្អុយអស់ហើយមើលទៅព្រោះខ្ញុំមើលទៅអាប៉ិនេះគ្មានស្អីគួរឲ្យទាក់ទាយចិត្តសោះ។
«អាកាសធាតុឡើងស្រស់ស្រាយហើយនាងចេះមកធ្វើមុខស្អុយដូចគូទស្វាទៅកើតដែរ»Sunooរុញខ្ញុំមកឈប់នៅក្រោមដើមឈើចំប៉ី។
«អាកាសស្រស់ស្រាយតែបរិស្ថានអួលអាប់!»
«សម្ដីបានណាស់តិចត្រូវឥឡូវនឹង»
«ចេះគម្រាមទៅកើតគិតថាខ្ញុំខ្លាច?»
«មិនខ្លាចក៏ល្អហើយអញ្ចឹង....ជុប»អាមនុស្សរោគចិត្តនេះស្រាប់តែអោនមកថើបថ្ពាល់ស្ដាំរបស់ខ្ញុំទាំងដែលខ្ញុំមិនបានត្រៀមខ្លួនទុកជាមុន។
«នាយ...!!!»
«ថ្ពាល់ខាងស្ដាំរបស់នាងខ្ញុំថើបទុកជាការដាក់ទោសដែលនាងធ្វើមុខស្អុយដាក់ខ្ញុំចំណែកអារឿងឌឺនេះវិញ....គួរតែ...»ក្រសែរភ្នែករោគចិត្តរបស់គេចាប់ផ្ដើមសម្លឹងចុះមកលើបបូរមាត់របស់ខ្ញុំជាមួយទឹក មុខមានល្បិចរបស់គេ...មិនបានទេ!!
«ខ្ញុំខ្លាចហើយៗ»ខ្ញុំត្រូវបង្ខំចិត្តលើកដៃព្រមចុះចាញ់ជាមួយគេមួយរំពេច។
«អញ្ចឹងឡើងបានហៅថាក្មេងល្អ»Sunoo ញញឹមយ៉ាងមានប្រៀបបន្ទាប់មកគេក៏ដាក់ខ្លួនអង្គុយលើកៅអីវែងក្បែរខ្ញុំមុនដកដង្ហើមធំចេញមក។
«.....»ខ្ញុំបានត្រឹមតែធ្វើមុខឆ្ងល់នឹងចាំមើលគេបន្តទៀត។
«តើអាម្សៀរនោះមានចំណុចល្អត្រង់ណាខ្លះទៅ ទើបបានជានាងស្រលាញ់វាខ្លាំង?»
«ហាស»គេនិយាយពីអី?»
«ឃើញពូកែលេងតែបាល់​ មុខមាត់វិញក៏ស៊ូនឹងខ្ញុំមិនបានណាស់ណាដែរ»នេះគេនិយាយពី Eunwooទេតើ!!!
«Eunwooគេជាកីឡាករលំដាប់ជួរមុខក្នុងសាលា!!​មុខមាត់គេក៏ស្អាតដូចទេវបុត្រហេតុអីក៏ថាស៊ូនឹងនាយមិនបាន?ណាមួួយគេក៏អាយុចាស់ជាងនាយដែរគោរពគេបន្តិចក៏ល្អ.....»
«....»ពេលដែលបែរទៅឃើញមុខអាប៉ិនេះចងចិញ្ចើមដាក់ខ្ញុំក៏ត្រូវអោនមុខចុះរួចក៏រៀបប្រយោគនិយាយសារថ្មីឡើងវិញដើម្បីការពារជីវិត។
«តែប្រហែលស៊ូនឹងនាយមិនបានមែននឹងព្រោះស្រីៗនៅក្នុងសាលាស្ទើតែទាំងអស់សុទ្ធតែឆ្កួតជាមួួយសម្រស់នាយ»ខ្ញុំលួចធ្វើដៃខ្វែងព្រោះថាយ៉ាងហោចណាស់ក៏នៅមានខ្ញុំនឹងJufyដែលមិ​នឈ្លក់វង្វេងនឹងក្រុមរបស់គេ។
«ដឹងអញ្ចឹងហើយ ហេតុអីនាងទៅស្រលាញ់អា ម្នាក់នោះទៀត?»
«ហាស?ថាមិច?»
«ហ៊ើយយ!!!នេះនាងអាយុ 17ឆ្នាំរឺ 70ឆ្នាំឲ្យប្រាកដទៅ»
«ក៏នាយសួរអីចម្លែកៗនោះអី បើនាយថាខ្ញុំជាយាយចាស់ អញ្ចឹងនាយក៏ជាតាចាស់ហើយ» Sunooស្រាប់តែសើចខឹកៗក្នុងបំពង់ក ហាក់ដូចជាពាក្យដែលខ្ញុំនិយាយនេះវាកំប្លែងណាស់អញ្ចឹង។
«នាយសើចអី?មិនបាច់មកធ្វើជាសើចបន្លំទេ!!»
«ខ្ញុំមិនបានសើចបន្លំទេ តែកំពុងនឹកដល់ពេលដែលនាងជាយាយ ហើយខ្ញុំជាតាទើបបានជាខ្ញុំសើច»ចេះមករវើរវាយម្នាក់ឯងទៅកើតនាយ  ម្នាក់នេះ។
«សម្រេចមកហេតុអីបាននាងមិនស្រលាញ់ខ្ញុំ?»ស្នាមញញឹមសើចអំបាញ់មិញស្រាប់តែបាត់ ហើយប្ដូមកវិញនូវខ្សែភ្នែកដែលម៉ឺងម៉ាត់ ដល់ថ្នាក់ខ្ញុំចង់ភាំងបន្តិច។
«គឺ...គឺមកពីនាយឃោឃៅមិនដែលនិយាយ  ល្អៗដាក់ខ្ញុំ ហើយមិនដែលធ្វើល្អដាក់ខ្ញុំ»  Sunooលើក​ចិញ្ចើមហាក់មានបញ្ហានឹងចម្លើយរបស់ខ្ញុំពេញទំហឹង។
«ក្នុងក្រសែភ្នែកនាង ខ្ញុំជាប្រុសឃោឃៅតែវាក៏ជួយមិនបានព្រោះមិនថាខ្ញុំធ្វើល្អយ៉ាងណាក៏នាងមើលមិនឃើញដូចគ្នា!!!ព្រោះនាងមិនដែលបើកចិត្ត»
«ខ្ញុំនេះហេស?មិនដែលបើកចិត្ត?នាយយកអីមកនិយាយ?»
«យកអីមកនិយាយ?យកការពិតនោះអី នាងដែលមើលខ្ញុំក្នុងរឿងល្អដែលទេ?សូម្បីតែរឿងល្អដែលខ្ញុំធ្វើដាក់នាងប៉ុណ្ណាក៏នាងមិនខ្វល់ផង​ ថ្នាក់ខ្ញុំមិនទាំងបានធ្វើអ្វីផងនាងនៅមកចោទខ្ញុំជាមនុស្សអាក្រក់បាន!!»
«គឺរឿង...រឿងទាំងនោះវា...»
«អាក្មេងនោះនាងស្គាល់វាយូប៉ុណ្ណាទៅ?ទើបនាងឃើញវាល្អខ្លាំងម្ល៉េះ?មើលនាងសាកអធិប្បាយទៅមើលអធិប្បាយឲ្យមនុស្សដែលនាងមើលឃើញថាឃោឃៅតាំងពីជួបលើក ដំបូងនោះ!!»មានអារម្មណ៍ថាអាតានេះមុខក្រហមចាប់ផ្ដើមខឹងគ្រប់គ្រងលែងជាប់ហើយ។
«កុំគំហកបានទេ ខ្ញុំមិនទាន់ជាទេណា!!»
«ល្មមប្រាប់បានហើយ កុំបង្វែររឿងច្រើនពេក ឬនាងចង់ឲ្យខ្ញុំយកមាត់ខ្ញុំទៅបើកមាត់នាង?»
«គេជាមនុស្សប្រុសក្នុងចិត្តរបស់ខ្ញុំ!!»ខ្ញុំប្រញាប់លើកដៃខ្ទប់មាត់ហើយនិយាយចេញមកយ៉ាងលឿនព្រោះខ្ញុំដឹងថា អាម្សៀរនេះធ្វើមែន ប្រាកដណាស់។
«ជាពាក្យសម្ដីមនុស្សមិនស្គាល់ស្នេហាពិត...!!»
«នាយចង់មានន័យយ៉ាងមិច?»
«មានន័យថាមិច?មានន័យថានាងមិនស្គាល់ស្នេហាជាស្អីនឹងហើយ នាងក៏ជាពពួកដែលឃើញរូបកាយក៏វាយតម្លៃថាគេបែបនេះ បែប នោះ មនុស្សស្រីបែបនាងគឺជាចំណែកធំធេងខ្លាំងណាស់ដល់ការលែងលះ!!»គេកំពុងដៀលខ្ញុំ?
«ចុះនាយវិញ?ដែលប្រាប់ថាស្រលាញ់នោះ ស្រលាញ់ត្រង់ណាដែរ?»ខ្ញុំសួរចេញមកយ៉ាងចង់ឈ្នះ មិនខ្វល់ទេថាសំនួរនេះធ្វើឲ្យចិត្តខ្ញុំរន្ធត់ ញាប់ញ័រអៀនប៉ុណ្ណានោះ។
«យ៉ាងហោចណាស់ដឹងត្រឹមថាខ្ញុំមិនបានស្រលាញ់តែមុខមាត់ដូចនាងទេ...ចុះពាក្យថាស្រលាញ់សម្រាប់នាងជាអ្វីទៅ?»ឆ្លាតណាស់Sunoo!!ជៀសចម្លើយបានយ៉ាងល្អធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់ដែលយកឈ្នះគេមិនបាន!។
———————————————————
To be continue🙏🏻❤️
15.03.2023

My Bad boy Kim sunoo Where stories live. Discover now