ដំណើរបុរសមាឌធំដើរចូលមកក្នុងបន្ទប់ធ្វើការដែលអ្នកជំនួញហៅថាអូហ្វីសរួចទម្លាក់ខ្លួនលើតុដោយទឹកមុខ
គួរឲ្យអាណិតថេហ្យុង«ហេតុអ្វីចាញ់ការភ្នាល់មួយនេះ?បំណងខ្ញុំត្រូវរលាយអស់ហើយហេតុអ្វីជីវិតខ្ញុំទៅជាបែបនេះ?»តើវាជារឿងធំដំណាស់មែនទេដែលគេភ្នាល់ចាញ់បងរបស់ខ្លួនបែបនេះឬក៏គេចង់ឃើញគ្រួសាររបស់បងគេបែកបាក់គ្នា?
ថេហ្យុង«ខ្ញុំមិនចង់ឃើញគ្រួសារបងរបស់ខ្ញុំបែកបាក់គ្នាទេតែខ្ញុំមិនចង់ធ្វើការជាមួយគេមនុស្សស្អីខ្លួនជាប្រុសសោះឆ្នាស់នោះឆ្នាស់»
មីន យុនហ្គី(យុននី)«នែ៎...លោកប្រធានមុខស្វានេះដល់ម៉ោងនិយាយរឿងការងារជាមួយភ្ញៀវណា លោកមកអង្គុយតម្អូញតម្អែរអ្វី?»កំពុងតែនិយាយម្នាក់ឯងមិនដឹងថាលេខារបស់គេមកតាំងពីពេលណា
ថេហ្យុង«នែ៎...អាល្អិតឯងឃើញយើងមិនមាត់ៗកុំបានដៃពេកប្រយ័ត្នខ្ញុំទ្រាំមិនបានណា»នាយងើបមកនិយាយតទាល់ជាមួយនឹងរាងតូច
យុននី«លោកហ៊ានទៅខ្ញុំនឹងទៅប្រាប់បងជីននិងណាមជុនឲ្យដឹងជាមិនខាន»ហេតុអ្វីក៏ធ្វើឲ្យនាយក្រាស់វិលមុខយ៉ាងនេះ?
ថេហ្យុង«ក៏ដោយសារតែបងរបស់យើងបញ្ជារទេបើមិនអញ្ចឹងឯងមិនរួចខ្លួនទេមីន យុនហ្គី»នាយសង្រ្គឺតធ្នេញ
ក្នាញ់នឹងក្មេងម្នាក់នេះណាស់ភ្លេចណែនាំនាយដែលមានមាឌធំខ្ពស់មានឈ្មោះថាគីម ថេហ្យុងជាកូនពៅក្នុងត្រកូលគីមគេជាមនុស្សដែលមិនចូលចិត្តធ្វើការ ជាពិសេសមិនយកចិត្តទុកដាក់នឹងការងារទើបមកត្រូវជួបជាមួយលេខាបែបនេះ
ម្នាក់មានមាឌតូចទាបសម្បុរសស្គុសដូចកូនកាត់ជាលេខា
របស់នាយមានឈ្មោះថាមីន យុនហ្គី ជាធម្មតាអ្នកដែលស្គាល់គេចូលចិត្តហៅថា. យុននី គេជាប្អូនប្រុសរបស់មិត្តសុកជីនដែលជាបងថេហ្យុងនាយតូចមិនមែនរស់នៅក្នុងត្រកូលអ្នកក្រនោះទេតែដោយសារតែចរិកថេហ្យុងបានខ្លាំងពេកទើបសុកជីនសុំឲ្យគេមកធ្វើការនៅទីនេះជាលេខារបស់ថេហ្យុងព្រោះនាយតូចជាមនុស្សច្បាស់លាស់នឹងយកចិត្តទុកដាក់នឹងការងារ
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021