រឿងលេខាគីម ថេហ្យុង Taegi ភាគ5(ជាអ្នកណា?សង្សាររបស់បងមែនទេ?)

581 19 0
                                    

+ស្អែកពេលព្រឹក ម៉ោង8

រថយន្តសេរីទំនើបបានមកឈប់ចតនៅមុខភូមិគ្រិះរបស់ត្រកូលមីន

អ្នកបម្រើ«លោកមករកអ្វីដែរ?»អ្នករត់មកស្វាគមន៍នាយ

ថេហ្យុង«ខ្ញុំមកទទួលយុននី...តើគេនៅទេ?»នាយញញឹមរួចក៏សួរទៅកាន់អ្នកបម្រើ

អ្នកបម្រើ«គឺអ្នកប្រុសតូចកំពុងតែអង្គុយចាំនៅលើសាឡុង អញ្ជើញលោកចូលក្នុង»នាយក៏ដើរតាមអ្នកបម្រើបង្ហាញឲ្យឃើញរាងតូចដែលកំពុងអង្គុយធ្វើមុខឡើងស្អុយប៉ែ

ថេហ្យុង«យុននី!...»

យុននី«ចាំស្អែកចាំមកយកទៅអត់...»មិនទាន់ទាំងបាន
បកស្រាយផងតូចល្អិតក៏ស្រែកអ្នកនាយភ្លាម

លោកមីន«អរ...ការដែលអង្គុយមុខស្អុយមួយព្រឹកក៏ដោយសារក្មួយថេយ៍មកទទួលយឺតហ៎?កូននី?»លោកមីនដែលអង្គុយពិសារកាហ្វេនៅតុអារហារហារស្ដីទៅកូនសំណព្វចិត្តដែលនៅមិនសុខមួយព្រឹក

ថេហ្យុង«ជម្រាបសួរលោកអុំ...»នាយអៅនគោរពបន្តិចព្រោះចូលមកអម្បាញមិញមិនបានឃើញ

យុននី«មានអ្វីបកស្រាយទេ? ទាន់អូនមិនខឹងខ្លាំងជាងនេះ»រាងតូចអោបដៃខាំមាត់អ្នកនាយ

ថេហ្យុង«គឺយប់មិញធ្វើការដល់យប់ជ្រៅហើយក៏ភ្ញាក់មកយឺតនឹងរវល់រៀបចំឯកសារសម្រាប់ការសហការព្រឹកនេះ»នាយដាក់ខ្លួនអង្គុយក្បែររាងតូចដែលកំពុងតែងរង៉ក់

យុននី«សហរការ? ហេតុអ្វីអូនមិនដឹង?»រាងតូចងាកមកសួរនាយក្រាស់

ថេហ្យុង«គឺបងជីនទើបតែប្រាប់ព្រឹកមិញដែរ...ព្រោះគាត់មានរឿងត្រូវដោះស្រាយទើបផ្ទេរមកឲ្យបង»នាយនិយាយដោយមិនភ្លេចញញឹម

លោកមីន«បានហើយយុននីឈប់រករឿងសួរដេញដោលបងទៀតទៅ...ប្រញាប់ទៅធ្វើការទៅ»លោកអង្គុយស្ដាប់មួយថ្ងៃហើយណាមួយក៏វាជិតហួសម៉ោងទៀតទើបដេញតែម្ដង

យុននី«ទៅក៏បានដែរ»រាងតូចងើបឡើងដើរទៅកាន់ឡានដោយមិននិយាយរកនាយក្រាស់អីមួយម៉ាត់

ថេហ្យុង«ខ្ញុំសុំលាលោកអុំសិនហើយ...»នាយនិយាយចប់ប្រញ៉ាប់ដើរតាមរាងតូចពីក្រោយត្រុកៗ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now