លេខាគីម ថេហ្យុង TaeGi ភាគ2 (ស្រវឹង,លោកចង់ធ្វើជាសង្សារខ្ញុំទេ?)

605 23 0
                                    

ថេហ្យុង«បានណាជុងហ្គីពូអនុញ្ញាត»នាយញញឹមទៅជុងហ្គីមិនដឹងថាគាត់គិតអីទេ

យុននី«តែលោក...»

ថេហ្យុង«ក្មេងសុំហើយកុំបដិសេធណាមួយមើលទៅមិនខូចខាតអីផង»នាយលើកជើងគងទាក់ខ្លាហើយតបទៅរាងតូច

ជុងហ្គី«ប៉ាតូចនៅទីនេះមានលក់ការ៉េមដែរទេ?»ក្មេងតូច
ងាកទៅសួរយុននី

ថេហ្យុង«មានណា មានច្រើនទៀតផងឯងចង់ញ៉ាំមែនទេចាំប៉ាទិញឲ្យ»សួរយុននីតែថេហ្យុងអ្នកឆ្លើយ

ជុងហ្គី«មែនហ៎ប៉ាធំ?»ជុងហ្គីរំកិលទៅអង្គុយជិតថេហ្យុងវិញ

ថេហ្យុង«មែនណា...ចាំមួយភ្លែតទៅ...ហាឡូ...បែនឯងជួយទិញការ៉េមឲ្យបន្តិចមកហើយយកមកបន្ទប់យើង»បែនជាជំនិតនាយ

យុននី«ជុងហ្គី!ហា៎នេះភ្លេចប៉ាតូចហើយហ៎? បានអង្គុយឆ្ងាយបែបនេះ?»នាយតូចពេបមាត់គ្រាន់តែក្មេងម្នាក់រាងតូចក៏មិនអាច
យកឈ្នះថេហ្យុងដែរ

ថេហ្យុង«ជុងហ្គី! ទៅអង្គុយក្បែរប៉ាតូចទៅប៉ាធំទៅធ្វើការបន្តិចទៀតការ៉េមមកហើយ»នាយក្រោកឈរដើរទៅអង្គុយធ្វើការវិញ

បែន«ចៅហ្វាយការ៉េមមកដល់ហើយ...»បែនបើកទ្វាចូលក្នុងដោយក្នុងដៃមានកាន់ការ៉េមួយថង់ធំ

យុននី«បងបែនហេតុអ្វីបងទិញមកច្រើនយ៉ាងនេះ...ជុងហ្គីញ៉ាំមិនអស់ទេ»យុុននីងាកទៅសួរបែនព្រោះវាច្រើនពិតមែន

បែន«គឺចៅហ្វាយថាឲ្យទិញឲ្យអ្នកប្រុសយុននីដែរ»កុំឆ្ងល់បងថេហ្យុងគាត់ផ្ញើសារទៅបែនបន្ថែមទៀត

យុុននី«ហេតុអ្វីក៏ចិត្តល្អយ៉ាងនេះថ្ងៃនឹង?»រាងតូចទទួលយកការ៉េម
ពីបែនហើយក៏ងាកសួរទៅកាន់ថេហ្យុងឯបែនដឹងថាខ្លួនអស់តួនាទីក៏ចេញទៅវិញ

ថេហ្យុង«យើងឪ្យឯងសម្រាកការងារមួយថ្ងៃមើលថែរជុងហ្គី»ទោះមិនឲ្យសម្រាកក៏យុុននីមិនដែលធ្វើអីព្រោះគេប្រៀបដូចជាគ្រូថេហ្យុងចឹងចាំមើលការខុសត្រូវនិងបង្រៀនព្រោះថាគេមានបទពិសោធន៍យូរជាងថេហ្យុង

យុុននី«អរគុណ...!លោកប្រធានមុខស្វា»

ជុងហ្គី«ប៉ាតូច! អូនអាចញ៉ាំការ៉េមបានឬនៅ?»ជុងហ្គីអង្គុយមើលការ៉េមយូរហើយតែដោយសារមិនទាន់មានការអនុញ្ញាតទើប
មិនហ៊ាន

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now