4ម៉ោងក្រោយមក
រាងតូចកំពុងតែអង្គុយធ្វើកិច្ចការផ្ទះយ៉ាងស្ងៀមស្ងាត់ទូរស័ព្ទរបស់គេក៏រោទិ៍ឡើងមក
«ណាមជុនហ្យុង! ហាឡូ ណាមជុនហ្យុង!»បន្ទាប់ពីមើលលេខរួចរាល់ហើយក៏ដឹងថាជាអ្នកណារាងតូចក៏ចាប់ផ្ដើមទទួលយ៉ាងលឿន
«ហ្យុងមកដល់ជប៉ុនហើយ ហូប៊ីនៅទីនោះមិនអីទេហ៎?»
«គ្មានហ្យុងនៅទីនេះសប្បាយស្ទើស្លាប់ហើយគ្មានអ្នកណាចាំគម្រាម»ហូប៊ីតបទៅវិញយ៉ាងរំភើយណាមជុននៅឆ្ងាយគេអាធ្បើអ្វីបានតាមចិត្តរបស់គេ
«នេះជាហ្យុងណាហូប៊ីកុំគិតថាធ្វើអ្វីហ្យុងមិនដឹងឲ្យសោះ»ខ្សែម្ខាងទៀតតាមទាំងសម្ដីមានប្រៀបជាងហូប៊ី
«ហ្យុង!ឯងតាមដានខ្ញុំមែនទេ? ហ្យុងធ្វើបែបនឹងធ្វើអី?ខ្ញុំស្អប់ហ្យុងខ្លាំងណាស់ដឹងទេ»សម្ដីអន់ចិត្តទៅកាន់រាងក្រាស់តាមដានគេមើលតែគេជាអ្នកទោសចឹង
«ហ្យុងបារម្ភទើបហ្យុងឲ្យគេតាមដានឯងកុំធ្វើអន់ចិត្តជាមួយហ្យុងឲ្យសោះបានហើយយប់ជ្រៅណាស់ទៅហើយទៅគេងទៅប្រយ័ត្នឈឺហ្យុងមិនបាននៅមើលថែរទេ»
«ហា៎!ហ្យុងមិនទាន់បាននិយាយផងបិទបាត់ទៅហើយមនុស្សផ្ដាច់ការ ហេតុអីក៏ឯងលង់ស្រឡាញ់គាត់ទៅវិញ?»
ព្រឹកថ្ងៃថ្មីបាបឈានចូលមកដល់នៅក្នុងបន្ទប់ទឹកកំពុងតែលឺសម្លេងទឹកផ្កាឈូកហូរមិនដាច់អាចឲ្យយើងដឹងថារាងតូច
កំពុងតែងូតរៀបចំខ្លួនទៅសាលាក្រឹង! ក្រឹង! ក្រឹង!
សម្លេងទូរស័ព្ទរោទិ៍ស្របពេលដែលរាងតូចចេញពីបន្ទប់ដោយស្លៀកឯកសណ្ឋានជាសិស្សសាលានិងមានកន្សែងតូចមួយនៅលើក្បាល
«ហាឡូ!ហ្យុង»រាងតូចដាក់ទូរស័ព្ទផ្អែកទៅលើកញ្ចក់ព្រោះគេកំពុងតេសក់លាបស្គីនឃែ
«កំពុងរៀបចំទៅរៀនមែនទេ? លាបស្គីនឃែម្លឹងៗទីរៀនឬក៏ទៅក្លឹបនេះ»មិនបាច់ឆ្ងល់ទេហេតុអ្វីណាមជុនដឹងព្រោះកំពុងខលវិដេអូ
«ខ្ញុំត្រូវតែថែរក្សាសម្រស់របស់ខ្ញុំចឹងហើយខ្ញុំនៅក្មេងបើមិនថែរមុខខ្ញុំចាស់គិតយ៉ាងម៉េចទៅ?»តបតែមាត់តែដៃកំពុងតែទាញស្គីនឃែមកលាបដោយមិនយកចិត្តទុកដាក់មើលណាមជុនអីបន្តិចសោះ
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021