រឿង «ភរិយាកុងត្រា» ភាគបញ្ចប់

296 18 0
                                    


«ហូសុកឈប់ភ្លាម!»ណាមជុនចាប់គ្រលាស់ខ្លួនហូសុកឲ្យមកនៅក្រោមទ្រូងរបស់ខ្លួនវិញព្រោះគេពេលនេះកម្ដៅឡើងដល់មួយរយអង្សារហើយ

«បងចង់ធ្វើអ្វីអូន?»ហូសុកយកដៃទៅអង្អែលទ្រូងរបស់ណាមជុនបង្អូសមកក្រោមរហូតដល់ក្បាលពោះដែលមានផែកកង់ៗ

«ហ៊ើយ! ហាឡូថេហ្យុង ប្រាប់អ្នកទាំងអស់គ្នាឲ្យត្រឡប់ទៅផ្ទះវិញទៅចាំស្អែកមកម្ដងទៀតបងមានរឿងដោះស្រាយជាមួយបងថ្លៃឯង»ណាមជុនស្រែកមួយវ៉ាស់រួចក៏ដកទូរស័ព្ទខលទៅកាន់ថេហ្យុង

(មានរឿងអ្វីមែនទេបងប្រុស?)

   ណាមជុនមិនឆ្លើយក៏បិទទូរស័ព្ទចោលទៅ ក៏មកបន្តរការងឆរផ្ទាល់ខ្លួនជាមួយប្រពន្ធវិញគេនឹងធ្វើហូសុកយំអង្វរគេនេះជាទោសដែលហ៊ានលូកលាន់គេ

   នៅខាងក្រោមវិញថេហ្យុងដែលនិយាយទូរស័ព្ទជាមួយណាមជុនអម្បាញមិញខំសួរបងប្រុសទាំងបារម្ភតែមិនបានការឆ្លើយតបវិញក៏ធ្វើមុខស្អុយប៉ែដាក់អ្នកជាប្រពន្ធ

«មានរឿងអីមែនទេថេយ៍បានជាមុខស្អុយប៉ែបែបែបនេះ»យុនហ្គីសួរទៅកាន់ថេហ្យុងដែលធ្វើមុខគួរឲ្យអាណិត

«គ្មានអីទេ បងជុនប្រាប់ថាឲ្យពួកយើងត្រឡប់ទៅផ្ទះវិញសិនគាត់សុំដោះស្រាយជាមួយបងថ្លៃសិន»ថេហ្យុងនិយាយទៅកាន់ម្ដាយខ្លួនដែលកំពុងតែញញឹមញញែម

«ថាម៉េច?ម៉េចនឹងអាចទៅម៉ាក់ឡើងទៅមើលពួកគេ»អ្នកស្រីគីមក្រោកឈរប្រុសឡើងទៅលើទៅមើលឲ្យដឹងថាមានរឿងអ្វីកើតឡើង

«ម៉ាក់បានហើយឲ្យពួកគេដោះស្រាយជាមួយគ្នាទៅម៉ាក់នៅឲ្យស្ងៀមម្ដងបានទេ?»ជីនក្រោកឈរមកពាំងម៉ាក់ខ្លួនទាំងទឹកមុខ
ស្មើរធេងធម្មតាគេមិនសូវនិយាយទេ

«ក៏បានម៉ាក់ទៅហើយតោះក្មួយហ្វីសា»អ្នកស្រីគីមឆក់យកកាបូបដើរចេញទៅបាត់ទាំងខឹងបងប្អូនគេនេះកាន់ជើងគ្នាល្អណាស់

«ពួកយើងក៏គួរតែត្រឡប់ទៅវិញសិនទៅ»ជីននិយាយទៅកាន់មេធាវីនិងថេហ្យុងឲ្យចាកចេញព្រោះមិនចង់រំខានពួកគេ

   ម៉ោងប្រាំមួយល្ងាចមេឃក៏ចាប់ផ្ដើមងងឹតបណ្ដើរៗអាកាសធាតុក៏កាន់តែចុះត្រជាក់ទៅៗនៅក្នុងពន្ទប់ហូសុកពេលនេះមានសភាពរញ៉េរញ៉ៃដោយសារតែស្នាដៃណាមជុននិងខ្លួន ហូសុកកំពុងតែគេងផ្កាប់មុខលើពូកលើខ្លួនមានតែលីអូមួយប៉ុណ្ណោះ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now