Our honeymoon day ភាគទី06

206 5 0
                                    

ចំណែកឯមីនហ្គីដែលកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវនៅខនដូរបស់ខ្លួនយ៉ាងស្ងប់ស្ងាត់ ផ្ដោតអារម្មណ៍តែជាមួយកុំព្យូទ័រមិនបានចាប់អារម្មណ៍អ្វីទាំងអស់។
«អ្ហឹម...»សម្លេងគ្រហឹមនុងទម្លាក់ខ្លួនមួយទំហឹងលើសាឡុងក្បែរមីនហ្គីធ្វើឲ្យម្ចាស់ខ្លួនងាកយ៉ាងលឿនទៅមើល ឃើញថាគ្មានអ្នកណាក្រៅពីសង្សារថ្មីថ្មោងរបស់គេនោះទេ។
«អូនមិនអីទេឬ?»មីនហ្គីសួរសានតែបន្តិចក៏ងាកទៅកុំព្យូទ័រវិញ ព្រោះមានរឿងចាំបាច់ដែលត្រូវធ្វើជាងនេះ។
«មិនអីទេ បើពេលនោះអូនមិនទៅទិញនំទេក៏គ្មានរឿងបែបនេះកើតឡើតដែរ»សាននិយាយបន្ទោសខ្លួនឯង គេពិតជាសោកស្ដាយខ្លាំងណាស់។
«កុំបន្ទោសខ្លួនឯងបែបនេះអី វាមិនមែនជាកំហុសអ្នកណាទាំងអស់»
«តែចៅហ្វាយតូចយំស្ទើរតែក្លាយទៅជាសមុទ្រទៅហើយ»សានផ្ដេកក្បាលទៅលើភ្លៅធំទូលាយរបស់មីនហ្គីនិយាយទាំងមិនសប្បាយចិត្ត។ជាធម្មតាពួកគេទាំងពីរស្និតស្នាល
បែបនេះមករហូតតែមិនមែនជាសង្សារតែពេលនេះក៏ក្លាយជាសងកសារហើយ។
«ចុះបើសិនជាបងវិញតើអូនយំដូចចៅហ្វាយតូចទេ?»មីនហ្គីអោនទៅសម្លឹងសានដែលកំពុងតែងើយមើលមកកាន់គេដោយភ្នែកភ្លឹសៗ។
«ឆ្កួតទេឬយ៉ាងម៉េច? យកកាំបិតចាក់ខ្លួនឯងទៅមើលថាអូនយំឬក៏អត់?»អស់អារម្មណ៍នឹងពិបាកចិត្ត មកសួរអីចម្លែកគិតថាខ្លួនមិនស្រឡាញ់គេឬ?
«បងគ្រាន់តែចង់ដឹងចិត្តអូន ហេតុអ្វីចាំបាច់ធ្វើមុខបែបនេះ?»មីនហ្គីងាកមុខចេញពីកុំព្យូទ័រនិងលើកចិញ្ចើមសួរទៅកាន់សានដែលកំពុងតែធ្វើក្រញ៉ូវ។
«ចុះគិតថាអូននឹងមិនស្រឡាញ់បងឬ?»
«មិនមែនបែបនេះទេ សុំទោសដែលសួរបែបនេះ»
«ធ្វើការងារបងទៅ រកឃើញឬនៅ?»សានរុញមុខមីនហ្គីឲ្យត្រឡប់ទៅមើលកុំព្យូទ័រវិញ ការងារជារឿងសំខាន់។
«រកឃើញហើយ ហើយច្បាស់ទៀតថាជាអ្នកណា»មីនហ្គីបង្វែរកញ្ចក់កុំព្យូទ័រឲ្យសានមើលច្បាស់ៗពីវិដេអូនិងរឿងផ្សេងៗទៀត។
«ផ្ញើទៅឲ្យចៅហ្វាយទៅ បន្តិចទៀតពួកយើងនៅមានរឿងត្រូវធ្វើបន្តរទៀត»
«រួចរាល់ហើយ អ្ហឹស...»មីនហ្គីបិទកុំព្យូទ័រទុកមុននឹងផ្ដួលសានទៅលើសាឡុងទាំងស្នាមញញឹម។
«នែ៎ ចង់ធ្វើអីនឹង?»សានបង្ហាញអាករៈផ្អើលៗទៅកាន់មីនហ្គីដែលផ្ដួលខ្លួនស្ទើរគ្រិចកទៅហើយមកស្ងាត់ៗបែបនេះ។
«បងគ្រាន់តែចង់អោបទេ មិនបានចង់ធ្វើអ្វីឡើយ»មីនហ្គីដាក់មុខខ្លួនលើទ្រូងធណទលាយរបស់សានមុននឹងនិយាយខ្សេវៗហាក់ដូចជាអស់កម្លាំង។
«ថ្ងៃនេះធ្វើអ្វីខ្លះហេតុអ្វីមើលទៅហត់យ៉ាងនេះ?»ដៃមាំរបស់សានលើកទៅអង្អែលក្បាលមីនហ្គីថ្នមៗនិងធ្វើភ្នែកភ្លឹសៗហាក់
បារម្ភពីសង្សារជាពន់ពេក។
«ថ្ងៃនេះបងត្រូវនៅមុខកុំព្យូទ័រស្ទើរពេញមួយថ្ងៃនិងបារម្ភពីអូន ទើបមិនបានញ៉ាំអីនៅថ្ងៃនេះ»គេស្ទើរតែគាំងបេះដូងនៅពេលឮថាចៅហ្វាយខ្លួនមានបញ្ហានិងបារម្ភពីសង្សារសំណព្វជាខ្លាំង។
«ហេតុអ្វីមិនញ៉ាំ? បងឆ្កួតទេឬ?»សានចាប់លើកមុខមីនហ្គីមកសួរទាំងច្រឡោត គេមិនចង់ក្លាយជាមូលហេតុដែលធ្វើឲ្យនាយឈឺនោះទេ។
«អ្ហឹម...តែពេលនេះអូនក៏មានសុវត្តិភាព ឈប់គិតទៅ»មីនហ្គីញញឹមដាក់សានបន្តិចមុននឹងដាក់ក្បាលគេងបន្តរទៀត។
«ពេលណាទើបបងឈប់ធ្វើចរិកកូនក្មេងបែបនេះ?»ពេលខ្លះក៏ស្រឡាញ់ តែពេលខ្លះគួរឲ្យខឹងទៅវិញទេ ដែលចូលចិត្តធ្វើអ្វីមិនគិតបែបនេះ។
«បងធ្វើវាតែជាមួយអូននោះទេ អ្ហឹម...»ដៃទាំងគូស៊កទៅអោបចង្កេះរបស់សានមុននឹងគ្រហឹមក្នុងបំពង់កនិងបិទភ្នែកសម្ងំគេង។
«អូនជិតដល់ពេលត្រឡប់ទៅកូរ៉េវិញហើយណា»ស្របពេលមីនហ្គីកំពុងតែគេងលក់សានបានបង្ហើរពាក្យសម្ដីដែលមានបំណងចង់លាមីនហ្គីត្រឡប់ទៅកូរ៉េវិញ។ដៃទាំងគូរអោបមីនហ្គីយ៉ាងណែនហាក់មិនចង់បែកពីគេតែវាជាការងារនិងតួនាទីដែលត្រូវគោរព។

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now