រឿង «ភរិយាកុងត្រា»Namhope ភាគ04

216 16 0
                                    

ផាំង!ប្រាវ!

«អ្នកម៉ាក់!អ្នកម៉ាក់ធ្វើអីនឹង?»ណាមជុនភ្ញាក់ផ្អើលពេលដែលចានបាយម្ហូបរបស់គេត្រូវបានអ្នកស្រីគីមគ្រវែងចោលគ្នាសល់

«នេះមកសួរយើងថាធ្វើអីទៀត? ឯងសួរអាក្មេងនោះទៅមើលថាវាធ្វើអីក្មួយហ្វីសាខ្លះ?»អ្នកស្រីគីមសម្លឹងមើលហូសុកដោយក្រសែរភ្នែកស្អប់ជាខ្លាំង

«ចុះអ្នកម៉ាក់មានសួរនាងទេថាមកធ្វើស្អីខ្ញុំមុន?»ហូសុកសូរទៅអ្នកស្រីគីមទាំងញញឹមមិនខ្លាចរអានឹងអ្នកស្រីគីមបន្តិចឡើយ

«មែនហើយអ្នកម៉ាក់ហ្វីសាជាអ្នកមករករឿងប្រពន្ធខ្ញុំមុន»ណាមជុននិយាយទៅម៉ាក់ខ្លួនទាំងងាកមកមើលមុខហូសុកនិងម៉ាក់ខ្លួនឆ្លាស់គ្នា

«ប្រពន្ធ?ប្រពន្ធកុងត្រានឹងមែនទេកូនជុន?គេមិនបានស្រឡាញ់ឯងផងឯងព្យាយាមដល់ពេលណា?»អ្នកស្រីនិយាយទាំងសើចចម្អកទៅកាន់ណាមជុនដែលហៅហូសុកថាប្រពន្ធពេញៗមាត់ទាំងដែលគេមិនបានស្រឡាញ់ខ្លួនសូម្បីបន្តិច

«ខ្ញុំក៏មិនបានស្រឡាញ់ហ្វីសាចឹងម៉ាក់គួរតែឈប់ព្យាយាមផ្គូផ្គងនាងជាមួយខ្ញុំទៅ»ណាមជុននិយាយម៉ាត់ៗបញ្ជាក់ទាំងក្រសែរទៅកាន់ម្ដាយខ្លួន

«ម៉ាក់មិនព្រម ដាច់ខាតកូនត្រូវតែរៀបការជាមួយហ្វីសាមិនអាចប្រកែក»អ្នកស្រីមិនព្រមជាដាច់ខាតយ៉ាងណាក៏ណាមជុនត្រូវតែរៀបការជាមួយហ្វីសាដែរ

«អា៎ៗ ណាមជុនទំនេរទេជូនខ្ញុំទៅShopping បន្តិចទៅណា»ឃើញស្ថានការណ៍មិនល្អហូសុកក៏ចូលទៅអោបដៃណាមជុនហើយបបួលគេទោក្រៅ

«បាទ!បងទំនេរចាំបងជូនអូនទៅ នូណាចាំសម្អាតផ្ទះផង»ណាមជុនដើរចេញដោយមិនភ្លេចផ្ដែផ្ដាំទៅកាន់នូណា

«ណាមជុនឯងចង់ទៅណាយើងមិនទាន់និយាយគ្នាចប់ទេ» អ្នកស្រីគីមស្រែកហៅណាមជុនឲ្យត្រឡប់វិញនិយាយមិនទាន់ដឹងក្បាលដឹងកណ្ទុយផងចង់ទៅណា?

«បើនៅមានតែឈ្លោះគ្នាដដែលខ្ញុំដើរចេញវិញល្អជាង»ណានជុនតបទៅកាន់ម្ដាយទាំងទឹកមុខស្មើរធេងតែម្ដងរួចក៏ដកចេញទៅ

«កូនជុនអើយកូនជុន»អ្នកស្រីពោលទាំងកំហឹងសម្លឹងមើលទៅពួកគេចាកចេញពីផ្ទះ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now