ប្អូនប្រុសចុង Namhope ភាគទី04

215 15 0
                                    


«អ្នកណាប្រាប់បងថាខ្ញុំមិនស្រឡាញ់បង? អ្ហឹក...»ហូប៊ីរុញណាមជុនចេញពីគេរួចក៏ស្រែកដាក់គេទាំងភ្នែកតែមើលទៅគួរឲ្យស្រឡាញ់ទៅវិញទេ

«ហូប៊ីចង់មានន័យដូចម្ដេច? បងមិនយល់ទេ»ណាមជុនគ្រវីក្បាលហាក់មិនយល់ពីសម្ដីរបស់ហូប៊ីនៅពេលនេះ

«បើខ្ញុំមិនស្រឡាញ់បងខ្ញុំមិនមែនសុខចិត្តនៅឲ្យបងធ្វើបាបទេ ដោយសារតែក្ដីស្រឡាញ់របស់ខ្ញុំទើបខ្ញុំចង់នៅក្បែរបង តែបែរតែងតែមើលមើលងាយខ្ញុំគ្រប់ពេល»ហូប៊ីនិយាយរៀបរាប់ទាំងគ្មានភាពអៀនខ្មាសគេធ្លាប់តែលាក់ទុកម្នាក់ឯងពេលនេះគេនិយាយវាចេញមកហើយ

«អ្ហឹម...»ណាមជុនមិននិយាយអ្វីក៏ស្ទុះទៅក្រសោបមុខហូប៊ីមកថើបបំបិទបបូរមាត់តូចដែលកំពុងតែស្លេកស្លាំង អណ្ដាតធំវែងរបស់ណាមជុនបានគ្រលាស់សឹងតែពេញក្រអូមមាត់របស់ហូប៊ីចំណែកហូប៊ីវិញតបស្នងទៅណាមជុនវិញដោយសេចក្ដីពេញចិត្ត

«នៅជាមួយបងរហូតណា ធ្វើជាមនុស្សដែលបងស្រឡាញ់បានទេ?»ណាមជុនដកមាត់ចេញពីហូប៊ីរួចក៏យកថ្ងាសទល់គ្នានិងនិយាយទៅហូប៊ីទាំងបិទភ្នែក

«ប៉ុន្តែ! ខ្ញុំស្រឡាញ់បងមែនតែខ្ញុំមិនទាន់លើកលែងទោសឲ្យបងទេ»ហូប៊រុញណាមជុនចេញឆ្ងាយពីខ្លួនរួចលើកដៃជូតមាត់របស់គេចេញធ្វើដូចជាខ្ពើមណាមជុនណាស់ចឹង

«តើឲ្យបងធ្វើបែបណាទៅ? បងព្រមគ្រប់យ៉ាងឲ្យតែអូន
យល់ព្រមលើកទោសឲ្យបង»ណាមជុនធ្វើមុខគួរឲ្យអាណិតទៅកាន់ហូប៊ីព្រមទាំងប្ដូរសព្វនាមយ៉ាងលឿន

«ឈប់ៗ អ្នកណាឲ្យបងហៅខ្ញុំថាអូន?»ពេលនេះដល់វេនហូប៊ីដែលត្រូវគិតបញ្ជីពីណាមជុនម្ដងហើយ គេនឹងធ្វើបាបណាមជុនឲ្យអស់ដៃតែម្ដង

«ហេតុអ្វីមិនបានក្រែងពួកយើងស្រឡាញ់គ្នាមែន? គ្រាន់តែហៅបងអូនមិនបានដែរឬ?»ណាមជុនសួរហូប៊ីជាមួយកែវភ្នែកយ៉ាងស្រទន់ មនុស្សស្រឡាញ់គ្នាហៅបងអូនបែបនេះទើបស្និតស្នាល

«ក៏បានអនុញ្ញាតមួយចុះ»ហូប៊ីញញឹមលាក់គំនួចក្នុងចិត្តកំពុងតែគិតថាចង់ធ្វើបាបណាមជុនវិញម្ដង មនុស្សហូប៊ីមិនមែនស្លូតៗទេគេឃជាក្មេងខូចម្នាក់ដែលគ្មានអ្នកតាមទាន់

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now