រឿង «ភរិយាកុងត្រា» Namhope ភាគ01

314 21 0
                                    


ពាក្យថារៀបការគឺមានន័យណាស់សម្រាប់មនុស្សគ្រប់គ្នាមិនមែនចេះតែរៀបការបង្រ្គប់កិច្ចឲ្យតែបានៗទេដៃគូរម្នាក់ៗត្រូវតែមានក្ដីស្រឡាញ់ លើកលែង និងទំនួលខុសត្រូវផ្ទាល់ខ្លួន ដោយមិនចង់ឈ្នះចាញ់

ខុសអ្វីតែជុង ហូសុកចង់រៀបការជាមួយគីម ណាមជុន
ដើម្បីតែឲ្យឆាប់ចប់កុងត្រា1ឆ្នាំនឹងបានចាកចេញពីផ្ទះលោក
រដ្ឋមន្រ្តីម្នាក់នេះ

«ហូសុក! បើកទ្វាឲ្យបងបន្តិច យប់ជ្រៅហើយបងងងុយគេងណាស់»ណាមជុននៅឈរគោះទ្វាមិនឈប់ព្រោះតែប្រពន្ធរបស់ខ្លួនមិនព្រមបើកទ្វាឲ្យ នេះជាគីម ណាមជុនលោករដ្ឋមន្ត្រីវ័យក្មេងមានទ្រព្យសម្បត្តិស្តុកស្តម្ភចាយមិនខ្វះតែខ្វះក្ដីស្រឡាញ់ពីប្រពន្ធ

«លោកមិនឮទេឬយ៉ាងម៉េច? ខ្ញុំមិនគេងជាមួយលោកទេ លោកគេងបន្ទប់ផ្សេងទៅ លោកពិតជាគួរឲ្យរំខានណាស់»ហូសុកបានស្រែកពីក្នុងបន្ទប់ទាំងខឹងសម្បារនឹងណាមជុន ជុង ហូសុកជាកូនអ្នកធូរធារម្នាក់នៅក្នុងទីក្រុងស្ម័គ្រចិត្តរៀបការដើម្បីបញ្ចប់កុងត្រាជីវិត

«ក៏បានដែរ រាត្រីសួរស្ដីណាប្រពន្ធសម្លាញ់បងទៅហើយ»ណាមជុនជ្រើសយកការដើរចេញទៅគេងបន្ទប់ផ្សេងព្រោះមិនចង់ហូសុកខឹងនឹងខ្លួន

«លោកហៅឲ្យអស់ចិត្តទៅនៅមិនប៉ុន្មានខែទៀតទេខ្ញុំនឹងចាក
ចេញពីទីនេះហើយ»ហូសុកនិយាយទាំងសប្បាយចិត្ត ប្រាកដណាស់ពួកគេរៀបការជាមួយគ្នា11ខែហើយតែណាមជុននៅតែមិនអាចយកចិត្តរាងតូចបាន

«បាទ រាត្រីសួស្ដីបងស្រឡាញ់អូន»ណាមនិយាយទាំងខ្សេវស្ដាប់មិនចង់ឮជាពិសេសប្រយោគខាងក្រោយនេះជាអាពារហ៍ពិពារហ៍កុងត្រារវាងពួកគេទាំងវាបណ្ដាលមកពីក្ដីស្រឡាញ់របស់ណាមជុននិងការចង់ឈ្នះរបស់អ្នកទាំងពីរ

«គេទៅហើយមែនទេ?»ណាមជុនដើរទៅបើកទ្វាថ្នមៗមើលថាណាមជុនទៅឬនៅតែពេលបើកក៏មិនឃើញក៏បិទវិញទៅ

«មនុស្សស្អីគួឲ្យរំខាន គួរឲ្យធុញ ស្អប់»ហូសុកក៏ឡើងលើគ្រែគេងលក់យ៉ាងស្កប់ស្កល់

+ពេលព្រឹក

តុក!តុក!

«អូនសម្លាញ់ព្រឹកហើយ ឆាប់ភ្ញាក់ឡើងមកញ៉ាអារហារពេលព្រឹក»នាយគោះទ្វាបន្ទប់ប្រពន្ធរបស់ខ្លួនទាំងញញឹមទាំងដឹងថាខ្លួននឹងទទួលរងនូវសម្ដីអ្វី

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now