«ខេនចាប់គេចេញទៅ»ថេហ្យុងមិនបានខ្វល់នឹងវត្តមានរបស់អេឡិចឡើយក៏បញ្ជារឲ្យខេនមកចាប់អេឡិចជាប់។រាងកាយអេឡិចគ្មានខុសគ្នាទេគ្រាន់តែមាឌធំជាងយុនហ្គីបន្តិចខេនចាប់តែដៃក៏អេឡិចមិនអាចធ្វើអ្វីបានដែរ។
«នែ៎ ឯងលែងយើងទៅយើងទៅជួយចៅហ្វាយរបស់យើង»នោពេកនេះទាំងចៅហ្វាយនិងកូនចៅត្រូវថេហ្យុងចាប់ជាប់គ្មានរើរទៅណារួចទេបានត្រឹមតែស្រែកឲ្យគេលែងប៉ុណ្ណោះ។
«ឯងមើលគេផងយើងយកយុនហ្គីទៅភូមិគ្រិះរបស់យើង ចំណែកអ្នកទាំងអស់គ្នាទៅធ្វើការទៅនេះជារឿងរវាងយើង
និងសង្សាររបស់យើងទេ»កែវភ្នែកដ៏សែនត្រជាក់សម្លឹងមើលទៅកាន់បុគ្គលិករបស់ខ្លួននិងនិយាយច្បាស់ៗធ្វើឲ្យគ្រប់គ្នារត់ទៅធ្វើការវិញអស់។«លែងខ្ញុំទៅ ខ្ញុំមិនទៅទេ»យុនហ្គីព្យាយាមរើរចេញពីថេហ្យុងតែក៏ត្រូវគេញាត់ចូលទៅក្នុងឡានបាត់។ ចំណែកអេឡិចវិញបះដៃបះជើងព្រោះតែចង់ទៅជួយយុនហ្គីប៉ុន្តែខេនបានអោបចង្កេះគេជាប់។
«ឯងលែងខ្ញុំទៅ ចាប់បែបនេះខ្ញុំទៅជួយចៅហ្វាយខ្ញុំម៉េចនឹងកើតទៅ?»អេឡិចឈប់បន្តិចទើបងាកទៅសួរខេនទាំងខឹងសម្បារជាខ្លាំងចង់ដាល់គេឲ្យចំកណ្ដាលមុខនោះទេ។
«មកពីមិនចង់ឲ្យទៅជួយទើបចាប់បែបនេះ»ខេនហាក់អស់សំណើចនឹងសំណួររបស់អេឡិចហេតុអ្វីក៏មកសួរចម្លែកៗបែបនេះ សួរដូចជាក្មេងអាយុ5ឆ្នាំអញ្ចឹង។
ចំណែកថេហ្យុងវិញកំពុងប្រតាយប្រតប់គ្នាជាមួយយុនហ្គីនៅក្នុងឡានដោយមានតៃកុងម្នាក់ទៀតកំពុងតែបើឡានឲ្យថេហ្យុង។ដៃតូចៗព្យាយាមលើកទៅវាយថេហ្យុងឌឹបៗតែក៏ត្រូវម្ចាស់ខ្លួនគេចាប់ជាប់ទាំងពីរ។
«យុនហ្គី! បើអូននៅតែមិនឈប់ទេបងចាប់អូនបឺតមាត់មិនខាន»កែវភ្នែកមុតថ្លាសម្លឹងមើលមុខយុនហ្គីដោយការដាក់គម្នាប់មិនឲ្យគេរញ៉ែរញ៉ៃឬរើរបម្រាស់បន្តរទៀត។
«ខ្ញុំមិន អ្ហឹម...»បបូរមាត់តូចនិយាយមិនទាន់ទាំអស់ផងក៏ត្រូវបបូរមាត់របស់ថេហ្យុងគ្រប់ដណ្ដប់ជិតដោយលុកអណ្ដាតចូលប្រឡែងអៀតផង។ដៃធំៗចាប់ក្រសោបកាយយុនហ្គីជាប់មិនឥ្យគេរើរបម្រាស់បានសូម្បីបន្តិច។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Truyện Ngắnស្នេហា cute cute and some novel are yaoi 😭 13/09/2021