អរអឹម«ហូប៊ីចង់ទៅណា? ចង់ត្រឡប់ទៅជប៉ុន
វិញមែនទេ?»នាយឈរអោបដៃផ្អែកនឹងទ្វានិយាយទៅកាន់ក្មេងដែលចង់រត់ទៅជប៉ុនវិញហូប៊ី«ហេតុអ្វីក៏ហ្យុងដឹងថាខ្ញុំជប៉ុនវិញ? ខ្ញ...ខ្ញុំ...ទៅណាក៏ជារឿងរបស់ខ្ញុំមានអ្វីពាក់ព័ន្ធជាមួយហ្យុងទៅ ពួកយើងមិនមែនជាគូដណ្ដឹងដូចមុនទេ ចេញពីផ្លូវខ្ញុំទៅ»រាងតូចព្យាយាមរកផ្លូវចេញក្រៅ
អរអឹម«គិតថាងាយស្រួលដល់ម្លឹងមែនទេហូប៊ី?»រាងក្រាស់ក៏លើករាងតូចដាក់ស្មារួចចុះមកខាងក្រោមដើសម្ដៅកាន់ឡានរបស់ខ្លួន
ហូប៊ី«ណាមជុនហ្យុង! លែងខ្ញុំទៅ...លែង!ខ្ញុំចង់ជប៉ុនវិញ ខ្ញុំមិនចង់នៅជាមួយហ្យុងទេ ហ្យុងជាមនុស្សចិត្តអាក្រក់ ហ្យុងមិនបានស្រឡាញ់ខ្ញុំ ហ៊ឹក....»រាងតូចធាក់ដៃធាក់ជើងនៅលើស្មាអរអឹមតែនាយដូចជាមិនរង្គើអីបន្តិចសោះ
ណាមជុន«ខេនឡើងទៅយកឥវ៉ាន់ហូប៊ីនៅខាងលើមកដាក់គូទឡាន»នាយលីរាងតូចរហូតមកដល់ឡាន
ខេន«បាទ! ចៅហ្វាយ»នាយក៏រត់ចូលទៅក្នុងផ្ទះ
អរអឹម«អង្គុយឲ្យស្ងៀមៗទៅហូប៊ីបើមិនចឹងទេហ្យុងចាប់បឺតមាត់ឯងមិនខាន»ដោយសារតែរាងតូចរញ៉េរញ៉ៃពេកនាយក៏
គម្រាមតែម្ដងទៅហូប៊ី«ហេតុអ្វីក៏ហ្យុងធ្វើបែបនេះ? ក្រែងពួកយើងបានផ្ដាច់ពាក្យពីគ្នាហើយមែនទេ?»រាងតូចនិយាយទាំងទប់ទឹកភ្នែក
អរអឹម«ហ្យុងបាននិយាយឬនៅថានឹងផ្ដាច់ពាក្យនឹងឯង? នេះឯងជាអ្នកនិយាយខ្លួនឯងទេ»នាយនិយាយសម្លឹងមើល
មុខរាងតូចចំៗហូប៊ី«នៅធ្វើអីទៀតបើពួកយើងមិនបានស្រឡាញ់គ្នាផង ហេតុអីក៏មិនរកក្ដីសុខរៀងខ្លួនទៅ?»រាងតូចនិយាយរួចក៏ងាកមុខចេញដោយមិនចង់ឲ្យនាយឃើញទឹកភ្នែកគេដែលខំទប់នោះទេ
អរអឹម«ហ្យុងកំពុងតែរកក្ដីសុខឲ្យខ្លួនឯងហើយតើ មិនអញ្ចឹង! ពាក់វាទៅ»នាយទាញចិញ្ចៀនមកពាក់ឲ្យរាងតូចវាជាចិញ្ចៀនភ្ញាប់ពាក្យគេទាំង នាយបានឃើញលើសាឡុងប្រហែលជារាងតូចដោះចោលពេលស្រវឹងហើយ
មើលទៅហូប៊ី«តើពាក់វាធ្វើអីទៅ? បើហ្យុងមិនដែលពាក់វាផងឲ្យខ្ញុំពាក់វាម្នាក់ឯងចឹងហ៎?»រាងក្រាស់មិនដែលពាក់វាទេតាំងពីភ្ជាប់ពាក្យមក
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021