ភរិយាកំណាញ់ខ្លួន Taegi ភាគ01

453 24 2
                                    

នៅក្នុងភូមិគ្រិះកណ្ដាលទីក្រុងដ៏ធំស្កឹមស្កៃមួយមានអ្នកបម្រើឆ្វេងស្ដាំអង្គរក្សគ្រប់កន្លែងតែបែរជាម្ចាស់ភូមិគ្រិះជាមនុស្សខ្លាចប្រពន្ធទៅវិញ។នៅក្នុងភូមិគ្រិនេះមានគូស្វាមីភរិយាមួយគូដែលបានស្រឡាគ់ភេទដូចគ្នាពួកគេបានរៀបការជាមួយគ្នាជិតមួយឆ្នាំទៅហើយ។

អ្នកដែលជាប្រពន្ធជាមនុស្សដែលកំណាញ់ខ្លួនណាស់ ប្ដីប៉ះក៏មិនបានចង់ថើបម្ដងៗគឺប្ដីចំណាយដើមទុនច្រើនខ្លាំងណាស់ បើកំណាញ់ខ្លួនបែបនេះ តើប្ដីនឹងទៅរកស្រីក្រៅដែរឬទេ?

«បើបងហ៊ានតែទៅបងនឹងបានស្គាល់ថាមីន យុនហ្គីជាអ្នកណា»មីន យុនហ្គីជាកូនមហាសេដ្ឋីប្រចាំប្រទេសបានស្រែកជំទាលដាក់ប្ដីដែលកំពុងតែឈានជើងដើរចេញពីបន្ទប់

«បើអូនកំណាញ់ខ្លួនបែបនេះមិនឲ្យបងទៅរកបានយ៉ាងម៉េចរៀបការជាមួយគ្នាក៏យូរមកហើយប៉ះក៏មិនបាន
នេះមិនមែនជាអ្នកដទៃទេបងជាប្ដីអូនណា»គីម ថេហ្យុងជាប្ដីរបស់មីន យុនហ្គីតបមកទាំងសមហេតុផលបើមិនឲ្យប៉ះខ្លួនផងគេប្រាកដជាទៅរកស្រីក្រៅហើយ គេក៏ចេះមានចំណង់ដូចជាមនុស្សប្រុសធម្មតា

«បងរៀបការជាមួយអូនដើម្បីខ្លួនប្រាណឬ?»រាងតូច
យុនហ្គីចាប់ផ្ដើមអង្គុយពេបមាត់ម្ដងអម្បាញមិញសម្លេងដូចជាបានខ្លាំងណាស់

«អូ!យុនហ្គីអូនសម្លាញ់បងមិនចង់មានន័យបែបនឹងទេ បងគ្រាន់តែចង់នៅក្បែរអូនទោះអូនមិនព្រមរឿងលើគ្រែក៏បងមិនថាអ្វីដែរ គ្រាន់តែអូនកុំដេញបងពេលដែលបងនៅក្បែរអូនបានហើយ»ថេហ្យុងដើរទៅអង្គុយជិតប្រពន្ធតូចរបស់គេដែលកំពុងអង្គុយហូរទឹកភ្នែកអន់ចិត្តនឹងប្ដី

«ហ៊ឹក...អូនមិនទម្លាប់ឲ្យអ្នកណានៅក្បែរឬក៏មកប៉ះពាល់រាងកាយអូនទេ»រាងតូចធ្លាប់មានរឿងប៉ះពាល់នឹងផ្លូវចិត្តរបស់គេកាលពីគេមានអាយុ18ឆ្នាំទើបរាងតូចតែងតែខ្លាចអ្នកដែលនៅក្បែរសូម្បីតែប្ដីរបស់ខ្លួន

«តែបងជាប្ដីរបស់អូនណាយុន!»កោតតែរាងក្រាស់រៀបការជាមួយរាងតូចទៅកើតមនុស្សកំណាញ់ខ្លួនបែប
នេះ

«តែអូននៅតែមានអារម្មណ៍បែបនោះកើតឡើងបងក៏ដឹងថាបានជួបរឿងអ្វីខ្លះដែរ ហ៊ឹក...ហ៊ឹក...»មើលទៅគួរឲ្យកំសត់ណាស់តែថាយំបែបនេះគឺគួរឲ្យស្រឡាញ់ទៅវិញទេ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now