One night stand Taegi ភាគទី01

411 19 0
                                    

យប់នេះលោកអគ្គនាយកនៅក្នុងក្រុមហ៊ុនគីមបានធ្វើដំណើរមកកាន់ក្លឹបកំសាន្តម្នាក់ឯងដោយចង់បំបាត់ទុក្ខកង្វល់នៅក្នុងចិត្តខ្លះ។ ថេហ្យុងបានក្រឡេកភ្នែកមើលមនុស្សនៅក្នុងក្លឹបក៏ប្រទះភ្នែកឃើញក្មេងប្រុសម្នាក់ដែលមានសម្រស់ស្អាតខ្លាំងទោះនៅក្នុងក្លឹបក៏ដោយក៏គេអាចមើលឃើញមុខក្មេងម្នាក់នោះបានច្បាស់ដែរសម្រស់របស់គេទាក់ទាញចំណាប់អារម្មណ៍របស់ថេហ្យុងជាខ្លាំង ។ គីមថេហ្យុងជាអគ្គនាយកនៅក្រុមហ៊ុនគីមអ្នកណាក៏ស្គាល់គេដែរព្រោះគេមានឈ្មោះល្បីល្បាញខាងជំនួញជាខ្លាំង។

«សួស្ដី! តើខ្ញុំអាចអង្គុយនៅទីនេះបានទេ?»ថេហ្យុងកាន់កែវស្រាដើរសម្ដៅទៅកាន់តុដែលមានក្មេងប្រុសម្នាក់កំពុងតែអង្គុយ

«ប្រាកដជាបានហើយព្រោះខ្ញុំមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ»ក្មេងប្រុសដ៏ស្រស់ស្អាតបាមញញឹមទៅកាន់ថេហ្យុងយ៉ាងគួរឲ្យស្រឡាញ់

«លោកមានឈ្មោះអ្វីដែរ? ខ្ញុំគីម ថេហ្យុង»ថេហ្យុងសួរ
ទៅកាន់គេទាំងស្នាមញញឹមនិងពេញចិត្តជាមួយការឆ្លើយតបរបស់យុនហ្គីខ្លាំងមែនទែន

«ខ្ញុំឈ្មោះមីន យុនហ្គី»យុនហ្គីលើកស្រាមកក្រេបបន្តិចទើប
តបទៅកាន់ថេហ្យុងវិញ នេះជាមីងន យុនហ្គីដែលទើបតែត្រឡប់មកពីប្រទេសជប៉ុន គោលបំណងគេមកកូរ៉េគឺមកជួបដៃគូរសកហការណួរបស់គេ

«តើពួកយើងធ្លាប់ជួបគ្នាពីមុនមកទេ?»ថេហ្យុងដាក់ខ្លួនអង្គុយក្បែរយុនហ្គីនិងអោនមុខទៅសួរយុនហ្គីដែលធ្វើឲ្យខ្យល់ដង្ហើមរបស់គេប៉ះទៅនឹងថ្ពាល់សររលោងរបស់យុនហ្គី

«ប្រហែលជាមិនធ្លាប់ទេ បើធ្លាប់ជួបក៏ខ្ញុំមិនចាំដែរព្រោះខ្ញុំតែងតែជួបមនុស្សប្រុសច្រើន»យុនហ្គីលើកដៃដាក់លើស្មារបស់ថេហ្យុងនិងផ្អៀងករនិយាយកាន់ថេហ្យុង

«ចុះបើជួបខ្ញុំតើយុនហ្គីនឹងចងចាំខ្ញុំទុកទេ?»ថេហ្យុងចាប់ដៃយុនហ្គីមកអង្អែលថ្នមៗជាមួយនឹងស្នាមញញឹមខិលខូចរបស់គេ

«ខ្ញុំមិនហ៊ានធានាទេតែមុខសង្ហារៗដូចលោកខ្ញុំនឹងចងចាំទុកឲ្យបានយូរ»យុនហ្គីទាំងមានមន្យរស្នេហ៍ទៅថេហ្យុងនឹងលើកដៃចុចលើទ្រូងរបស់ថេហ្យុងតិចៗ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now