«បងក៏ដឹងថាសុខភាពអូនមិនដូចអូមេហ្កាដទៃដែរជាពិសេសប្រព័ន្ធប្រាសាទរបស់អូនមិនប្រក្រតីទេវារើរឡើងមកវិញពេលណាក៏អូនមិនដឹងដែរ»យុនហ្គីនិយាយទាំងទឹកមុខក្រៀមក្រំព្រោះតែបញ្ហាសុខភាពនិងបញ្ហាផ្លូវចិត្តទើបខ្លួនមិនអាចពពោះបាន
«បើសិនជាអូនមានកូនពិតមែនបងនឹងធ្វើកន្លែងក្មេងនៅក្រោយភូមិគ្រិះ បងដាំផ្កាឲ្យច្រើនឲ្យមើលរាល់ថ្ងៃនាំអូនដើរលេងគ្រប់ទីកន្លែងនិងស្រឡាញ់អូនឲ្យខ្លាំងៗតែទោះបីអូនគ្មានកូនក៏បងនៅតែស្រឡាញ់អូនដែរ»ថេហ្យុងទាញភរិយាមកអោបណែនពេញដៃមិនចង់ឲ្យប្រពន្ធគិតច្រើនឡើយស្ដាប់ទៅគេពិតជាស្រឡាញ់ក្មេងខ្លាំងណាស់
«អូនពិតជាមានសំណាងណាស់ដែលមានបងជាប្ដីតែបងមិនសំណាងទេដែលមានអូនជាប្រពន្ធ ប្រពន្ធដែលមាន
ជំងឺមកជាប់ខ្លួន»កុំថាឡើយមានសុខភាពមិនដូចអ្នកដទៃសូម្បីតែរាងកាយរបស់យុនហ្គីក៏មានមាឌល្អិតជាងគេដែរ«ហេតុអ្វីអូននិយាយបែបនេះ?បើបងគិតរឿងបែបនេះបងមិនរៀបការជាមួយអូនទេ ហើយបងក៏មិនតស៊ូរមកដល់ថ្ងៃនេះដែរ»ទម្រាំតែបាននៅជាមួយគ្នាខ្លួនស្ទើរតែស្លាប់
ដោយសារគ្រាប់សំណររបស់លោកតាយុនហ្គីម្ដងៗ
គេត្រូវពិសោធន៍គ្រប់រឿងដើម្បីបញ្ជាក់ថាគេសមត្តភាពមើលថែរយុនហ្គីបាន«ឈប់និយាយរឿងមិនសប្បាយចិត្តទៅ»យុនហ្គីយកដៃទៅខ្ទប់មាត់ប្ដីមិនឲ្យនិយាយអ្វីបន្តរទៀត
«មែនហើយអូនសម្លាញ់នៅសប្ដាហ៍ក្រោយ
ក្រុមហ៊ុនមានការសម្ភោធពីទឹកអប់ក្លិនថ្មីនេះ បងក៏បាន
យកវាមកដែរអូនសាកក្លិនវាបន្តិចទៅ»ថេហ្យុងលែងប្រពន្ធពីការអោបហើយទាញដបទឹកអប់ចេញពីកាតាបការងារវាមានទំហំតូចល្មមយកបាញ់ជាប់កញ្ចឹងកររបស់យុនហ្គីទាំងសងខាង«សឺត...អ្ហឹម...សឺត...ក្រអូបខ្លាំងណាស់ សឺត...»ថេហ្យុងអោនទៅថើបក.ប្រពន្ធខ្សឺតៗមិនដាច់ នេះមិនមែនស្រង់ក្លិនទឹកអប់ទេតែឈ្លៀតឳកាសច្រើនជាង
«ហិហិ...ថេយ៍បានហើយរសើបណាស់ឈប់ថើបទៅ»យុនហ្គៅរមួលខ្លួនពេញសាឡុងពេលប្ដីថើបកញ្ចឹងក.សរខ្ចីរបស់ខ្លួនមិនឈប់ព្រមទាំងនៅមុខអ្នកបម្រើបីបួននាក់ទៀត
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021