ពេលព្រឹក
«បងមានណាត់មែនទេថ្ងៃនេះ?»មិនចម្លែកទេតែងខ្លួនស្អាតបាតបែបនេះបើមិនមានណាត់ជួបភ្ញៀវក៏ណាត់ជា
មួយមិត្តភក្ដិអីបែបនឹង«បាទ!បងមិនបានញ៉ាំអារហារពេលព្រឹកជាមួយអូនទេយប់នេះបងអាចនឹងមកដល់ផ្ទះយប់ជ្រៅអូនមិនបាច់ចាំបងទេណា»ថេហ្យុងដើរចាកចេញពីយុនហ្គីទាំងបាននិយាយពាក្យផ្អែមល្ហែមជាមួយគេ យុនហ្គីក៏ចម្លែកចិត្តដែររាល់ដងគឺថេហ្យុងតែងតែសុំគេអោបឬក៏ថើបពេលដែលគេទៅធ្វើការទោះដឹងថារាងតូចមិនព្រមក៏ព្យាយាមដែរតែនេះកើតអ្វីនឹងបានជាមិនធ្វើដូចរាល់ថ្ងៃបែបនេះ?
«តើគាត់កំពុងតែក្បត់ខ្ញុំពិតមែនឬ?គាត់ចាប់ផ្ដើមប្រងើយ
កន្តើយដាក់ខ្ញុំហើយ»យុនហ្គីពោលដោយសម្លេងខ្សោយៗស្ដាប់ទៅគួរឲ្យកំសត់ណាស់ភោជនីយដ្ឋាន
ថេហ្យុងកំពុងតែអង្គុយចាំដៃគូរសហរការណ៍របស់ខ្លួនដែលត្រូវជាប្អូនស្រីរបស់ជីមីន អង្គុយមួយសន្ទុះក៏ឃើញប្រុសស្រីពីរនាក់បណ្ដើរគ្នាមករកខ្លួន។
«សួស្ដី!លោកថេហ្យុង»មនុស្សស្រីរាងតូចស្លៀកពាក់ថ្នូថ្នូមិនសិចស៊ីនិយាយទៅកាន់ថេហ្យុងយ៉ាងស្រទន់ជាមួយស្នាមញញឹមដ៏ស្រស់បំព្រង
«បាទ!សួស្ដីអ្នកនាងអេណា នេះជីមីនជូនមកមែនទេ?»ថេហ្យុងឃើញជីមីនឈរក្បែរអេណាក៏សួរទៅព្រោះនឹះសំណួរគួរសមសម្រាប់ភ្ញៀវ
«ចា៎»
«អញ្ជើញអង្គុយអ្នកទាំងពីរ»ថេហ្យុងបោះដៃបញ្ជាក់ថាឲ្យអង្គុយចុះព្រោះឈររាងយូរគួរសមដែរហើយ
«ចឹងចូលសាច់ការតែម្ដងទៅ បងជីមីននិយាយប្រាប់ខ្ញុំពីគម្រោងចេញក្លិនថ្មីរបស់លោកខ្ញុំចាប់រម្មណ៍នឹងគម្រោង
នេះទើបចង់ចចារជាមួយលោក»មិនចង់បង្អង់យូរនាងក៏ចាប់និយាយពីរឿងការងារតែម្ដងទៅ«នេះជាឯកសារគម្រោងថ្មីអ្នកអាចយកទៅមើលបាន»ថេហ្យុងហុចឯកសារឲ្យអេណា នាងទទួលយកមកអានយ៉ាងយកចិត្តទុកដាក់ការងារបែបនេះមិនអាចធ្វើលេងៗបានទេ
ការងាររបស់ថេហ្យុងថ្ងៃនេះរលូនល្អខ្លាំងណាស់នាយទទួលបានដៃគូរសហការណ៍ថ្មីមួយទៀតហើយតែថាទោះគ្មាននាងក៏ក្រុមហ៊ុនគេមិនរលាយដែរតែនេះជាការងារដែលត្រូវសហការណ៍។បន្ទាប់ពីចេញពីភោជនីយដ្ឋានរាងក្រាស់ក៏ធ្វើដំណើរទៅធ្វើការនៅក្រុមហ៊ុនបន្តរ
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021