«ជីននី! ហេតុអ្វីក៏ដឹងថាខ្ញុំនៅទីនេះ?»អារម្មណ៍ដែល
ងងុយគេងអម្បាញមិញត្រូវស្វាងមកវិញដូចគេទះបីដៃយ៉ាងអញ្ចឹងក៏ព្រោះវត្តមានរបស់អ្នកដែលមានឈ្មោះថាជាគូដណ្ដឹងបានមកឈរនៅចំពោះមុខដោយមិនបានដឹងទុកមុន។
«ហេតុអ្វីមកដោយមិនប្រាប់បែបនេះ?»ជីនមិនបានខ្វាយខ្វល់នឹងសំណួរដែលសួរគេដឹងដោយរបៀបណា ពេលនេះគេចង់ដឹងតែមូលហេតុដែលហ្គុកហ្គីមកបារាំងដោយមិនបានប្រាប់គេសូម្បីតែមួយម៉ាត់។
«ហេតុអ្វីបងត្រូវខ្វល់ដែរនោះ?»ហ្គុកហ្គីក្ដាប់មាត់សួរបកទៅវិញទាំងមិនបានផ្ដល់ចម្លើយទៅសុកជីនដែលព្យាយាមសួររាងតូច។សំណួរបកទៅវិញរបស់ហ្គុកហ្គីបានធ្វើឲ្យនាយចងចិញ្ចើមភ្លាមៗគេចង់បានចម្លើយ ហេតុអ្វីក៏សួរបកមកគេវិញ?
«អូនដឹងទេថាបងត្រូវចំណាយពេលជិះយន្តហោះពីកូរ៉េមកជួបអូន ដឹងថាវាខាតពេលប៉ុណ្ណាទេ?»ពេលនេះគេមិនអាចអង្គុយនៅស្ងៀមនឹងត្រូវមកជជែកគ្នាជាមួយហ្គុកហ្គីបានឡើយ។វា
ហាក់បីដូចជានាយតូចកំពុងតែចង់បង្ករជម្លោះ។
«មកធ្វើអ្វី? បើមកដើម្បីតែរករឿងនាំឈ្លោះខ្ញុំដដែល ខ្ញុំមិនបានហៅបងឲ្យមកទេ»ដៃតូចទាំងគូក្ដាប់ចូលគ្នានិងតបទៅកាន់ជីនទាំងញ័រខ្លួន គេកំពុងខឹង អន់ចិត្តនឹងនាយគិតថានាយមកលួងគេតែបែរជាមកបង្ករជម្លោះទៅវិញ។
«អូនទេដែលនិយាយនាំឈ្លោះគ្រាន់តែឆ្លើយសំណួររបស់បងទៅគឺចប់ហើយ»គិតថានាយសម្បូរពេលវេលាទៅនាំគេឈ្លោះណាស់មែនទេ?
«បើមកបែបនេះដដែលត្រឡប់ទៅវិញទៅ ខ្ញុំត្រូវការពេលវេលាសម្រាប់ខ្លួនឯង កុំធ្វើឲ្យខ្ញុំមិនសប្បាយចិត្តលើសពីនេះអី»គេពិតជាខកចិត្តនឹងប្រុសម្នាក់នេះខ្លាំងគេមិនគួរណាលង់ស្រឡាញ់មនុស្សគ្មានបេះដូងជាគេឡើយ។
«អូននៅមិនសប្បាយចិត្តទៀតមែនទេ? ជីវិតអូនពេលនេះមានអ្វីគ្រប់យ៉ាងហើយ»វាពិតជាធ្វើស្រងាកចិត្តជាមួយនាយតូចខ្លាំងណាស់។
«ខ្ញុំមានអ្វីគ្រប់យ៉ាង តែខ្ញុំគ្មានក្ដីសុខនោះទេ»ហ្គុកហ្គីគេមិនអាចទប់កំហឹងដែលគេមាននោះទេ គេបានស្រែកខ្លាំងៗទៅកាន់ជីននិងព្យាយាមទប់ទឹកភ្នែកកុំហូរនៅចំពោះមុខប្រុសម្នាក់នេះ។
«តើអូនចង់បានអ្វី? បងព្យាយាមសម្រាប់អូនអស់ហើយ»ជីនគេពិតជាមិនដឹងថាគេបានធ្វើអ្វីខុសឡើយគេនៅតែមានអារម្មណ៍ថាខ្លួនបានធ្វើល្អគ្រប់យ៉ាងហើយ។
«ជីននី! ពួកយើងជិតរៀបការជាមួយគ្នាហើយ កុំឲ្យការ
ព្យាយាមរបស់ខ្ញុំដែលបានប្រឆាំងគ្រួសារមកស្រឡាញ់បងក្លាយជាអាសារបង់ឲ្យសោះ អ្ហឹក...»ហ្គុកហ្គីនិយាយបូករួមជាមួយទឹកភ្នែកដែលបានហូរមកដោយលែងព្យាយាមលាក់បាំងនឹងជីនបន្តរទៀត។នេះជាលើកទីមួយហើយដែលជីនឃើញទឹកភ្នែករបស់ហ្គុកហ្គី។
«អាសារបង់? អូននិយាយបែបនេះចង់មានន័យថាម៉េច?»នាយក៏ភ្ញាក់ផ្អើលនឹងហ្គុកហ្គីផងដែរនិងមិននឹកស្មានថាគេបានធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ត្រូវយំបែបនេះឡើយ។
«បងស្រឡាញ់ខ្ញុំទេ? ខ្ញុំដែលស្ថិតក្នុងបេះដូងបងទេ? បង
ចាត់ទុកខ្ញុំជាមនុស្សដែរទេ?» ហ្គុកហ្គីព្យាយាមសម្រួលអារម្មណ៍និងសួរទៅកាន់ជីនមួយៗច្បាស់ៗព្រមទាំងចង់ដឹងចម្លើយពិតប្រាកដ។
«បើបងមិនស្រឡាញ់អូន តើពួកយើងអាចក្លាយជាគូដណ្ដឹងនឹងគ្នាបានដែរឬទេ?»
«ចុះហេតុអ្វីបងទុកអូនចោលប្រៀបបានដូចជាអមនុស្ស
បែបនេះ?»តើគេអាចនិយាយប្រយោគទាំងនេះបានយ៉ាង
ដូចម្ដេច?បើទង្វើរបស់គេរាល់ថ្ងៃវាមិនដូចទៅនឹងសម្ដីសម្បីបន្តិច។
«ក្រែងបងព្យាយាមដើម្បីអូនមែនទេ?»ជីនលើកចិញ្ចើមសួរទៅកាន់ហ្គុកហ្គីទាំងអារម្មណ៍មិនសប្បាយចិត្តពេលឮនាយតូចសួរគេបែបនេះ។
«បងគិតថាខ្ញុំល្ងង់មែនទេ គីម សុកជីន? ឈប់កុហកខ្ញុំទៅ គិតថាខ្ញុំមិនដឹងរឿងទាំងនោះឬ? គិតថាខ្ញុំជាមនុស្សល្ងង់ឬ?
អ្ហឹក...»បើគេមិននិយាយចេញមកគេប្រៀបបានដូចជាមនុស្ស
ល្ងង់ដែលមិនដឹងអ្វីទាំងអស់។
«អូនដឹងឬហ្គុកហ្គី? បង...»ជីនចាប់ផ្ដើមបើកភ្នែកធំៗនៅពេលឮហ្គុកហ្គីពោលពាក្យបែបនេះ គេពិតជាភ័យខ្លាំងណាស់ហាមាត់និយាយស្ទើរមិនរួចជើងចាប់ផ្ដើមឈានទៅរកហ្គុកហ្គី។
«ខ្ញុំពិតជាខកចិត្តនឹងបងខ្លាំងជីននី ខ្ញុំមិននឹកស្មានថាបងហ៊ានធ្វើបែបនេះចំពោះខ្ញុំនោះទេ»ហ្គុកហ្គីហាក់អស់សំណើចនឹងខ្លួនឯងដែលត្រូវជីនបោកប្រាស់ទំនុកចិត្តនិងបេះដូងដ៏បរិសុទ្ធ
របស់គេបែបនេះ។
«វាមិនដូចអ្វីដែលអូនគិតនោះទេ ហ្គុកហ្គី!»ជៅនបានដើរទៅចាប់ដៃហ្គុកហ្គីតែក៏ត្រូវហ្គុកហ្គីគ្រវាសចេញនិងថយក្រចេញពីគេ។
«បងស្រឡាញ់នាងឬបានជានៅជាមួយគ្នាគ្រប់ពេលបែបនេះ?»ហ្គុកហ្គីសួរទាំងឈឺក្នុងទ្រូងជាខ្លាំងពេលឃើញមនុស្សជាស្រឡាញ់របស់ខ្លួននៅជាមួយស្រីផ្សេងដែលមិនមែនជាខ្លួន។
«អត់ទេរឿងគឺបែបនេះណាហ្គុកហ្គី»ជីនគេនៅតែព្យាយាមចូលទៅរកហ្គុកហ្គីដូចដើមតែហ្គុកហ្គីនៅតែព្យាយាមគេចពីគេដដែល។
«ផ្ដាច់ពាក្យទៅ»បីម៉ាត់យ៉ាងខ្លីនាយតូចនិយាយចេញមកដោយគ្មានស្ដាយស្រណោះសូម្បីបន្តិចឡើយប៉ុន្តែទឹកភ្នែកដែលខំទប់ត្រូវបានហូរដូចជាទឹកបាក់ទំនប់យ៉ាងអញ្ចឹង។
«អត់ទេហ្គុកហ្គី បងមិនព្រមឡើយ»គិតថាគេព្រមផ្ដាច់
ងាយៗបែបនេះឬ? ហេតុអ្វីមិនដោះស្រាយគ្នាឲ្យដាច់ស្រេចចាំបាច់អីនិយាយទាំងនេះ?
«លែងខ្ញុំទៅ អ្ហឹក...លែង»រវល់តែដកដង្ហើមសម្រួល
អារម្មណ៍ដែលកំពុងតែជួបប្រទះ ស្រាប់តែចង្កេះតូចរបស់ខ្លួនមួយនេះត្រូវបានដៃមាំទាំងគូឆក់យកទៅអោបជាប់ព្រមទាំងចាប់លើកប្រៀបបានដូចជាសំឡីដែលគ្មានទម្ងន់។
«បងមិនលែងឡើយអូនត្រូវស្ដាប់បងសិន»ជីនចាប់កាយតូចមួយនេះស្ទើរតែមិនជាប់ដោយសាេតែការរើរបម្រាស់ដ៏ខ្លាំងរបស់អ្នកដែលមាននាមជាគូរដណ្ដឹង ខ្លួនតូចសោះតែកម្លាំងក៏មិនអន់ដែរ។ជីនបានដាក់ខ្លួនអង្គុយលើពូកដោយមិនភ្លេចទាញហ្គុកហ្គីមកអង្គុយលើភ្លៅរបស់ខ្លួននិងអោបគេយ៉ាងណែន។
«លែងខ្ញុំទៅបើមិនចង់ឲ្យខ្ញុំស្អប់បង»នាយតូចព្យាយាមដកដង្ហើមមួយៗមុននិងនិយាយទៅកាន់បុរសដែលកំពុងតែអោបគេជាប់មិនព្រមលែង។
«បងមិនអាចគ្មានអូនបានទេហ្គុកហ្គី»ដៃទាំងបានអោបចង្កេះហ្គុកហ្គីយ៉ាងហាក់ភ័យខ្លាចនឹងពាក្យសម្ដីរបស់នាយតូចដែលចង់ចាកចេញពីគេ។
«បងចង់ឲ្យខ្ញុំធ្វើជាមនុស្សល្ងង់បន្តរទៀតមែនទេ?»កាយតូចដែលបានរើបម្រាស់អម្បាញមិញយល់ព្រមឈប់រើបន្តរទៀតដើម្បីនិយាយជាមួយជីន។
«អូនស្ដាប់បងសិនបានទេ? បងសុំអង្វរអូន»ជីនបិទភ្នែកនិយាយខ្សេវៗមិនហ៊ានសម្លឹងមុខរបស់ហ្គុកហ្គីដែលកំពុងយែអង្គុយលើភ្លៅគេ។
«ក៏...និយាយមកខ្ញុំចាំស្ដាប់»ដំបូងគេក៏រៀងទាក់ទើរមិនចង់ស្ដាប់ដែរ ក៏ប៉ុន្តែចាត់ទុកថាខ្លួនផ្ដល់ឳកាសឲ្យទៅកាន់ដៃគូរខ្លទនឯងទៅចុះគេមិនចង់ធ្វើជាមនុស្សផ្ដាច់ការពេកនោះទេ។
ជីនបានរៀបរាប់រឿងតាំងពីដើមដល់ចប់ដោយមានអារម្មណ៍ថាខ្លួនឯងខុសនឹងហ្គុកហ្គីយ៉ាងខ្លាំងក៏ប៉ុន្តែគេមិនបានតាំងចិត្តចង់ឲ្យវាកើតឡើងនោះទេគេពិតជាសោកស្ដាយជាខ្លាំងដែលធ្វើរឿងល្ងង់ខ្លៅបែបនេះ។
«តើឲ្យខ្ញុំជឿរបងបានយ៉ាងម៉េច?» ហ្គុកហ្គីមិនអាចបែងចែកដឹងថាវាជារឿងពិតឬក៏គ្រាន់តែជារឿងដែលជីនបង្កើតមកដើម្បីកុហកគេយករួចខ្លួនឡើយ។
«អូនមិនទុកចិត្តបងមែនទេ? តើបងដែលធ្វើឲ្យអូនពិបាកចិត្តដោយសាររឿងទាណងនោះដែរឬទេ?»រឿងគ្រប់យ៉ាងដែលគេនិយាយសុទ្ធតែជាការពិតគេមិនបានបង្កើតរឿងយកមកកុហកហ្គុកហ្គីឡើយ។
«ចាត់ទុកថាខ្ញុំជឿរបងសិនចុះ ចាំត្រឡប់ទៅកូរ៉េវិញចាំដោះស្រាយរឿងទាំងនេះ ខ្ញុំមិនចង់ឲ្យបងមកបំផ្លាញដំណើរកំសាន្តរបស់ខ្ញុំទេ»គេជឿរជាក់លើជីនតែមិនមែនមួយរយភាគរយនោះទេ គេត្រូវការពេលវេលាដើម្បីបញ្ជាក់ពីរឿងទាំងនេះ។
«ហ្គុកហ្គីយើងអាចនិយាយដូចដើមបានទេ? បងមិនស្រណុកនៅក្នុងចិត្តនោះទេ»ដៃមាំរបស់ជីនបានលូកទៅចាប់ដៃស្រឡូនតូចមកអង្អែលនិងនិយាយអង្វរកទៅគូដណ្ដឹងរបស់ខ្លួន។
«លែងខ្ញុំទៅខ្ញុំត្រូវការគេង»នាយតូចមិនបានតបទៅកាន់ជីនឡើយ តែក៏សុំឲ្យគេលែងខ្លួនពីការអោបមួយនេះ គេអស់កម្លាំងត្រូវការសម្រាក។
«អ្ហឹម...»ជីនក៏ដាច់ចិត្តលែងហ្គុកហ្គីចេញពីការអោបមួយនេះនិងឈរមើលហ្គុកហ្គីរៀបចំចូលគេងទាំងមិនហ៊ានសួរនាំច្រើននិងមិនហ៊ានទាំងឡើងទៅគេងជាមួយហ្គុកហ្គី។
«បងចង់ឈរមើលដល់ពេលណា? ហេតុអ្វីមិនទៅសម្អាតខ្លួន? នឹងឆាប់បានឡើងមកគេង»ដោយឃើញជីនឈរ
មើលមកកាន់គេមិនដាក់ភ្នែកគេមិនអាចដាច់ចិត្តឲ្យគេងជាមួយនោះទេ តែហេតុអ្វីក៏ធ្វើខ្លួនដូចជាកូនក្មេងបែបនេះ គីម សុកជីន?
«បងទៅហើយ»ស្នាមញញឹមរបស់ក៏ចាប់ផ្ដើមកើតមានម្ដងទៀតនឹងប្រញ៉ាប់ទៅរើរវ៉ាលីសយកអាវគេងយប់ដើម្បីចូលទៅសម្អាតខ្លួននិងបានគឹងជាមួយហ្គុកហ្គី។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021