One night stan Taegi ភាគទី04

275 18 0
                                    

ខេនដែលបាននាំអេឡិចមកកាន់ផ្ទះរបស់គេដែលនៅមិនឆ្ងាញ់ពៅភូមិគ្រិះថេហ្យុងប៉ុន្មានឡើយ។អេឡិចទាមទារឲ្យខេនជូនគេទៅភូមិគ្រិះថេហ្យុងរហូតប៉ុន្តែខេនមិនយកចិត្តទុកដាក់ជាមួយអេឡិចឡើយ។

«ឯងជូនយើងមកទីណានឹង?យើងចង់ទៅភូមិគ្រិះចៅហ្វាយរបស់ឯង»ជើងតូចៗបោះចេញពីលើឡានងាកឆ្វេងងាកស្ដាំមើលទៅកាន់ផ្ទះធំល្មមនិងសួរទៅកាម់ខេនដែលឈរក្បែរនោះ។

«ជាផ្ទះរបស់ខ្ញុំ ពេលនេះឯងមិនអាចទៅភូមិគ្រិះរបស់ចៅហ្វាយយើងបានទេ ចូលមកក្នុងសិនមក»និយាយចប់ខេនក៏ទាញដៃអេឡិចចូលទៅខាងក្នុងទាំងដែលអេឡិចគេមិនចូលទៅ។

«នេះទឹកផឹកសិនទៅ មិនបាច់ភ័យថាយើងដាក់ថ្នាំទេ»ជំហានវែងៗរបស់ខេនថើរសម្ដៅទៅកាន់ទូរទឹកកកនិងទាញកែវចាក់ទឹកយកទៅឲ្យអេឡិចដែលកំពុងតែអង្គុយលើសាឡុងក្នុងផ្ទះ។

«ឯងអាយុប៉ុន្មានហើយ?»ដោយឮខេននិយាយជាមួយគេស្មើរៗបែបនេះអេឡិចគេទប់ចិត្តមិនបានក៏សួរទៅកាន់ខេនជាមួយទឹកស៊ឹមៗសម្លឹងមុខគេមិនដាក់។

«ទើបតែ24ទេ»

«យើង25ឆ្នាំហើយអញ្ចឹងត្រូវហៅយើងថាជាហ្យុងមិនមែន
និយាយស្មើរៗបែបនឹងទេ»អេឡិចអង្គុយសម្លក់ខេនដែលជាក្មេងមិនចេះគោរពមនុស្សចាស់ គិតថាគេអាយុស្មើរខ្លួនមែនទេ?

«ខ្ញុំសុំទោសហ្យុង ខ្ញុំមិនដឹងថាហ្យុងមានអាយុបងខ្ញុំទេខ្ញុំគ្មានចេតនាឡើយ»

«បើដឹងចឹងគឺល្អហើយ តែថាពេលណាឯងជូនយើងទៅភូមិគ្រិះចៅហ្វាយរបស់ឯង?»អេឡិចអោបដៃសម្លក់ទៅកាន់ខេនចំៗ គេមិនចង់នៅទីនេះគេចង់ទៅជួបចៅហ្វាយរបស់គេ។

«ហ្យុងទៅក៏ចូលមិនបានដែរមាឌប៉ិននឹងគ្រាន់តែអង្គរក្សដែលនៅក្នុងផ្ទះចាប់បន្តិចក៏ជាប់ហើយ»ខេនដាក់ខ្លួនអង្គុយលើតុចិតផ្លែឈើធ្វើមិនដឹងនិងមិនខ្វល់ពីរការសម្លក់របស់អេឡិចឡើយ។

«ទោះយើងមានមាឌតូចតែយើងបាញ់កាំភ្លើងត្រង់ណា»ដៃតូចៗរបស់អេឡិចឆក់យកផ្លែប៉ោមពីដៃខេនមកញ៉ាំធ្វើមិនដឹងព្រមទាំងពោលសរសើរខ្លួនឯងទៀតផង។

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now