រឿង «ភរិយាកុងត្រា»Namhope ភាគ5

230 21 0
                                    


   កែវភ្នែកខ្មៅក្រឹបបានសម្លឹងទៅមុខមិនដាក់ភ្នែកសូម្បីម្ដងហូសុកបានត្រឹមតែកួចមើកមុខណាមជុនម្ដងៗតែមិនហ៊ាននិយាយទៅកាន់គេ ខ្លួនឯងក៏មានអារម្មណ៍ថាខុសទៅលើណាមជុនដូចគ្នា

«ណាមជុនស្ដាប់ខ្ញុំបានទេ?»ដើរចូលដល់ក្នយងផ្ទះភ្លាមហូសុកក៏និយាយផ្អាកដំណើរណាមជុនដែលកាន់ឥវ៉ាន់យកទៅទុក

«នូណាយកឥវ៉ាន់ទាំងនេះទៅទុកទៅ»ណាមជុនហុចឥវ៉ាន់ឲ្យទៅនូណានិងងាកមកមើលហូសុកដោយលើកចិញ្ចើមសួរទៅកាន់ហូសុក

«អម្បាញមិញខ្ញុំគ្រាន់តែនឹករឮកគេប៉ុណ្ណោះ»ហូសុកនិយាយទាំងមិនហ៊ានសម្លឹងមើលមុខណាមជុនចំនេះក៏បញ្ជាក់ថាគេកំពុងកុហក

«បងមិនបាននិយាយអ្វីទេ ហេតុអ្វីចាំបាច់មកប្រាប់បង?»ណាមជុននិយាយទាំងបម្រុងងាកខ្លួនដើរចេញពីហូសុក

«លោកមិនបាននិយាយតែកាយវិការលោកបានប្រាប់មកកាន់ខ្ញុំ លោកលែងខ្វល់ពីខ្ញុំ លែងញញឹមដាក់ខ្ញុំពេលដែលឃើញគេអោបខ្ញុំ»ហូសុកនិយាយទៅកាន់ណាមជុនខ្លាំងៗគេមិនពេញចិត្តពេលដែលណាមជុនធ្វើបែបនេះដាក់គេទេ មាត់និយាយថាស្រឡាញ់សង្សារចាស់ក្ដែងៗតែបែរជាមកអន់ចិត្តជាមួយណាមជុន
ពេលដែលគេមិនខ្វល់ទៅវិញ

«ក្រែងនេះជាអ្វីដែលអូនចង់បានមែនទេ?ក្រែងមិនចង់ឲ្យបងរញ៉េរញ៉ៃជាមួយអូន មិនឲ្យបងខ្វល់ពីអូនច្រើនមែនទេ?ពេលនេះបងក៏ធ្វើតាមអូន»គេក៏ហត់ចិត្តនឹងហូសុកដែរ ហត់ដែលបង្ហាញក្ដីស្រឡាញ់ទៅមនុស្សដែលមិនបានស្រឡាញ់យើង

«លោកបង្ខំឲ្យខ្ញុំស្រឡាញ់លោកទាំងដែលម៉ាក់លោកមិនទទួលស្គាល់ខ្ញុំ»ហូសុកនិយាយទាំងអួលដើមក.ពេលដែលណាមជុននិយាយបែបនេះ

«បងមិនបានបង្ខំអូនឲ្យស្រឡាញ់បងបងគ្រាន់តែចង់ឲ្យអូនឃើញពីក្ដីស្រឡាញ់ដែលបងមានចំពោះអូន»ណាមជុនស្រែកខ្លាំងៗទៅហូសុកធ្វើឲ្យហូសុកខ្លាចឡើងញ័រខ្លួន ហូសុកពេលនេះជាមនុស្សសំណាងបឱផុតដែលបានណាមជុនថ្នាក់ថ្នមបែបនេះតែណាមជុនមនុស្សដែលអភ៏ព្វដែលគេមិនទទួលក្ដីស្រឡាញ់ពីខ្លួន

«ពួកយើងជិតដល់ថ្ងៃលែងលះគ្នាហើយពេលនោះលែងមានអ្នកណាបង្ខំអូនទៀតហើយ អូននឹងបានជួបមនុស្សដែលអូនស្រឡាញ់វិញ»ណាមជុនសម្រួលអារម្មណ៍និយាយធម្មតាទៅកាន់ហូសុកវិញរួចក៏ដកខ្លួនឡើងទៅលើវិញ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now