ណាមជុនប្រញ៉ាប់ប្រញ៉ាល់ខលទៅរកពេទ្យឲ្យមកពិនិត្យហូប៊ី មនុស្សធ្លាប់តែស្អប់តែពេលនេះគេឆ្លេឆ្លាខុសពីធម្មតាដូចជាបារម្ភយកចិត្តទុកដាក់ចំពោះហូប៊ីខ្លាំងណាស់
«គេយ៉ាងម៉េចហើយលោកគ្រូពេទ្យ?»ណាមជុនដែលឈរក្បែរនោះចោទសួរទៅកាន់គ្រូពេទ្យដែលបានពិនិត្យហូប៊ីរួចរាល់
«គេខ្សោយខ្លាំងណាស់ពេលនេះ ហើយកុំឲ្យគេគិតច្រើន
ព្យាយាមធ្វើឲ្យគេសប្បាយចិត្ត មើលទៅគេដូចជាមិនសូវញ៉ាំបានគ្រប់គ្រាន់ទេ ឲ្យគេញ៉ាំឲ្យបានគ្រប់គ្រាន់ផង មានតែប៉ុណ្ណឹងទេនេះជាថ្នាំសម្រាប់ឲ្យគេលេប ខ្ញុំលាសិនហើយ»គ្រូពេទ្យបានរៀបរាប់ពីអាការៈរបស់ហូប៊ីនិងមូលហេតុដែលបានបង្ករហូប៊ីក្លាយទៅជាបែបនេះ«បាទ! លោកគ្រូពេទ្យ ខ្ញុំអរគុណលោកពេទ្យច្រើន»
«លោកប្រុស អ្នកប្រុសតូចខានញ៉ាំបាយ3ថ្ងៃហើយ បើញ៉ាំក៏មិនសូវទៀងពេលដែរ»ម៉ែដោះទើបតែដាច់ចិត្តប្រាប់ពេលដែលហូប៊ីក្លាយទៅជាបែបនេះ
«ហេតុអីមិនឲ្យគេញ៉ាំឲ្យបានគ្រប់គ្រាន់ទៅ?»
ណាមជុនងាកទៅនិយាយជាមួយម៉ែដោះបានបន្តិចក៏មានសម្លេងទូរស័ព្ទគេCallមកកាន់ខ្លួន«Hello ខ្ញុំណាមជុននិយាយ»ណាមជ្នលើកដោយមិនបានមើលលេខថាជាអ្នកណាជាអ្នកខលមកកាន់ខ្លួន
[Hello យើងគឺថេហ្យុងណា យើងមានរឿងចង់និយាយជាមួយឯងពីរឿងខ្លះ មកជួបយើងបន្តិចមក]
«ឯងនៅឯណា?»
[ចាំយើងផ្ញើរLocation ឲ្យឯង]
«Okay!»ណាមជុនក៏ចុចបិទទូរស័ព្ទរួចដាក់វាចូលក្នុងហោប៉ៅខោរបស់គេវិញទើបងាកទៅនិយាយជាមួយម៉ែដោះ
«ម៉ែដោះ មើលថែរហូប៊ីផងខ្ញុំមានការទៅខាងក្រៅបន្តិច»ណាមជុនបាននិយាយផ្ដែផ្ដាំទៅកាន់ម៉ែដោះឲ្យជួយមើលថែរក្មេងដែលកំពុងតែគេងលើគ្រែនេះផង
«ចា៎ លោកប្រុស»ណាមជុនក៏ដើរចេញពីបន្ទប់ហូប៊ីដើរចុះសម្ដៅទៅកាន់ឡានដែលបានចតនៅខាងក្រោម
ណាមជុនបានបើកឡានក្នុងល្បឿនលឿនដើម្បីឲ្យឆាប់ដល់និងឆាប់បានត្រឡប់មកមើលហូប៊ីវិញ គេមិនដឹងថាថេហ្យុងមានការអ្វីជាមួយគេឡើយបានជាខលមកគេបន្ទាន់បែបនេះ។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021