រឿង «ភរិយាកុងត្រា» Namhope ភាគ02

222 14 0
                                    


   +ក្លឹប

«ថ្ងៃនេះឯងកើតអីរបស់ឯងនឹងបានជាលើកដាច់ៗមិនអាក់មួយកែវសោះចឹង»ជីនជាមិត្តជិស្និតរបស់ណាមជុនអង្គុយកំដរមិត្តខ្លួនផឹក

«គ្មានរឿងអីទេ»ណាមជុនលើកកែវបន្តរផឹករហូតពេលនេះស្រាគ្មានជាតិល្វីងសម្រាប់គេឡើយ

«បើមិនមានរឿងឯងមិនមកផឹកទេយើងស្គាល់ឯងច្បាស់អាជុន»ជីនជាមិត្តក៏តបទៅវិញគេដឹងច្បាស់គ្មានអ្វីក្រៅពីរឿងគេនិងហូសុកឡើយ

«បើដឹងហើយនៅសួរធ្វើទៀត?»ណាមជុនងាកមកសម្លក់មុខមិត្តរបស់ខ្លួនដឹងគ្រប់រឿងតែនៅតែសួរគេរហូត

«យើងចង់ដឹងថាវាជារឿងអ្វី ឯងឈ្លោះគ្នាជាមួយប្រពន្ធទៀត
ហើយ?»

«ប្រហែលហើយ»និយាយចប់នាយក៏ផឹកបន្តរទៀត

   +ផ្ទះណាមជុន បន្ទប់ហូសុក

«នេះម៉ោង1យប់ហើយគេនៅមិនទាន់មកទៀតហ៎? តើគេទៅណា?»បន្ទាប់ពីបញ្ឈឺចិត្តគេហើយគឺមកអង្គុយចាំគេ នេះមានអារម្មណ៍អាណិតគេដែរហ៎?

   តុក!តុក!

«ហូសុក!បើកទ្វាឲ្យបងបន្តិចណាមជុនស្រវឹងខ្លាំងណាស់»ជីនគ្រាណាមជុនឈរមុខបន្ទប់ហូសុកនិងគោះទ្វាថ្នមៗ

«ចាំបន្តិច»ហូសុកក៏រត់ទៅបើកទ្វាហើយជួយគ្រាណាមជុនចូលមកក្នុងសភាពគេពេលនេះដូចជាមនុស្សប្រមឹកអញ្ចឹង

«បងលាទៅវិញហើយមើលថែរវាផង»ជីនក៏ប្រញ៉ាប់ចេញទៅវិញមិនចង់រំខានពួកគេយូរទេណាមួយគេក៏មានប្រពន្ធចាំនៅផ្ទះផងដែរ

«ផឹកស្រវឹងដល់ថ្នាក់នឹងហ៎?»ហូសុកក៏ដើរទៅយកកន្សែងនិងទឹកដើម្បីជូតខ្លួនឲ្យណាមជុនដែលកំពុងសន្លប់មិនដឹងខ្លួននេះសម្ដីគេមានឥទ្ធិលដល់បេះដូងណាមជុនដល់ម្លឹងហ៎?

«ហ៊ឹម....»ហូសុកដោះអាវណានជុនចោលទាំងអស់នៅសល់តែខោមួយប៉ុណ្ណោះទើបចាប់ផ្ដើមជូតខ្លួនឲ្យគេ

«មាឌឲ្យដូចដំរី...អូស...»ហូសុកជូតខ្លួនណាមជុនថ្នមៗតែក៏ត្រូវនាយចាប់ដៃជាប់

«ហូសុក! អូនគិតថាបងដោះលែងអូនងាយៗមែនទេ? គ្មានថ្ងៃទេអូនដឹងទេបងស្រឡាញ់អូនខ្លាំងណាស់បងមិនអាចរស់ខ្វះអូនបានទេ អូនជារបស់បងបើបងមិនបានអូនក៏គ្មានអ្នកណាបានអូនដែរ»ណាជុននិយាយម្នាក់ឯងង៉ុលៗរបៀបអ្នកស្រវឹងនិងរឹត
ដៃរាងតូចខ្លាំងឡើងៗ

ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^Where stories live. Discover now