ពីរថ្ងៃក្រោយ
យុនហ្គីនិងថេហ្យុងបានរៀបចំសម្ភារៈសម្រាប់យកទៅក្រៅប្រទេសដោយមិនមានខ្វះអ្វីមួយឡើយ។ចាងប៊ីននិងអ្នកបម្រើពីរ បីនាក់ទៀតបាននាំគ្នាជញ្ជូនវ៉ាលីសខោអាវ
និងសម្ភារៈផ្សេងដាក់ក្នុងឡានដោយមានរបៀបរៀបរយ។«ជូនពរពួកកូនធ្វើដំណើរដោយសុវត្តិភាពនិងរីករាយណាកូន»អ្នកស្រីមីននិយាយជូនពរទៅកាន់កូនបង្កើតនិងកូនប្រសាររបស់អ្នកស្រីដោយស្នាមញញឹមនិងសប្បាយរីករាយពេលឃើញកូនៗរបស់ខ្លួនមានពេលសម្រាប់គ្នាបែបនេះ។
«បាទ! តើអ្នកម៉ាក់ចង់បានអ្វីទេ? កូននឹងទិញពីប្រទេសបារាំងជូនម៉ាក់ពេលត្រឡប់មកវិញ»ថេហ្យុងតែងតែជាមនុស្សដែលខ្វល់ខ្វាយពីគ្រួសារមិនថាប៉ាម៉ាក់បង្កើតឬក៏ប៉ាម៉ាក់ក្មេកនោះទេ។បើនិយាយថាមកពីគ្រួសារខាងប្រពន្ធជាអ្នកមានក៏មិនត្រូវដែរថេហ្យុង ឆ្លាត ស្អាត សង្ហារ ពូកែមកទាំងព្រមបែបនេះគេមិនរស់ដោយសារតែគ្រួសារខាងប្រពន្ធបែបនេះទេតែគេឲ្យតម្លៃគ្រួសារជាធំ។
«មិនអីទេកូន នៅកូរ៉េយើងនេះក៏សម្បូររបស់ទាំងនោះទៅហើយ»តើមិនឲ្យស្រឡាញ់កូនប្រសារម្នាក់នេះបានយ៉ាងម៉េចបាន? បើល្អគ្រប់យ៉ាងបែបនេះ ត្រឹមតែជាកូនប្រសារសោះតែយកចិត្តទុកដាក់យ៉ាងនេះ។
«កូនថេយ៍ បើសិនជាប្រពន្ធឯងរករឿងងក់ងរចាំខលមកប្រាប់ប៉ាណា»លោកមីននិយាយទៅកាន់ថេហ្យុងតែកែវភ្នែកសម្លឹងទៅកាន់កូនប្រុសតូចតែមួយដែលឈរនៅក្បែរដៃប្ដី។
«លោកប៉ា!»យុនហ្គីចាប់ផ្ដើមចងចិញ្ចើមសម្លឹងទៅប៉ាខ្លួនភ្លាមមើលតែគេជាក្មេងដែលពូកែងរណាស់ណាអញ្ចឹង គេគ្រាន់តែចង់បានការលួងលោមពីប្ដីប៉ុណ្ណោះ។
«អ្ហឹស! ខ្ញុំនឹងខលមកប្រាប់លោកប៉ា»ថេហ្យុងសើចនឹងប៉ាកូនមួយគូរនេះដែលតែងតែចម្អកចម្អន់គ្នាទៅវិញទៅមកគ្រប់ពេល។
«បងសើចអី?»យុនហ្គីទ្រាំមិនបានល៏លើកដៃតូចៗទៅវាយដើមដៃប្ដីឮសូរតែ ផាច់ ធ្វើឲ្យថេហ្យុងភ្ញាក់ក្រញ៉ាងតែម្ដង។
«បានហើយៗ ពួកកូនប្រញ៉ាប់ទៅចុះប្រយ័ត្នមិនទាន់ជើង
យន្តហោះ»អ្នកស្រីមីនឃាត់សម្ដីអ្នកទាំងបីនិងតឿនឲ្យពួកគេប្រញ៉ាប់ចេញដំណើរទៅកាន់ប្រលានយន្តហោះព្រោះពួកគេត្រូវឡើងនៅពេលយប់ឥឡូវនេះគឺម៉ោងប្រាំមួយល្ងាចទៅហើយ។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Storie breviស្នេហា cute cute and some novel are yaoi 😭 13/09/2021