យុនហ្គីបានបណ្ដើរគ្នាជាមួយថេហ្យុងសម្ដៅមកកាន់តុ
អារហារនិងដាក់ខ្លួនអង្គុយលើតុក្បែរគ្នា ថេហ្យុងបានរៀបចំចានស្លាបព្រាសម្ថាប់ឲ្យយុនហ្គីយ៉ាងល្អ។
«ហ្គុកហ្គីមិនទាន់ចុះមកទេឬ?»យុនហ្គីបានចោទសួរទៅកាន់សានដែលឈរក្បែរដៃរបស់ខ្លួន។
«នៅទេចៅហ្វាយតូច»សានអោនគម្នាបបន្តិចមុននឹងតបទៅកាន់យុនហ្គីយ៉ាងស្រទន់ដែលពោរពេញទៅដោយកាេគោរព។
«ចុះពួកឯងញ៉ាំអារហារពេលព្រឹករួចរាល់ឬនៅ?»យុនហ្គីគេមិនទាន់ចង់ញ៉ាំនៅទេគេចង់នៅចាំហ្គុកហ្គីទើបសួរនាំពីពួកគេទាំងពីរនាក់។
«ពួកខ្ញុំញ៉ាំរួចរាល់ហើយចៅហ្វាយ»
«ហ្យុង!»សានតបចប់ភ្លាមសម្លេងរបស់ហ្គុកហ្គីបន្លើរភ្លាម ហ្គុកហ្គីដើរមកកាន់តយអារហារដោយមានជីនដើរតាមពីក្រោយជះរាងសង្ហារបញ្ចេញមុនស្នេហ៍ស្ទើរតែពេញសណ្ឋាគារ។
«ជីនហ្យុង? ហ្យុងមកបានដោយរបៀបណា?»យុនហ្គីគេពិតជាភ្ញាក់ផ្អើលនឹងវត្តមានជីនជាខ្លាំង សុខៗក៏លេចមុខនៅទីនេះ។
«ក៏...មកដល់តាំងពីយប់មិញមកម្លេះ ប្ដីឯងមិនបានប្រាប់ទេឬ?»ជីនបានទាញតុសម្រាប់ឲ្យហ្គុកហ្គីមុននឹងខ្លួនអង្គុយតាមក្រោយតែក៏មិនភ្លេចផ្ដល់ចម្លើយឲ្យទៅកាន់យុនហ្គីដែរ។
«ខ្ញុំក៏ចង់ប្រាប់គេដែរតែយប់មិញសន្លប់មិនដឹងខ្លួនក៏ខ្ជិលប្រាប់តែម្ដងទៅ»ថេហ្យុងដួសម្ហូបដាក់ក្នុងចានយុនហ្គីបណ្ដើរនិយាយគ្នាជាមួយជីនបណ្ដើរ។
«បងនិយាយឆ្កួតអ្វីនឹង?»យុនហ្គីងាកទៅសម្លក់ថេហ្យុង
យ៉ាងលឿនដែលមកនិយាយរឿងមិនគួរនិយាយនៅទីនេះមិនចេះខ្មាសគេខ្លះទេឬ?
«បងនិយាយការពិត ហេតុអ្វីក៏សម្លក់បងបែបនេះ?»ថេហ្យុងស្ទើរតែហោះទៅហើយដោយសារកែវភ្នែករបស់យុនហ្គីដែលកំពុងតែសម្លក់ស្ទើរធ្លាក់ភ្នែក។
«អ្នកទាំងពីរធ្វើអ្វីឬ? ហេតុអ្វីបានជាយុនហ្គីហ្យុងសន្លប់?»ហ្គុកហ្គីមិនឆ្ងល់គឺមិនបានក៏សួរទៅកាន់ពួកគេទាំងពីរជាមួយកែវភ្នែកភ្លឹសៗ។
«អូនញ៉ាំបាយទៅណា រឿងប្ដីប្រពន្ធគេទេ»ជីនបានបង្វែរ
មុខហ្គុកហ្គីឲ្យមករកគេវិញនិងបញ្ចុកបាយគេមួយម៉ាត់ដើម្បីឲ្យគេឈប់សួរបន្តរ។
«តែអូនឆ្ងល់ណា»ហ្គុកហ្គីនៅតែធ្វើមុខភ្លឹសៗដាក់ជីនដដែល ពេលនេះគេពិតជាចង់ដឹងថាថេយ៍ហ្គីគេបានធ្វើអ្វីខ្លះ? បានជាយុនហ្គីត្រូវសន្កប់បែបនេះ។
«ពេលដែលអូនបានរៀបការជាមួយបងរួចរាល់អូននឹងដឹងហើយ»ជីនព្យាយាមគឹចពីក្រសែភ្នែកហ្គុកហ្គីដែលតាមសួរខ្លួនមិនឈប់បែបនេះ ចំណែកយុនហ្គីគេសឹងតែលើកចានយកទៅវាយហ្គុកហ្គីទេ។
«ចុះប្រាប់ពេលនេះមិនបានទេឬ?»
«មិនបានទេអូននៅក្មេង អូនមិនយល់ទេ»ចំមែនហើយក្មេងម្នាក់នេះពិតជាមិនដឹងសាច់ការអីមែន។
«នៅក្មេងឯណា? អូនអាយុម្ភៃជាងហើយ»ម្ភៃតែអាយុក៏ប៉ុន្តែម្ចាស់វានៅតែមានចរិកក្មេងដដែលតើឲ្យគេនិយាយថាចាស់បានយ៉ាងម៉េច?
«គឺបែបនេះ...»ជីនអោនទៅខ្សឹបដាក់ត្រចៀកហ្គុកហ្គីមួយសន្ទុះទើបម្ចាស់វាយល់ការពីអ្វីដែលជីនបានប្រាប់មកកាន់ខ្លួន។
«យុនហ្គីហ្យុង! ថ្ងៃក្រោយកុំហាត់ប្រាណយូរពេកបើបងខ្សោយក៏ហាត់អីនាំតែលំបាក»នេញឬដែលងក់ក្បាលយល់ការនោះ? តាមពីតគឺនៅដដែលគេមិនបានយល់សូម្បីបន្តិចឡើយ។
«អឹក...អឺ...ញ៉ាំបាយទៅ»យុនហ្គីរៀងស្រងាកបន្តិចតែក៏អង្គុយញ៉ាំបាយបន្តរទៀត។ចំណែកសាននិងមីនហ្គីពួកគេឈរទប់សំណើចស្ទើរតែស្ទះខ្យល់ទៅហើយ។
បន្ទាប់ពីញ៉ាំអារហាររួចរាល់ពួកគេទាំងបីត្រូវរៀបចំដំណើរកំសាន្តរៀងៗខ្លួន។ជីននិងហ្គុកហ្គីត្រូវទៅរដ្ឋមួយទៀតចំណែកឯយុនហ្គីនិងថេហ្យុងគេចង់នៅឆ្លងគ្រីសស្មាសនៅប៉ារីស។
«ហ្គុកហ្គី! ព្រិលធ្លាក់ច្រើនណាស់ឯងមើលថែរខ្លួនផងណា ជីនហ្យុងក៏ចឹងកុំឧស្សាហ៍ធ្វើឲ្យប្អូនខ្ញុំពិបាកចិត្តខ្លាំងពេក»យុនហ្គីផ្ដែផ្ដាំទៅកាន់ហ្គុកហ្គីដែលត្រូវឡើងយន្ត
ហោះនៅពេលបន្តិចទៀតនេះ។
«បងកុំបារម្ភអីប្អូនបងធំហើយមើលថែរតែខ្លួនឯងឲ្យបានល្អទៅ»ហ្គុកហ្គីឈរកាន់វ៉ាលីសនិងតបទៅកាន់បងប្រុសគេទាំងស្នាមញញឹម។
«អញ្ចឹងពួកយើងលាសិនហើយ»ជីនកាន់វ៉ាលីសរបស់ខ្លួន
និងហ្គុកហ្គីអូសចេញពីសណ្ឋាគារទាំងមិនបកក្រោយសូម្បីបន្តិច។
«ពួកគេទៅហើយ អូនកុំបារម្ភអីជីនហ្យុងនឹងមើលថែរហ្គុកហ្គីបានល្អ»នាយក្រសោបស្មាប្រពន្ធនិងនិយាយពាក្យផ្អែមល្ហែមកុំឲ្យប្តពន្ធតូចរបស់គេបារម្ភច្រើន។
«អ្ហឹម...»
«មីនហ្គីឯងត្រឡប់ទៅក្រុមហ៊ុនវិញចុះ ចំណែកឯសានត្រូវបើកឡានឲ្យហើយ»បន្ទាប់ពីនិយាុជាមួយប្រពន្ធរួចរាល់នាយក៏ងាកទៅនិយាយជាមួយអង្គរក្សរបស់គេវិញ។
«បាទចៅហ្វាយ»
«តោះពួកយើងទៅ»ពេលនេះពួកគេដល់ពេលត្រូវចំណាយពេលជាមួយគ្នាក្នុងរដូចគ្រីស្មាសមួយនេះហើយពិតជាមានសុភមង្គលខ្លាំងណាស់។
«អូស...»កំពុងតែបណ្ដើរគ្នាយ៉ាងត្រសងមិនបានប្រយ័ត្នក៏ដើរបុកនរណាមិនដឹង យុនហ្គីប៊ិះនឹងត្រូវបះជើងទៅហើយតែក៏សំណាងមាមថេហ្យុងនៅចាំទប់។
«អូនមិនអីទេឬ?»ថេហ្យុងប្រញ៉ាប់បង្វែរខ្លួនប្រពន្ធមើលចង់ដឹងថាគេមានការឈឺចាប់នៅកន្លែងណាដែរទេ។
«អូនមិនអីទេ តែសុំទោស...»យុនហ្គីប្រុងនឹងនិយួទៅកាន់ក្មេងស្រីដែលគេបានដើរបុកអម្បាញមិញតែក៏ត្រូវគាំងនៅមួយកន្លែង។
«យុនហ្គី!»ក្មេងស្រីម្នាក់នោះបានបញ្ចេញសម្លេងស្រួយស្រេះដោយការភ្ញាក់ផ្អើលជាខ្លាំងដោយមិននឹកស្មានដល់។
«យូរីន? ជាឯងពិតមែន»យុនហ្គីហក់ទៅអោបក្មេងស្រីតូចដែលមានឈ្មោះថាយូរីនយ៉ាងណែនក៏ព្រោះតែនាយតូចមានអារម្មណ៍នឹកនាងជាខ្លាំង។
«នឹកឯងខ្លាំងណាស់»
«យើងក៏ដូចគ្នា ឯងមានដំណើរកំសាន្តនៅទីនេះដែរឬ?»យុនហ្គីប្រលែងនាងតូចយូរីនចេញពីការអោបមុននឹងសួរទៅកាន់នាងបន្តរ។
«គឺពិតមែនហើយ តើនេះជា...?»នាងទើបតែដាក់ភ្នែកទៅចំបុរសដែលមានរាងខ្ពស់ មុខសង្ហារផូរផង់កំពុងតែឈរពីក្រោយយុនហ្គីដោយមិនបានមិយាយអ្វីឡើយ។
«នេះជាប្ដីរបស់យើង គីម ថេហ្យុង»យុនហ្គីណែនាំថេហ្យុងទៅកាន់នាងយ៉ាងសប្បាយរីករាយនិងពោរពេញទោដោយស្នាមញញឹម។
«ស្ដាយខ្លាំងណាស់ដែលយើងមិនបានចូលរួមថ្ងៃរៀបការរបស់ឯង»នាងតូចទម្លាក់ទឹកមុខចុះហាក់សោកស្ដាយដែលមិនបានចូលរួមអបអរនឹងយុនហ្គី។
«មិនអីទេវាកន្លងផុតយូរហើយ មែនហើយឯងស្នាក់នៅទីនេះឬ?»យុនហ្គីបានប្ដូរប្រធានបទវិញដោយសួរពីទីតាំងនាងស្នាក់នៅ។
«អឹម...យើងស្នាក់នៅទីនេះ»
«បើអញ្ចឹងពួកយើងចាំជួបគ្នានៅពេលល្ងាចនេះណា ជួនជាយើងមានការប្រញ៉ាប់ផង»យុនហ្គីញញឹមទៅកាន់នាង
មុននឹងលើកដៃលាយូរីនដើម្បីទៅធ្វើដំណើរកំសាន្តនៅក្នុងទីក្រុងនេះ។ថេហ្យុងបន្ទាប់ពីបានជួបយូរីនគេក៏ខាប់ផ្ដើមញញឹមចុងមាត់ហាក់សប្បាយចិត្តខុដពីធម្មតា។
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021