+ខាងក្រោម
ផាំង...ប្រាវ....
«ពុទ្ធោអើយ! នេះខ្ញុំផឹកដល់ថ្នាក់គ្រប់គ្រងខ្លួនឯងមិនបានចឹងហ៎?»ណាមជុបយកថូរផ្កាមកបោកទាំងកំហឹងដែលកំពុងខឹងខ្លួនឯងហូសុកកំពុងតែស្អប់គេតែគេបែរជាផឹកស្រវឹងហើយគ្រប់គ្រង់ខ្លួនមិនបាន
«លោកប្រុសមានរឿងអីកើតឡើងនឹង?»នូណា
រត់ចេញពីផ្ទះបាយមករករាងក្រាស់ដោយសារតែសម្លេងបោករបស់អម្បាញមិញ«មិនអីទេទៅរៀបចំស៊ុបទៅហើយកុំភ្លេចរៀបចំកន្លែងនេះផង»ណាមជុននិយាយទាំងភាពតានតឹងតប់ប្រម៉ល់
+បន្ទប់ហូសុក
តុក!តុក!
«ហូសុក!បងចូលបានទេបងយកស៊ុបមកឲ្យអូន»ណាមជុនគោះទ្វាស្រែកសួរហូសុកពីខាងក្រៅមកមិនហ៊ានបើកទ្វាចូលឡើយ
«ចូលមក»
«ហូសុកអូនមិនទាន់ងូតទឹកទៀតហ៎?»ណាមជុបដាក់ស៊ុបលើតុរួចសួរទៅកាន់ហូសុកព្រោះឃើញគេនៅហ៊ុំភួយនៅឡើយ
«អម្បាញមិញជាសម្លេងអ្វី?»
«គឺគ្មានអីទេ អើក!ហូសុករឿងកាលពីយប់មិញបង...»ណាមជុនចង់និយាយរឿងពីយប់និងចង់សុំឲ្យហូសុកលើកលែងទោសឲ្យគេ
«ឈប់និយាយទៅខ្ញុំចង់ញ៉ាំស៊ុបលោកចេញទៅ»
«តែហូសុក...»ណាមជុននៅតែបារម្ភពីអារម្មណ៍ហូសុកព្រោះហូសុកលែងនិយាយស្ដីច្រើនដូចមុនទៀត
«លោកចង់យ៉ាងម៉េច? ឬក៏ចង់ឲ្យខ្ញុំរករឿងជេរស្ដីលោកទើបលោកអស់ចិត្តមែនទេ?»ហូសុកព្យាយាមរំងាប់អារម្មណ៍មិនចង់រំលឹកតែណាមជុននៅតែសួរគេរហូត
«ឲ្យបងសុំទោសបងចេញក៏បានដែរ មានការអីប្រាប់បងបាន»ចាកចេញទុកឲ្យហូសុកសម្រួលអារម្មណ៍គឺជារឿងល្អបំផុតសម្រាប់គេ
«គេម្នាក់នេះពិតជាមុខក្រាស់មែន»ហូសុកទើបតែដឹងថាណាមជុនមុខក្រាស់ព្រោះរាល់ដងរវល់តែនាំរឿងដាក់គេទើបមិនបានចាប់អារម្មណ៍ថាបុរសម្នាក់នេះមុខក្រាស់ប៉ុណ្ណា
ណាមជុនចូលក្នុងបន្ទប់យកអាវធំមកកាន់ទើបធ្វើដំណើរចុះមកខាងក្រោមទាំងទឹកមុខមិនអំណោយផល គេកំពុងតែគិតថានឹងត្រូវធ្វើអ្វីដើម្បីឲ្យហូសុកលើកលែងទោសឲ្យគេ
YOU ARE READING
ពិភពប្រលោមលោកខ្នាតខ្លី OF BTS ^_^
Short Storyស្នេហា cute cute and some novel are yaoi 😭 13/09/2021