PART 03 : លាហើយ Jimin pammy

908 84 8
                                    

មនុស្សប្រុសពេលមានផ្ទៃពោះហើយ ទោះចង់រៀនតទៀតក៏មិនកើតដែរ ព្រោះគ្មានអ្នកណាទៅកំដរមើលថែនោះទេ បើចង់ទៅជួបប៉ាម៉ាក់នៅឯស្រុក មិនដឹងជាគាត់មានអារម្មណ៍យ៉ាងមិចទៀត ព្រោះគាត់សង្ឃឹមលើខ្លួនយ៉ាងមុតមាំបំផុតហើយ តែគ្រប់យ៉ាងក៏ត្រូវរលាយដោយសារតែខ្លួនឯងតែម្នាក់គត់ ។

  " ហេតុអ្វីក៏រឿងឆ្កួតៗបែបនេះ មកកើតលើខ្ញុំ ខ្ញុំធ្វើយ៉ាងមិចទៀត ហ្ហឹកៗ...ឯងពិតជាល្ងង់ពិតមែន Jimin pammy ហ្ហឹកៗ..." សម្លេងខ្សោយលួចបន្ទោសខ្លួនឯងយ៉ាងខ្លាំង ។

តុកៗ...តុកៗ...!!!

" Minnie ចូលទៅធ្វើអីយូរបែបនេះ យើងមានរឿងនិយាយជាមួយនិងគ្នា នេះចង់ដេកក្នុងនឹងមែនទេ ឲ្យលឿនមក ខ្ញុំមានការ សូមចេញមកឲ្យលឿន"

  សម្លេងគោះទ្វារបន្ទប់ទឹកខ្លាំងៗ ធ្វើឲ្យអ្នកដែលអង្គុយពីលើក្បាលបង្គន់ ស្រក់ទឹកភ្នែកមកម្តងទៀត ព្រោះគេមិននឹកស្មានថាបុរសដែលបោកប្រាស់គេ មកលេងបែបនេះនោះទេ រឿងកាលពី8 ខែមុនគឺកើតឡើងដដែលៗមិនចេះចប់ ព្រោះនាយឲ្យតែធុញធប់ គឺមកដេកជាមួយគេដើម្បីមកបំពេញចំណងតែប៉ុណ្ណោះ ។

" អឺ..លោកនៅចាំសិនទៅណា...ខ្ញុំឈឺពោះខ្លាំងណាស់..." សម្លេងរដាក់រដុបនិយាយភ្លាម ដោយក្រសែភ្នែកអ្នកនៅខាងក្នុងបន្ទប់ទឹកនោះគឺ រហ័សយកប្រដាប់វាស់ទឹកនោម ខ្ចប់និងក្រដាស់អាណាម័យ ភ្លាមដោយមិនភ្លេចយកបោះចោលនិងធុងសម្រាមក្បែរនោះ។

" ខ្ញុំចាំជាង1 ម៉ោងហើយណា ឆាប់មកឲ្យលឿនមក ខ្ញុំមានណាត់សំខាន់ ចេញឲ្យលឿនភ្លាម"

" ចរឹកធ្វើមើលតែខ្លួននិងកូនក្មេង កឲ្យគេសន្សំកម្មជាមួយពេក ចេញឲ្យលឿនមក " jungkook និយាយចេញមកទាំងលួចខ្វល់ខ្វាយមិនតិចនោះទេ ពេលលឺថាឈឺពោះបែបនេះ គេខានមក4 ខែមកនេះ មិនចេះថែខ្លួនមែនទេ បានជាឈឺតែញយបែបនេះ។

" បាទ ..ខ្ញុំ..ចេញទៅហើយ ..." ដោយអ្នកខាងក្នុង និយាយហើយទាំងមិចភ្លេច លើកដៃជូតទឹកភ្នែកចេញ ដោយលុបលាងមាត់ឲ្យស្អាត ហើយបើកទ្វារចេញទៅភ្លាម ។

    Jungkook សម្លឹងមើលមនុស្សប្រុសតូចច្រឡឹងនៅនិងមុខ ដោយអារម្មណ៍ក្តុកក្តួល ព្រោះមិចមាត់និងរូបរាង មានអាការៈស្លេកស្លាំង ហើយស្គមខ្លាំងមែនទែន ពិសេសភ្នែកនិងហើម កាលពីមុនគេមានសុខភាពល្អណាស់ តែនេះមានជំងឺអីមែនទេ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now