PART 05: មាឌល្អិតចឹង មានអីល្អទៅ

866 67 0
                                    

បន្ទាប់ពី dinner ពេលរាត្រីចប់រួចរាល់ jungkook បានបើកឡានជូនគូរដណ្តឹងរបស់នាយ ឲ្យទៅ condo  ហើយគេក៏បន្តបើកឡានតទៀត ទាំងក្នុងខ្លួនគឺមានអារម្មណ៍ រសាប់រសល់យ៉ាងចម្លែក ផែនការរបស់គេគឺត្រឹមត្រូវទាំងអស់ ដោយការរៀបការរបស់នាយនិងធ្វើឡើងនៅខែក្រោយនេះ ។

តែនៅពេលនេះវិញ គេបែរជាមានអារម្មណ៍ចម្លែក មិនដឹងជាកើតស្អីនៅក្នុងខ្លួន គេគួរតែមានអារម្មណ៍ក្តី សុខបំផុតក្នុងជីវិតចុះនេះជាស្អី បែរជាមានអារម្មណ៍ ថាមិនមានភាពរីករាយជាងមុនទៅទៀត។

" ឆ្កួតស្អីវា ពុទ្ធោអើយ "  នាយស្រែកមួយវ៉ាសភ្លាម ដោយដៃចាប់ផ្តើមក្តាប់ចង្កូតឡានយ៉ាងណែន ព្រោះបេះដូងរបស់គេពេលនេះគឺចាប់ផ្តើមឈឺលើសពីអ្វីទាំងអស់ហើយ ។

" ហេតុអ្វីដែលយើងត្រូវឈប់នៅ condo អាក្មេងម្នាក់នេះ ហ៎ាអា Jung " jungkook បើកឡានទងមិនដឹងមូលហេតុ សុខៗក៏ឈប់នៅមុខ condo ក្មេងកំដររបស់គេ ទៅវិញ ។

តើអ្នកគិតថាវាប្លែកមែនទេ អ្នកទាំងពីរជាជាតិសាសន៍អាសុីដូចគ្នា ខុសតែប្រទេស តែប្រវត្តិគឺខុសគ្នាទៅទៀត ម្នាក់នេះនាងជាមនុស្សស្រីដែលស្រស់ស្អាតបំផុត ពេញក្រមុំនិងរក្សារូបរាងបានយ៉ាងគាប់ចិត្ត ។ តែសម្រាប់ Jimin pammy វិញគ្រាពេលដែលនាយបានដេកដំបូង គឺដូចទៅនិងមនុស្សដែលមានមានដំបូងល្អ ហើយជាទីគាប់ចិត្ត តែសម្ដីមិត្តភក្តិរបស់គេ គឺនិយាយដើមយ៉ាងខ្ទរខ្ទារ ហើយរៀបរាប់រឿងលើគ្រែយ៉ាងលម្អិត ដែរធ្វើឲ្យខ្លួនស្តាប់លឺមានការខ្ពើមរអើមយ៉ាងខ្លាំង។

" បើឯងល្អជាងនេះ..យើងនិង...អ៎េ ឯងគិតឆ្កួតស្អីទៀតហើយ លោកអើយឯងសាកសមនិពាក្យថាគេសុីចោល ព្រោះឯងមិនមែនជាប្រុសមានតម្លៃដូចមនុស្សស្រីទេ " ទោះមាត់និងបេះដូងប្រឆាំងគ្នាមែន ក៏គេនៅតែបានលួចគិតពីរឿង1 ឆ្នាំមុនមិនឈប់។

១ឆ្នាំមុន
( សាច់រឿងនិងបកស្រាយលម្អិតក្នុងការស្រមៃនេះ🙄)

សម្លេងញាក់កន្ត្រាក់លឺលាន់ពេញក្លឹប រូបភាពរាំគ្រលែងយ៉ាងសុិចសុី បានធ្វើឲ្យប្រុសម្នាក់បានក្រឡេកសម្លឹងមើលមិនឈប់ នៅក្មេងនិស្សិតមួយក្រុម ផឹកស៊ីយ៉ាងសប្បាយ ដោយក្នុងនោះមានក្មេងប្រុស ម្នាក់កំពុងតែគ្រវីខ្លួនលើកដៃតិចៗ ដើម្បីរាំ ដោយមានប្រុសម្នាក់ទៀត ស្រវ៉ាអោបយ៉ាងជាប់ ហើយលើកដៃអោបចង្កេះអោនមកខ្សឹបភ្លាម តែមើលពីចំងាយគឺដូចជាការថើបគ្នាយ៉ាងសប្បាយទៅវិញ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now