PART 32 : លបមើល

660 64 1
                                    

( ស្រមៃ )

" ឯងដឹងហើយមែនទេ ថាយើងជាអ្នកណា Jimin pammy " emma រុញរាងតូចឲ្យទៅផ្អឹបជញ្ជាំងខ្លាំងៗ ដោយប្រើពាក្យពេចន៍និងកាយវិការបែបខ្ពើមរអើមភ្លាម។

" ខ្ញុំ..ខ្ញុំដឹង "

" បើដឹងហើយ ឯងនៅហាច់ទៅរកប្រុសយើងទៀតមែនទេ មកដូចជាចង់យកប្តីគេដល់ថ្នាក់ញ័រខ្លួនខ្លាំងណាស់មែនទេ " emma ចាប់ច្របាច់ថ្គាមរាងតូចឡើងមកភ្លាម   នាងច្រណែនខ្លាំងណាស់ ពេលដែលប៉ះផ្ទៃមុខវាគ្មានសារធាតុ makeup សម៉ដ្ឋរលោង ដល់ថ្នាក់នាងកាន់តែច្រណែន ។

  " ខ្ញុំ..ឈឺណាស់..លេងទៅ..ខ្ញុំមិនដឹងថាគាត់មានគូរស្នេហ៍ហើយទេ..."  Jimin ចាប់ផ្តើមស្រែកអង្វរភ្លាម ខ្លួនពិតជាមានការសោកស្តាយខ្លាំងណាស់ គេនិងរកពេលចេញពី jungkook ឲ្យបានលឿន ។

" អាប្រុសមុខក្រាស់ សម្តីឯងហ៎េ ដែលមិនដឹង ត្រូវចាំផងថាឯងគេសុីយកលេងសើចទេេយល់ទេ ព្រោះគេមិនយកប្រុសចរឹកខ្ទើយរបស់ឯងធ្វើជាគូរអនាគតទេ ហើយមួយទៀត គេមិនដែលទុកខ្ញុំចោលដូចឯងទេ យល់ទេ "
Emma ពេបបមាត់ព្រោះឃើញអ្នកម្ខាងទៀត ចាប់ផ្តើមល្ហេមល្ហាម ព្រោះតែខូចចិត្តដោយសារប្រុស ។ បើប្រាប់ទៅនាងមានមន្តស្នេហ៍ណាស់ នាងអាចដណ្ដើមប្រុសបានច្រើន មិនចាញ់ទេ ។

" ខ្ញុំដឹងហើយ..ហ្កឹកៗ ..ខ្ញុំសន្យាណាស់..និងមិនមកលេងសើចជាមួយទៀតទេ ខ្ញុំល្ងង់ខ្លួនឯង សុំទោសផងដែលធ្វើឲ្យអ្នកនាងមានការខូចចិត្ត...សុំទោស..ហ្ហឹកៗ..."  Jimin និយាយផងយំផង មុននិងអោនគោរពសុំទោសភ្លាម ។

" ចរឹកមាយាបែបសំផឹងរបស់ឯងបែបនេះ..តើមែនទេ បានជា jungkook ងប់និងឯងបែបនេះ យើងប្រាប់ឯងម្តងទៀត ឆាប់ចេញពីជីវិតគាត់ទៅ បើមិនចង់រឿងដែលឯងដើរដេកជាមួយប្រុសមិនរើសមុខ ខ្ទរខ្ទារពេញសាកលណា " emma និយាយចប់ រុញ Jimin ឲ្យដួលទៅនិងដីមួយទំហឹងភ្លាម ដោយនាងដើរចេញទៅបាត់ ទុកឲ្យរាងតូចអង្គុយយំតែម្នាក់ឯង។

( មកវិញ)
គិតដល់ពេលនោះ emma ចាប់ផ្តើមទឹកភ្នែកហូរមកម្តងទៀត មុននិងងាកទៅមើលសន្លឹកសែកទាំងញញឹម វាគឺឈឺ ចាប់ណាស់ដឹងទេ មនុស្សប្រុសដែលនាងលេងសើចគឺសប្បាយនិងការចាយលុយណាស់ តែសម្រាប់ប្រុសម្នាក់នេះវិញ ទោះជាចង់ឲ្យលុយនាងទាំងបាច់ៗទៀត ក៏លេងមានន័យហើយ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now