PART 24: នេះមែនទេគូរដណ្តឹងល្អរបស់វា

748 62 1
                                    

" ឆ្លើយមកថាឯងស្រលាញ់អ្នកណាឲ្យត្រង់ "

  " យើងយកដដែល យើងមិនចង់ឲ្យគូរដណ្តឹងយើងឈឺចាប់ខ្លាំងនោះទេ " jungkook ឆ្លើយតបទាំងអារម្មណ៍ឈឺចាប់ឡើងមកភ្លាម ទោះក្នុងចិត្តចង់រំសាយការរៀបការនេះចោលក៏ដោយ ប៉ុន្តែមនុស្សស្រីដូច  emma គឺនាងមិនគួរមកឈឺចាប់និងគេនោះទេ ។

" ចឹងនៅក្នុងជម្រៅចិត្តឯងនោះ អា Jung ឯងរើសយក Jiminមែនទេ ឆ្លើយភ្លាមមក" eun woo សួរទាំងទឹកមុខមាំភ្លាម  តែចម្លើយតិចៗដែលចេញពីមាត់មិត្តគឺធ្វើឲ្យគេសឹងតែចង់ខ្យល់ទៅហើយ..។

" ខ្ញុំចង់ទៅរកណាស់...តែខ្ញុំបែរជាផ្តល់ឲ្យតំណែងប្រពន្ធ ទៅឲ្យគូរដណ្តឹងខ្ញុំហើយ ភារកិច្ចខ្ញុំគឺទទួលខុសត្រូវលើ emma"

" នេះឯងនៅគិតទៀតហ៎េ ថាបានរៀបការស្របច្បាប់ជាមួយគ្នានោះ ឯងនៅមានក្តីសុខទៀតទេហ៎េ ព្រោះថាគូរដណ្តឹងឯងពេលដែលបានដឹងថាចិត្តប្តីនៅជាមួយប្រុសផ្សេងនាងមានអារម្មណ៍សប្បាយចិត្តទៀតហ៎េ "

" យើងប្រាប់ឯងចុះអា Jung រឿងស្នេហាវាមិនប្រាកដថានិងមានក្តីសុខទាំងអស់នោះទេ ឯងគួរប្រើបេះដូងឯងវិញទៅ ថាអ្នកណាល្អបំផុតសម្រាប់ឯងនោះ  ព្រោះពេលរបស់ឯង ក៏មិនទាន់ដើរឆ្ងាយទៅណាដែរ ឯងគួរប្រើចិត្តឯងជាថ្មីទៅតាម Jimin មកវិញដើម្បីលុបលាងកំហុសខ្លួន វាអាចទាន់មែនទេ" eun wooប្រដៅឡើងភ្លាម ព្រោះគេមាន រឿងស្នេហាមុនមិត្តខ្លួនទៅទៀត ដល់ថ្នាក់អ្នកស្តាប់ដូច jungkook ត្រូវអោនជ្រប់មុខចុះដោយអារម្មណ៍តានតឹងភ្លាម។

" យើងប្រាប់ឯងចុះ គួរគិតឡើងម្តងទៀតទៅ ថាជីវិតឯងចង់បានម្នាក់ណាយកមកមើលថែ បើចង់យក emma មករៀបការក៏អញ្ជើញទៅ តែបើយើងវិញណាច្បាស់ជាជ្រើសរើស Jiminមករៀបការមិនខាន ទាស់តែម្យ៉ាងក្តីស្រឡាញ់របស់ Jimin ដែលប្រគល់ឲ្យគឺមើលមិនឃើញ បើចង់ទៅសុំអភ័យទោសអី ក៏មិនប្រាកដថាគេព្រមលើកលែងទោសឲ្យដែរ ទោះមាត់ឯងនិយាយប្រាប់ថាស្រលាញ់ ក៏គេមិនជឿដែរព្រោះឯងគឺជ្រើសយកអ្នកនាងគូរដណ្តឹងឯងមកការជាមួយនោះ"  ទោះបីជាគេមិនបានស្គាល់ពីមនុស្សពីរភេទផ្សេងគ្នាឲ្យបានច្បាស់ក៏ដោយ  eun woo ក៏ដឹងថាមិត្តខ្លួនចង់បានអ្នកណាយកមកមើលថែ  តែកាយវិការនិងទង្វើរបស់ jungkook គឺធ្វើមនុស្សទាំងពីរអ្នកនោះឲ្យឈឺចាប់ខ្លាំង តែគេបែរយកគូរដណ្តឹង មករៀបការដដែល ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now