PART 19: ចាត់ទុកតែជួយក្មេងចុះ!!

705 59 0
                                    

Eun woo ដើរសម្តៅទៅ condo របស់មិត្តភក្តិគេ យ៉ាងសប្បាយចិត្តខុសពីរាល់ដង តែពេលខ្លួនចុចលេខកូដចូលហើយ ភ្ងាក់ផ្អើលឡើងមកភ្លាម នេះមនុស្សក៏ខ្មោច ដេកលក់និងការ៉ូនិង។

" នេះឯង jungkook jeon អីយ៉ូយងាប់ហើយ នេះប្រុសសង្ហារដូចមិត្តយើង មកមានរូបភាពចឹងហ៎េ ពុទ្ធោ "  eun woo គក់ទ្រូងឌឹបតែម្តង ព្រោះសភាពកន្លែងដេកនិងសុទ្ធតែស្រា ទាំងដបៗ ។

" ហ្ហឹកៗ...អាwoo យើងមានអារម្មណ៍ចេះឈឺចាប់.. ហ្ហឹកៗ..."  Jungkook ងើបឡើងទាំងសក់សើងមម៉ើង ដោយមិនភ្លេចងាកមកពេបមាត់យំ ដូចមនុស្សដែលទើបតែមានសមាជិកគ្រួសារស្លាប់អ៊ីចឹង មកដល់ថ្នាក់មិត្តរបស់គេសឹងតែមិនហ៊ានអង្គុយជិតទៅហើយ។

" ឯង ....ខកស្នេហ៍មែនទេ បើមិនអ៊ីចឹងគូរដណ្តឹងឯងដឹងថាឯងលួចមានប្រុសចិញ្ចឹម"

" អត់ទេ..យើងបានរៀបការត្រឹមត្រូវហើយ...តែ..ហ្ហឹកៗ.. វាមានអារម្មណ៍ថាឈឺចិត្តស្លាប់ហើយ ពេលនេះយើងចង់យំ... ហ្ហឹកៗ..." eun woo លឺហើយក៏ប្រកដចិត្តភ្លាម មកខកចិត្តស្នេហាចំតួហើយ។

" យើងប្រកដណាស់ថាឯងខកស្នេហ៍ បើមិនអ៊ីចឹងខកចិត្ត ប្រាប់មក យើងចាំស្តាប់"

" យើងមិនដឹងទេ..យើងគិតថាដាច់ស្រេចវានិងសប្បាយចិត្ត...ហ្ហឹកៗ..តែស្អី យើងនឹកឃើញតែក្មេងនោះ.." នាយនិយាយទាំងផងយំផង ខួរក្បាលរបស់គេនិកឃើញកាយវិការរបស់ក្មេងប្រសិនទាំងអស់ ។

" ខកស្នេហ៍ សម្តីនេះខកស្នេហ៍ហើយ កុំប្រាប់ណាស់ថាឯងចេះយំដោយក្មេងនិង អាឡប់! ឯងឆ្កួតហើយ"

Eun woo ស្រែកឡូឡាខ្លាំងៗភ្លាម ជួនពេលចំនិងប្រពន្ធរបស់គេឡើងមកបើកទ្វារសួរភ្លាម។

" បងស្មើរណាជូនអូនទៅសាលា " សម្លេងកាចៗ របស់ក្មេងប្រុសតូចម្នាក់ឆោឡោភ្លាម ដល់ថ្នាក់ eun woo លេបទឹកមាត់ហើយងាកមើលទៅទាំងញញឹមតិចៗភ្លាម។

" អឺ អូនសម្លាញ់ បងទៅឥឡូវហើយណា...អឺអានេះទៅដេកសិនទៅ ចាំមកវិញយើងមកថែឯង ហិសៗ ដេកសិនណា.. អូនសម្លាញ់បងទៅហើយ..." នាយសើចហឹសៗ ហើយដើរទៅរកប្រពន្ធខ្លួននៅនិងមុខទ្វារយ៉ាងលឿន។

" ឈប់នៅនិងហើយ..មិនបាច់ជូនទៅទេ បងមើលមិត្តភ័ក្ដិបងទៅ អូនបើកឡានទៅបាន ឲ្យសោរមក"  jangin លើកដៃយកសោរពីស្វាមីគេភ្លាម បង្ហាញអារម្មណ៍មិនពេញចិត្តនិងចរឹករលាមហើយក្រឡិចក្រឡុច ដូចស្វា ព្រោះតែចាប់អោបហើយថើបមិនឈប់ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now