PART 23: យល់សប្តិលើកទី១

683 65 0
                                    

" ប៉ាៗ..ហ៎ា..មកលេងជាមួយកូនមកណាប៉ាៗ...." សម្លេងក្មេងប្រុសតូចម្នាក់រត់មកចាប់ជាយអាវរាងក្រាស់ជាប់ ដល់ថ្នាក់រាងក្រាស់ងាកមកមើលទាំងញញឹមតបវិញមិនបាន។

" ក្មេងតូច ពូមិនទាន់មានកូនទេ ក្មួយច្រលំប៉ាហើយណា "  jungkook អោនទៅស្ទាបក្បាលសក់ពណ៍ត្នោតតិចៗ ដោយមិនភ្លេចនិយាយពាក្យទន់ភ្លន់ដាក់ តាំងពីណាពីណីមកគេមិនដែលចូលចិត្តក្មេងនោះទេ ចុះនេះជាអ្វីទៅ ហេតុអ្វី មុខមាត់ក្មេងប្រុសតូចម្នាក់គួរឲ្យ ស្រលាញ់ហើយក៏ចង់អោនថើបបែបនេះទៅវិញ គេពិតជាចង់អោបឲ្យណែនខ្លាំងណាស់។

  " ហឺុៗ...ម៉ាៗ បានប្រាប់ញុមថាជាកូនរបស់..ប៉ាៗ..ណា...អ៎ា..ម៉ាៗ..." អាល្អិតពេបមាត់ស្រែករកម្តាយភ្លាម  មុននិងប្រើភ្នែកងាករកម៉ាក់របស់ម៉ាក់គេ។

" តើម៉ាក់ក្មួយទៅឯណាអ៎ា...កុំមកបោកពូណា..."

" អូនរកម៉ាៗ..មិនឃើញទេ...ប៉ាៗមកលេងជាមួយកូនមកណា..ប៉ាៗ..ណា "

" អាល្អិតហ៎ា.! ពូមិនទំនេរទេ ពូមានរឿងនៅគិតហើយដោះស្រាយជាច្រើនណា ..." Jungkook ងើបឈរមកវិញហើយនិយាយទាំងភ្នែកចាប់ផ្ដើមស្លឺមកភ្លាម  តែមិនទាន់បានប៉ុន្មានក្មេងតូចនោះស្រែកចាចភ្លាម។

" អ៎ា......ប៉ាៗចិត្តអាក្រក់ ហីុៗ...." ក្មេងតូចចាប់ផ្តើមស្រែកយំភ្លាម ដោយប្រើសម្លេងបែបងរមកតវ៉ាភ្លាម ។

" អ៎េ! ក្មេងតូចខ្ញុំប្រាប់ហើយតើថាមិនមែនប៉ាៗ ឯងទេ  អាល្អិតកំហូចនេះពិតជាយ៉ាប់ណាស់ " ទោះបីសម្តីនាយចេញមកបែបនេះក៏ដោយ តែគេគឺពិតជាចង់ចូលទៅអោបក្រសោបណាស់ ។

" កុំមកកុហក...ហីុៗ..ម៉ាៗខ្ញុំមិនដែលកុហកទេ...ចាំទុកឲ្យច្បាស់...." មុខម៉ាប់ៗនិយាយបញ្ជាក់ច្បាស់ៗ ដល់ថ្នាក់ ធ្វើឲ្យ jungkook នាយចាប់ផ្តើមសង្គៀតធ្មេញទាំងខឹងភ្លាម តើអ្នកណាជាម៉ាក់របស់ក្មេងប្រុសម្នាក់នេះទៅ គេចង់ដឹងណាស់ ចង់ទៅប្រដៅឲ្យស្គាល់អីឡូវហើយ មិចក៏ប្រើសម្តីឈ្លើយពិតមែន ។

  " អីយ៉ា! ក្មេងនេះ! ពូប្រាប់ឯងចុះថាពូមិនដែលបោកគេទេតាំងពីណាពីណីមក តែបើបោកក្មេងប្រុសម្នាក់គឺពិតហើយ.." ពេលដែលនិយាយត្រង់ប្រយោគក្នេងប្រុសមក នាយត្រូវគាំងភ្លាម ព្រោះគេបានធ្វើបាបហើយប្រយោគមើលងាយ ប្រុសតូចច្រឡឹងម្នាក់នោះយ៉ាងច្រើន មិនថាផ្លូវចិត្តហើយនិងផ្លូវកាយ ដល់ថាគេមិនអាចអភ័យទោស ឲ្យខ្លួនបាន មើលទៅប្រហែលជាចំណងជំពាក់ជំពិនគ្នាហើយ វាពិតជាពិបាកនិងដោះស្រាយណាស់។

  " ចាំមើលខ្ញុំប្រាប់ម៉ាៗ...ថាប៉ាៗធ្លាប់ធ្វើបាបគេ..ហីុៗ...ប៉ាៗចិត្តអាក្រក់ ហុីៗ..."

" យី!អាក្មេងនេះ  ប្រាប់ហើយតើថាពូមិនមែនប៉ាឯងទេ ល្បល់យោនេះ "  jungkookឈរអោបដៃទាំងហួសចិត្តភ្លាម ទាំងក្នុងចិត្តគេពិតជាចង់សើចណាស់ ក្មេងម្នាក់នៃទឹកមុខគួរឲ្យស្រលាញ់ណាស់ មើលពីជំហៀងគឺកាន់តែដូច ក្មេងប្រុសម្នាក់នោះ ។

" ក្មេងតូចមិចក៏និយាយឈ្លើយៗដាក់មនុស្សចាស់បែបនេះហ៎ា ហើយម៉ាៗក្មួយទៅនៅឯណា"

" អឺ..ម៉ាៗអូនអត់ដឹងទេ អត់ឃើញទេ " ក្មេងតូចពេបមាត់ ហើយនិយាយទាំងបូញមាត់ពេបបែបស្រួចៗដូចកូនទា ហើយនិយាយទាំងគ្រវីក្បាលភ្លាម។

  " ប្រាប់មកថាមកទីនេះបានយ៉ាងមិច ហើយថ្ងៃនេះមិចក៏គ្មានមនុស្សអញ្ចឹង " នាយចាប់ផ្តើមងាកមើលឆ្វេងស្តាំភ្លាម ដើម្បីរកមើលមនុស្សស្រីដែលខ្លួនចង់ដឹងថាអ្នកណាជាម្តាយរបស់ក្មេងប្រុសម្នាក់នេះ។

" អត់ដឹងទេ...តែម៉ាៗឲ្យមកលឹងជាមួយប៉ាៗ..." សម្តីរបស់ក្មេងម្នាក់នេះនិយាយហើយ បានធ្វើឲ្យគេសឹងតែបោកក្បាលភ្លាមៗទេ ។

" ឆ្កួតមែន! អាល្អិត ពូប្រាប់ឯងហើយថាពូមិនមែនជាប៉ាៗឯងទេ....អ៎េ..." នាយនិយាយមិនទាន់ចប់ផង ខ្លួនប្រាណរបស់គេចាប់ផ្តើមញ័ររញ្ជួយភ្លាម ដើម្បីឲ្យភ្ងាក់ពីរដេកភ្លាម។

  " អាjung...ភ្ងាក់ឡើងអាសត្រូវ...ឆាប់ឡើង..អា jung..."

" ...."

  " ណ៎ែ.. ឯងដេកស្អីយ៉ាងនេះឯងមិនមើលម៉ោងទេហ៎េ ចង់ល្ងាចទៅវិញហើយ យើងភ័យនិងចង់បេះដូងចេញក្រៅទៅហើយ អាស្លាប់នេះ "  eun woo រ៉េបយកទាំងអារម្មណ៍មិនទាន់បាត់ គេខឹងខ្លាំងណាស់ភ័យសឹងតែទន់ជង្គង់ហើយ ពេលគោះទ្វារមិនបើកមកក្រៅ ដល់ថ្នាក់គេរត់ទៅសុំ key card ពីបុគ្គលិក condo ។

" យើងដេកប៉ុន្មានម៉ោងហើយ...."  Jungkook សួរទាំងបិទភ្នែកនៅឡើយ ។

" 12 ម៉ោងហើយ..."

  " យ៉ាងមិចទៅ រើសបានហើយមែនទេថាម្នាក់ណាដែលឯងចង់រៀបការជាមួយឲ្យពិតប្រាកដទៅ......អឺ...យើងដឹងហើយណា..."  Eun woo សួរឡើងភ្លាម តែគ្រវាត់ភ្នែកឃើញក្រដាស់សំបុត្រ ដោយបានបញ្ជាក់ឈ្មោះផង ធ្វើឲ្យគេសម្រេចចិត្តភ្លាម នេះច្បាស់ណាស់ថាមិត្តភក្តិរបស់គេ គឺស្រលាញ់ park Jimin pammy ១០០ភាគរយតែម្តង។

   អគុណសម្រាប់ការអាន💜💜
    Anny 🍁♒🍁

 

 

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now