PART 16: សុំទោសផងដែលខ្ញុំកុហកក្មេងតូច

679 54 2
                                    

" ហេតុអ្វីក៏មានអាការៈចម្លែកៗបែបនេះ " រាងតូចលើកដៃ ទៅស្ទាបបេះដូង ទាំងទឹកមុខក្រហមផងអៀនផង អាការៈលោតញាប់ខុសពីធម្មតា ទាំងដែលខ្លួនមិនងាយមានអារម្មណ៍បែបនេះ ។ វាគ្រោះថ្នាក់ណាស់នេះចូល២ខែទៅហើយបើខ្វះតែបីថ្ងៃទៀតនិងចូលខែថ្មីទៅហើយ ដែលរាងក្រាស់បានមកលេងហើយចូលក្នុងជីវិតបែបនេះ កាលពីមិនលេងតាមធម្មតា តែអីឡូវគេដូចជាមកលេងលើសកន្លែងទៅហើយ។

  " គេជាប្រុសដំបូងដែលបានខ្លួនខ្ញុំ គិតយ៉ាងមិចទៅ Jimin pammy យើងកើតអីទៅ...."  Jimin សួរខ្លួនឯងតិចៗ ទាំងដែលកាលពីមុនគេមិនងាយញញឹម អស់ពីចិត្តនោះទេ តែអីឡូវនេះវាញញឹមចេញទៅតាមល្បិចកលនិងគ្រប់ស្នៀតដែលខ្លួនបានសាងឡើងយឺតៗទាំងមិនដឹងខ្លួន។

  " ខ្ញុំកំពុងលង់ស្រលាញ់លោកមែនទេ...."
  គេមិនបានដឹងខ្លួននោះទេ ថាលួចចាប់ចិត្តពីអង្កាល់ គេបានត្រឹមតែដឹងថា ខ្លួនគឺបានត្រឹមតែអើតករងចាំឡានរបស់គេជានិច្ច ថ្ងៃណាដែលនាយមិនមកជួបគេ គឺចាប់ផ្តើមនៅមិនសុខនោះទេ។

  " ធ្វើយ៉ាងមិចទៅ park Jimin pammy យើងមិនហ៊ានប្រថុយនោះទេ " ខ្លួនប្រឹងគិតណាស់ តែមិនហ៊ាននោះទេ គេឃើញមិត្តភក្តិគេជាច្រើនអ្នកឈឺចាប់ដោយសារស្នេហាជាច្រើនអ្នកមកហើយ គេខ្លាចថាខ្លួនមិនប្រលេងនឹងស្នេហានោះទេ ។

  ៣ថ្ងៃក្រោយមក( ចូលខែទី៣ហើយ😭)
សម្លេងទូរស័ព្ទចាប់ផ្តើមរោទ៍លឺជានិច្ចនៅកណ្តាលអាធាត្រ ដល់ថ្នាក់ jungkook នាយងើបមកទាំងងងុយ មុននិងមើលលេខរួចចុចលើកទូរស័ព្ទភ្លាម ព្រោះគេដឹងថាជាអ្នកណា ។

  " អាឡូ! សំណព្វចិត្តនឹកខ្ញុំមែនទេ"

  ( ហ្ហឹកៗ..ហ្ហឹកៗ...លោក jungkook ជួយខ្ញុំផង យកខ្ញុំចេញពីទីនេះទៅ វាគួរឲ្យខ្លាចណាស់ ហ្ហឹក...) សម្លេងយំពីចម្ងាយដោយបង្ហាញអារម្មណ៍នៅភាពភ័យខ្លាចបានធ្វើឲ្យអ្នកម្ខាងទៀត ស្រវាយកខោនិងអាវក្រៅពាក់យ៉ាងុលឿន ដោយអាការៈប្រញាប់ប្រញាល់ ។

" សំណព្វចិត្ត វានិងគ្មានរឿងអីទេណា នៅត្រង់និងហើយចាំខ្ញុំទៅរកណា.." ទោះមាត់គេនិយាយតាមធម្មតា តែក្នុងចិត្តភ័យខ្លាចជាងអ្វីទាំងអស់ ។ មិនយូរប៉ុន្មានគេក៏រហ័សចុះមកយកឡាននៅជាន់ក្រោមដី មិននិងបើកឡានចេញទៅតាមល្បឿនយ៉ាងលឿន ដោយមិនខ្វល់ពីច្បាប់ចរាចរណ៍បន្តិច ព្រោះគេចង់ទៅបន្ទប់ជួលរបស់ Jimin ឲ្យលឿនបំផុត។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now