PART 30: ប៉ាម៉ាក់ជាកម្លាំងចិត្ត

637 55 0
                                    

" ទៅព្រះអង្គចិត្តព្រះ "

  នាងដឹងថា Jimin គឺពិតជាស្រលាញ់ ប្រុសម្នាក់នោះខ្លាំងណាស់ នាងនិងសង្ឃឹមខ្លួនឯងថា និងនាំភាពរីករាយ មកឲ្យមិត្តរបស់ខ្លួនឲ្យបាន ហើយមិនឲ្យឈឺចាប់ដោយសារស្នេហាដំបូងនោះទៀត ពិសេសអាប្រុសហេងស៊យម្នាក់និងម្តង។

" យើងមិនមែនជាព្រះអង្គទេ ji eun យើងដឹងខ្លួនឯងច្បាស់ណាស់ថាមកក្រោយ ឯងដឹងទេយើងមិនចង់ឃើញមនុស្សស្រីខូចចិត្ត ពេលគូរដណ្តឹងខ្លួននាងមានជនទីបីទេ នាងនិងមានអារម្មណ៍ថាខូចចិត្តណាស់ យើងដណ្តើមយករបស់គេមក ដោយមិនខ្វល់ច្រើន វាអាចប្រេះឆាយើងមិនចង់ឲ្យនាងឈឺចាប់ទេ យើងសុខចិត្តដើរចេញទាំងក្នុងចិត្ត ចង់ស្លាប់តែម្នាក់ឯង "

" តែអាម្នាក់និង វាប្រហើនណាស់ដែលបោកក្តីស្រឡាញ់ចេញពីឯង  Jimin pammy "

" យើងឈឺលេងចង់ខ្វល់ហើយឯងគិតធ្វើអីទៀត "  Jimin ងាកមកញញឹមញញែមទាំងជូរចត់ វាពិតណាស់ដែលនាយបានបោកក្តីស្រលាញ់ តែបើគិតទៅពេលដែលខ្លួនបានរស់នៅជាមួយគ្នាជាង៧ ខែមកគេក៏ដឹងថាខ្លួនជាជនទីបី បាត់ទៅហើយ។

" ស៊ូស៊ូឡើង  Jimin ឯងនៅមានខ្ញុំ មានមិត្តភក្តិជាច្រើនដែលនៅក្បែរឯង គ្នាយើងស្គាល់ឯងច្បាស់ ហើយមានកូនរបស់ឯងទៀត "
 
  មើលទៅមិត្តរបស់នាងម្នាក់នេះគឺខ្វះភាពក្លាហាននិងចំណេះដឹងណាស់ ចឹងហើយបានជាប្រុសបោក រហូតទាំងមានកូនទៀត  នេះវាជារបួសមួយដែលពិបាកនិងស្វែងយល់ណាស់ វាឈឺចាប់បំផុត ។

" យើងអគុណឯងណាស់ដឹងទេ ដែលឯងអាចនៅទ្រាំជាមួយយើងបានតាំងពីក្មេងៗ ហើយមិត្តភក្តិ៥ទៅ៦អ្នករបស់យើងទៀត យើងមិនដឹងនិយាយបែបណាទេ "

  " កុំមកនិយាយមកគុណស្រ័យស្អី យើងជាមិត្តភក្តិបើមិនចេះជួយមើលថែគ្នាទេ គេហៅមិត្តរកងាប់ស្អីទៅ "

  Jimin ងាកមកមើលមុខទាំងទឹកភ្នែកល្ហេមល្ហាមភ្លាម មែនហើយគេនៅសល់កូន កូនម្នាក់នេះនិងក្លាយជាសំណព្វ ចិត្តគេតែម្នាក់ កូនដែលស្រលាញ់ដោយគ្មានលក្ខខណ្ឌ ..កូនជាសំណព្វចិត្តតែម្នាក់។

  ...
    
( ៤ ខែក្រោយមក)
   បើគិតទៅនេះវាមានរយះពេលជាង៤ ខែទៅហើយ វាបានធ្វើឲ្យមានរយះពេលដែលខ្លួនបានដឹងថា ប៉ាម៉ាក់បង្កើតរបស់គេគឺពិតជាស្រលាញ់ខ្លួនខ្លាំងណាស់ នេះជាក្តីស្រឡាញ់មួយដែលមិនអាចឃាត់បាន ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now