PART 38: ឈឺពោះ!!

751 56 0
                                    

៣ខែ បានកន្លងផុតទៅ សម្រាប់រយៈពេលនេះវាយូរ ហើយក៏គាំគ្រាសម្រាប់នាយសង្ហារដូចគ្នា ។  jungkook សម្លឹងមើលពីក្រៅរបង ដោយភ្លើងក្នុងផ្ទះបានបិទទាំងទឹកមុខសោកសៅ ព្រោះនេះវាមានពេល៣ ខែហើយដែលគេ តែងតែលួចមើលពីក្រៅ ហើយមើលពីចម្ងាយ ចំណែកឯប៉ាម៉ាក់របស់ jimin វិញគឺលេងស្វាគមន៍ដូចមុនទៅហើយ ។

  Jimin នេះអូនមិនអាចលើកលេងឲ្យបងទេមែនទេ បងសុំតែម្តងទៀតទេណាអូនសម្លាញ់ អូនដាច់ចិត្តពេកហើយ អូនសម្លាញ់ កូនជ្រូករបស់ប៉ា កូនជួយប៉ាផងទៅ បានទេធ្វើយ៉ាងមិចក៏បាន ឲ្យម៉ាៗកូនទន់ចិត្តដាក់ប៉ា ប៉ាសន្យាថានិងធ្វើឲ្យម៉ាៗកូនមានក្តីសុខបំផុត ហើយមិនធ្លាប់មានពីមិន !!!

 
  " ហេតុអ្វី លោកមិនព្រមចេញអ៊ីចឹង នេះបងចង់ឲ្យអូនឈឺខ្លាំងណាស់មែនទេ  កន្លងមកបងមិនទាន់លេងឆ្អែតទេមែនទេ  " គេនិយាយផងយំផង ទឹកភ្នែកស្រក់មកមិនឈប់ ពេលលួចសម្លឹងមើលវាំងនន ឡានស្ពតទំនើប បានចតមកចាំជារៀងរាល់ថ្ងៃ  ខណះតែកូនក្នុងពោះបម្រាស់តិចៗ ដែលធ្វើឲ្យរាងតូចខ្ញាំនិងកម្រាលវាំងននជាប់ ថ្ងៃនេះគេមានអារម្មណ៍ថាឈឺចាក់ៗខុសពីធម្មតា ទើបធ្វើឲ្យគេ រហ័សស្រុតជើងដួលភ្លាម ។

  " ម៉ាក...កូនឈឺពោះ...ម៉ាក់..ហ្ហឹកៗ..កូនឈឺណាស់ ជួយផង ហ្ហឹកៗ..." នាយតូចក្តោបពោះខ្លួនឯង ដោយទឹកមុខចាប់ផ្តើមបែកញើស មាត់ចាប់ផ្តើមស្លេកតិចៗ សម្លេងចេះតែតិចទៅៗ ទឹកភ្នែកដែលហូរមកដោយភាពឈឺចាប់ ពេលឃើញប៉ាម៉ាក់បង្កើតខ្លួនរត់ចូលក្នុងបន្ទប់ យ៉ាងលឿន។

  "  Jimin កូនម៉ាក.."

  " កូនប៉ាមិនអីទេ ...ងើបឡើង.." គាត់និយាយទាំងភិតភ័យ មុននិងលើកបីរាងតូចថ្មមៗ ចំណែកឯងម៉ាក់របស់ jiminវិញមិនភ្លេចទាញកន្រ្តកដាក់សម្លៀកបំពាក់ក្មេងៗ  ហើយរត់ទៅបើកទ្វារយ៉ាងលឿន ។

" កូនឈឺ..ហ្ហឹកៗ...ម៉ាក់ជួយ..កូនផង ..ហ្ហឹកៗ..កូនខ្លាចណាស់.." ទឹកភ្នែកស្រែកសុំជំនួយពីកូនប្រុសទោលកំសត់ បានបន្លឺឡើងភ្លាម ដែលបានធ្វើឲ្យអ្នកស្រី ចាប់ផ្តើមស្រែកយំភ្លាម គាត់ដឹងច្បាស់ណាស់ថាពេលកើតកូនម្តងៗវាពិបាក ពិសេសមនុស្សប្រុសច្បាស់ណាស់ថានិងត្រៀមវះកាត់ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now