PART 43: អូនព្រម..!!

566 47 0
                                    

" ហើយបងមិនមែនមករកតែកូនប្រុសតែម្យ៉ាងនោះទេ "
 
" អ៊ីចឹងមករកមានការអីទៅ  " jimin ងាកមកសួរភ្លាម បើមិនមកព្រោះកូន តើមករកអ្នកណា ។

" បងមករកស្នេហ៍ដំបូងរបស់បង jimin នេះអូនគិតថាវាយឺតពេលទេ  អូនធ្វើឲ្យបងស្រលាញ់អូនតែម្នាក់គត់ហើយ មិនទៅរកអ្នកណាផ្សេងសោះ ទេវាជាស្នេហាដំបូង តែសម្រាប់អូនគឺពិបាកជឿណាស់ បងមិនដែលគិតថាថ្ងៃនោះ ជួបក្មេងប្រុសដែលផឹកស្រវឹង ហើយរាំគ្រវីសុិចសុីជាមួយនឹងមិត្តភក្តិ គ្រាន់តែបងបានមើលរូបអូនពីចម្ងាយ គឺធ្វើឲ្យបងក្តៅខ្លួនបាត់ហើយ តើអ្នកនោះជាអ្នកណាទៅ? "

" នោះគឺមកពីតណ្ហារបស់លោកទេ មិនមែនក្តីស្នេហាទេ"  សម្លេងប្រកែកឲ្យកែពាក្យឲ្យត្រឹមត្រូវភ្លាម ។

" មែនហើយពីមុនជាតណ្ហា តែក្រោយមកក៏ក្លាយជាក្តីស្នេហា បងតែងតែគិតក្នុងចិត្តម្នាក់ឯងណាអូនជាប្រុសមិនល្អ ហើយវិនិច្ឆ័យតាមប្រុសៗសម័យៗ ទាំងដែលធម្មតានោះបងមិនចេះវែកញែកអ៊ីចឹងទេ តែធាតុពិតវិញបងបានលង់អូនងើបក្បាលលែងរួចទៅហើយ បងចង់ធ្វើជាម្ចាស់ជីវិត និងបេះដូងអូន ហើយក្លាយជាប្រុសដែលអូនស្រលាញ់បានពេញមួយជីវិត ទៀតផង ជីមីន បង..." នាយនិយាយមិនទាន់និងចប់ផង ក៏ត្រូវរាងតូចរុញឲ្យឃ្លាតបន្តិចភ្លាម មុននិងសម្លឹងមើលភ្នែកនាយយ៉ាងយូរ ក្នុងចិត្តចាប់ផ្តើមអួលណែនទៀតហើយនៅពេលនោះ វាគួរឲ្យខ្លាចណាស់ ។

" លោកនិយាយថាស្រលាញ់តែខ្ញុំម្នាក់ ចុះឆ្នាំមុននោះហេតអ្វីលោកបណ្តើរស្រីផ្សេងទៅវិញ ហើយមានពត៌មានបែបស៊ីជម្រៅទៀត "  សម្លេងជម្រិតសួរភ្លាមព្រោះតែអ្នកកាសែតជាច្រើនអ្នក គឺបន្តខ្សឹបខ្សៀវដដែល ដែលធ្វើឲ្យមានពត៍មានថាប្រុសដែលបណ្តើរស្រីមិនរើសមុខហើយសុទ្ធតែជាកូនអ្នកមានទាំងអស់ ។

" គ្មាននោះទេ នាងជាអ្នកទាក់ទងបងឲ្យធ្វើការជាមួយទេតើ បងមិនដែលដេកជាមួយអ្នកទេដេកជាមួយតែអូនសោះ " បេះដូងរបស់លោកប៉ា jimin ដែលលួចស្តាប់សឹងតែគាំងបេះដូងទៅហើយ តែសម្លេងប្រកែកតវ៉ាបានធ្វើឲ្យគាត់ ដកដង្ហើមដោយធូរទ្រូងភ្លាម ។

"  មានទៀតរូបភាពដែលលោកបណ្តើរក្មេងប្រុសចេញពីក្នុងបារហ្គេយ៍ ហើយឡើងទៅសណ្ឋាគារនោះជាអ្វីទៅ? "

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now