PART 08+PART 09 : ប្រុសរោគចិត្ត(•‿•)

809 56 1
                                    

" លោក មានការអីទៀត?? " Jimin ឈរទ្រឹង ហើយងាកមកមើលភ្លាម។

" ឯងចេញពីធ្វើការហើយនិងរៀនម៉ោងប៉ុន្មាន "

" លោកចង់ដឹងធ្វើស្អី ...ណ៎ែ យកកាបូបនិងទូរស័ព្ទខ្ញុំទៅណា...ឲ្យមកវិញ..." គេស្រែកសម្លុតភ្លាម ព្រោះតែដៃមាំអ្នកម្ខាងទៀតរហ័ស កញ្ឆក់យកទូរស័ព្ទរបស់ Jimin មកឆេកឆេរភ្លាម។

" ឈប់សិន!! ខ្ញុំត្រូវការលេខទូរស័ព្ទរបស់ឯង ព្រោះថាយប់នេះ យើងនិងខលទៅឯងភ្លាម យើងប្រាប់ប្រហែលបីបួនដងហើយតើ ថាយើងដេកជាមួយនិងឯងមិនទាន់ឆ្អែត រូបរាងរបស់ឯងគឺធ្វើឲ្យយើងឃ្លានចង់ដេកជាមួយឯងច្រើនដងណាស់ដឹងទេ "

" បើលោកនិយាយឆ្អែតហើយ ក៏អញ្ជើញលេងដៃខ្ញុំភ្លាមទៅ ខ្ញុំប្រញាប់"  Jimin ក្តាប់ដៃយ៉ាងណែន មុននិងប្រើប្រយោគមិនក្តៅឆេវឆាវ ព្រោះខ្លួនត្រូវរកវិធីគេចចេញឲ្យបាន។

កុំយំឲ្យសោះ  Jimin pammy យើងត្រូវតែគេចឲ្យបាន ចាំយំនៅពេលក្រោយក៏បាន...!!!  Jimin លួចនិយាយម្នាក់ឯងខ្សឹបៗនៅក្នុងចិត្ត មុននិងបោះជំហានជើងដើរចេញទៅទាំងឈឺប្រលោះជើងគ្រប់កន្លែង ដោយមានទាំងក្រហាយលើកពីអ្វីដែលគ្រោងទុកទៀត តែក៏មានខ្សែរភ្នែកតាមសម្លឹងមើលមិនឈប់ដែរ។

" លោកត្រូវចាំឲ្យច្បាស់ ថាខ្ញុំនិងមិនជួបលោកទៀតទេ ហ្ហឹកៗ..." សម្លេងយំចាប់ផ្តើមស្រែកភ្លាម ព្រោះតែខឹងលាយនិងអន់ចិត្ត ប្រុសដែលដេកជាមួយនិងខ្លួនមិនហារមាត់សុំទោសអីបន្តិច ក្រៅពីប្រើពាក្យមើលងាយមកលើសគេដើម។

" បន្ទប់មួយនេះ ខ្ញុំនិងស្បត់ថាមិនមកដេកជាន់ទីនេះទៀតទេ ...ហ្ហឹក..." រាងតូចសម្លឹងមើលផ្នែកខាងក្រៅ របស់បន្ទប់ឲ្យច្បាស់ មុននិងដើរចេញទៅយឺតៗដើម្បី រកឡានតាក់ស៊ីត្រឡប់ទៅ កន្លែងស្នាក់នៅតម្លៃសមល្មមរបស់គេវិញ ។

  របស់ដែលគេខ្លាចគឺបានត្រឡប់មកហើយ ជីវិតពិតមិនដូចល្ខោនដែលគេសម្តែងនោះទេ ហើយវាក៏មិនមែនជារឿងប្រលោមលោកនោះដែរ ព្រោះគេមិនហ៊ានទាមទារឲ្យទទួលខុសត្រូវ ដោយសារយប់នោះខ្លួនគេក៏ស្រវឹងដែរ ហើយក៏ព្រមឡើងគ្រែស្រប់តាមគ្រប់យ៉ាងដោយមិនប្រកែកផង។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now