PART 15: សំណព្វចិត្ត!!

704 51 1
                                    

មួយថ្ងៃក្រោយមក jungkook នៅតែបន្តការងារដដែលគឺមកអង្គុយចាំរាងតូច Jimin ដែលកំពុងតែដើរត់តុមិនដាច់ ដោយសារតែមិត្តភក្តិស្រីរបស់គេឈឺ ទើបគេមកធ្វើការឲ្យជំនួស។ នេះវាមានរយៈពេល៣ថ្ងៃជាប់គ្នាហើយដែរមកធ្វើការមិនសម្រាកសោះ នេះឲ្យអ្នកផ្សេងមកជំនួសការងារក៏បានដែរ មិចក៏មិនព្រម។

  "  Jimin នេះសម្រាកខ្លះទៅ មិនហត់ទេមែនទេ ឆ្កួតមែនទេ មិនចេះបដិសេធនិងមិត្តភក្តិខ្លួនឬក៏យ៉ាងមិច មិនគួរប្រឹងដាក់ថ្នាល់គ្រុនហើយ នៅមកជួយទៀតបើអស់កម្លាំងណាស់ ប្រាប់ខ្ញុំលុយខ្ញុំឲ្យខ្ពស់ណាស់ ប្រាប់មក"

" ខ្ញុំមិនបានខ្វល់ទេ មិត្តភក្តិខ្ញុំឈឺចឹងហើយខ្ញុំមកជួយបាន លោកមិនបាច់ខ្វល់ទេ មករាល់ថ្ងៃបែបនេះលោកមិនចេះហត់ទេមែនទេ "

" ខ្ញុំចង់មកយ៉ាងមិច កុំមកចង់ហាមគ្មានផ្លូវទេយល់ទេ សឺតៗ..ក្រអូបណាស់"  និយាយចប់នាយក៏ដើរទៅថើបថ្ពាល់រាងតូចភ្លាម ។

" ណ៎ែលោក មិចចាំបាចមកឆក់ឪកាស់លើខ្លួនខ្ញុំបែបនេះ "

" មិនដឹងទេ ម្ចាស់ថ្ពាល់ក្រអូបបែបនេះ ឲ្យដកមាត់ចេញមិនរួច គួរតែបន្ទោសថ្ពាល់ខ្លួនឯងទៅ ព្រោះវាក្រអូបពេក"គេនិយាយពេបមាត់ភ្លាមដល់ថ្នាក់គួរឲ្យចង់ទះទៅហើយ ប្រុសម្នាក់នេះ ចង់វាយមួយដៃមែនច្រលើមខ្លាំងណាស់ ។

  " ឆ្កួតមែនទេ លោកចង់ញាំុអាហារទេបន្តិចទៀតខ្ញុំទំនេរហើយ " អ្នកម្ខាងទៀតលឺហើយងក់ក្បាលភ្លាម តែថ្ងៃនេះក៏ចម្លែកដែរពេលរាងតូច ចាប់ដៃអូសទៅបន្ទប់ស្នាក់នៅដែលជិតនោះ។

" ចង់ដេកជាមួយខ្ញុំមែនទេ " គេនិយាយមិនទាន់ចប់ផង ក៏មានក្រសែភ្នែកសម្លេងបែបមិនចូលចិត្តមកភ្លាម។

  " លោកឆ្កួតមែនទេ ខ្ញុំធ្វើម្ហូបសាស្រ្តខ្ញុំឲ្យភ្លក់ទេ  លោកធ្លាប់ញាំុទេ ម្ហូបវៀតណាម" អ្នកម្ខាងទៀតឆ្លើយទាំងញញឹមតិចៗភ្លាម ដល់ថ្នាក់ធ្វើឲ្យរាងក្រាស់ប្រុងចាប់ទាញយកមកអោបថើបទៅហើយ តែខ្លាចរាងតូចខ្លាចទើបគេ ដើរតាមក្រោយតត្រុកមិនឈប់។

" អ៎េ លោកចូលមកផ្ទះបាយធ្វើអី ទៅអង្គុយនៅសាឡុងទៅ"

" ទៅក៏បាន " នាយឆ្លើយទាំងមិនដាច់អាល័យភ្លាម ដោយព្រមដើរទៅអង្គុយនៅជិតនោះភ្លាម មិននិងងាកអើតកសម្លឹងមើលអ្នកដែលធ្វើម្ហូបក្នុងចង្រ្កានបាយមិនឈប់ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now