PART 44: កូនញ័រខ្លួនណាស់ម៉ាក់

572 38 1
                                    

" បាទលោកប៉ា កូនឲ្យគុណដល់បីទៀត ព្រោះកូនមិនចង់ឲ្យប្រពន្ធកូនមានគេដៀមដាមទៀតទេ " សម្តីបញ្ជាក់ថាគ្មានបញ្ហារបស់កូនប្រសារធ្វើឲ្យប៉ាjimin ឈរញញឹមភ្លាម មុននិងត្រដាងបើកដៃឲ្យចូលអោប ។

  " ស្វាគមន៍កូនប្រសារ ស្វាគមន៍សម្រាប់ចូលមកធ្វើជាសមាជិកគ្រួសាររបស់ប៉ា " ទឹកភ្នែករបស់កូនប្រុសបានហូរមកម្តងទៀត ព្រោះតែឃើញកូនទឹកភ្នែកនៃភាពរីករាយមិនមែនការឈឺចាប់ ទើបគាត់មានសេចក្តីសុខតាម " មើលថែកូនប្រុសប៉ាផង កូន jung សូមកុំធ្វើបាបគេម្តងទៀតអី បើកូនអស់ភាពអំណត់និងការស្រលាញ់ សូមយកកូនក្មេងម្នាក់នេះឲ្យប៉ាវិញ ព្រោះលើកទី២ របស់កូននិងគ្មានទៀតទេ ចាំទុកកូន Jung "

  " បាទ លោកប៉ា "  jungkook ញញឹមមិនសូវសម ពេលប៉ាក្មេកនិយាយបែបនេះ  ព្រោះគាត់មានចរឹកច្រើនណាស់ ចង់កាចក៏កាច ចង់ស្លូតក៏ស្លូត ព្រោះខ្លួនត្រៀម សឹងមិនទាន់ផង សឹងតែយំទៅហើយ ។

" ខ្ញុំស្បថ ..គឺគ្មានរឿងនេះជាលើកទី២ទេបាទ "

.....
Jungkook ដើដឹកដៃភរិយាពីកន្លែង party ទាំងទឹកមុខស្អុយមិនឈប់ ព្រោះតែជ្រេញនិងពាក្យសារភាពស្នេហ៍របស់មិត្តខ្លួន ពេលច្រៀងសុំស្នេហ៍ភរិយារបស់នាយ គេស្តាប់លឺតែពាក្យ I love you baby សឹងតែមួយមឺុនដងទៅហើយ វាគួរឲ្យធុញ ។

  " អូនសម្លាញ់ បងស្រលាញ់អូនខ្លាំងណាស់ តើអូនស្រលាញ់បងវិញទេ "  jungkook ទាញរាងតូចយកមកអោបជាប់ខ្លួនភ្លាម ។

" ដូចមុនអ៊ីចឹង  បងនិយាយមិនចេះធុញទេមែនទេ អាស្តាប់សឹងមួយរយដងហើយនៅយប់នេះ "  jiminមុខក្រហមភ្លាម ព្រោះតែខ្មាស់មិត្តភក្តិជាច្រើន ដែលឈរមកនិយាយខ្សឹបខ្សៀវមិនឈប់ ។

" ណ៎ែ ពួកឯងនាំគ្នាផឹកតទៅ " ដើម្បីបន្លប់អាការៈអៀន ចេញពីមិត្ត  jimin និយាយបន្លប់ភ្លាម តែពួកគេទាំងនោះ មិនបានងាកចេញទេ ក្រៅពីឈរសើចថែម ។

  Ji eun ឈរមើលទាំងញញឹមភ្លាម បន្ទាប់ពីបានឃើញមិត្តភក្តិរបស់ខ្លួនមានក្តីសុខ ជាមួយប្រុសដែលគេស្រលាញ់ ទោះនាងធ្លាប់ស្អប់ដែលធ្វើបាបមិត្តគេឲ្យយំក៏ដោយ បើមិត្តនាងស្រឡាញ់អ្វី នាងនិងព្យាយាមចូលចិត្តដែរ ទោះកាលពីមុនស្អប់ខ្លាំងក៏ដោយ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now