PART 14: ល្បិចងាយៗ!!

764 60 2
                                    

កន្លងទៅ2 ខែទៅហើយ ដែល jungkook នាយតែងតែបន្តតាមធម្មតា ពេលព្រឹកនិងថ្ងៃនាយតែងតែ បើកឡាននាំគូរដណ្តឹងគេទៅសាកលវិទ្យាល័យ និង dinner តែចាប់ពីពេលល្ងាច ការងាររបស់គេគឺ មកចាំjimin នៅកន្លែងធ្វើការជារាងរាល់ល្ងាច ព្រោះគេត្រូវបង្ខំ Jimin ឲ្យទៅតាមខ្លួនគ្រប់កន្លែង មិនថាក្លឹបនិងហាងអាហារ តែមិនងាយស្រួលនៅទេ ទម្រាំ Jimin ព្រមទៅគឺគេអង្វរហើយប្រើពាក្យដដែលៗមិនឈប់ ដល់ថ្នាក់រាងតូច ព្រមតាមទាំងក្នុងចិត្តវិញគឺសឹង មិនចង់ទៅៗហើយ។

   " គេមកហើយ " ដោយឃើញរាងតូចឆ្លងថ្នល់ មិនឲ្យចាំយូរគេដើរទៅស្ទាក់មុខភ្លាម ដល់ថ្នាក់រាងតូចដកដង្ហើមធំដឹងថាជាអ្នកណា។

" លោកចេញពីផ្លូវខ្ញុំទៅ"

  " ខ្ញុំឃ្លាន យើងទៅញាំុបាយជាមួយគ្នាទៅ " jungkook រេភ្នែកសម្លឹងមើលទៅសក់ដែលរេហោះតាមខ្យល់ នាយសឹងតែលើកដៃទៅស្ទាបទៅហើយ ពេលខ្លះដៃរមាស់ចង់ចាប់មកថើប តែគេមិនចង់ឲ្យរាងតូចខឹងមិនព្រមតាមខ្លួន ទើបសុខចិត្តទម្លាក់ដៃចុះ ប្រើពាក្យសម្តីបញ្ជាតាមទម្លាប់។

" គ្មានបានការ ខ្ញុំឆ្អែតហើយ "

" កុំប្រកែកនិងខ្ញុំណា ខ្ញុំឃ្លានហើយ ទៅឲ្យលឿនទៅណា "

" ខ្ញុំអង្វរលោក...បើលោកមិនឲ្យខ្ញុំទៅធ្វើការទេ..ចេញទៅ ខ្ញុំនិងស្អប់លោកជាងនេះ វា២ខែមកហើយ ដែលលោកតាមមករំខានបែបនេះ វាធុញណាស់ដឹងទេ"

    Jimin បានបង្ហាញពីអារម្មណ៍ធុញទ្រាន់ និងប្រើការអង្វរតាមទឹកមុខ តែសម្រាប់អ្នកម្ខាងទៀតវិញ តាមសម្លឹងមើលមិនឈប់ បេះដូងរបស់នាយសឹងតែកន្ត្រាក់យកមកថើបទៅហើយ។

  " បានទៅៗ តែខ្ញុំនិងចាំឯងឲ្យទៅតាមជាមួយខ្ញុំ "  Jimin លឺហើយធ្វើឲ្យគេកាន់តែស្មុគលើសដើម មុននិងគ្រវាសដៃរុញដៃរាងក្រាសចេញទៅភ្លាម ហើយដើរទៅម៉ាតបាត់។ 

   បើគិតទៅវា២ខែមែន មួយខែមុនគ្រាន់តែដេកជាមួយគ្នាថា តាមអារម្មណ៍មិនត្រូវការ មុននិងជួបមុខគ្នា រាងតូចបង្ហាញពីអារម្មណ៍ធុញទ្រាន់មិនឈប់ វាមើលទៅដូចជាហួសហេតុពេកហើយ ។

  តែវាកាន់តែចម្លែកនោះ នាយមិនបានបោះបង់ចោលនោះទេ នាយដើរទៅអង្គុយនៅក្នុងម៉ាតភ្លាម ដើម្បីមើលរាងតូច ពីការធ្វើការថែមម៉ោង រហូតដល់ចប់សព្វគ្រប់ រួចរាងតូចក៍ដើរចេញពីកន្លែងធ្វើការ ប្រុងទៅផ្ទះតែអ្នកម្ខាងទៀត ចាប់ដៃឲ្យឈប់ទ្រឹងភ្លាម។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now